ឈ្វេងយល់ រោគសញ្ញាមួយចំនួននៃជំងឺស្រឺត អាចជាស្ថានភាពគ្រោះថ្នាក់ខ្លាំងបើមិនព្យាបាល

  • 2024-02-02 02:17:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជំងឺស្រឺត គឺធ្វើឲ្យមានការភ័យខ្លាចយ៉ាងខ្លាំង​កើតមានឡើងមួយរំពេច ហើយបង្កឡើងដោយប្រតិកម្មរបស់រាងកាយយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យអ្នកជំងឺគិតពីហេតុការប្រាកដណាមួយកើតឡើង​ ឬមិនមានមូលហេតុណាច្បាស់លាស់។ នៅពេលដែលស្រឺតបានកើតឡើង អ្នកជំងឺអាចគិតថាខ្លួនឯងកំពុងតែបាត់ការគ្រប់គ្រងលើខ្លួនឯង កំពុងតែជិតគាំងបេះដូង ឬអាចជិតស្លាប់ទៀតផង។

ជំងឺស្រឺតនេះអាចមានអាការ:ធ្វើទុកត្រឹមតែម្តង ឬពីរដងប៉ុណ្ណោះក្នុងមួយជីវិតរបស់អ្នកជំងឺដែលកំពុងតែមានជយបញ្ហាជំងឺនេះ ហើយវាក៏អាចបាត់ទៅវិញនៅពេលដែលស្ថានភាពស្ត្រេស ឬហេតុកាអាក្រក់ណាមួយត្រូវបានបញ្ចប់។ ប៉ុន្តែប្រសិនបើអ្នកមានការស្រឺតញឺកញាប់ពេក ឬកើតដោយមិនអាចដឹងមុនបាន ឬមានការភ័យខ្លាច ការស្រឺតដទៃទៀតក្នុងរយៈពេលយូរ នោះអ្នកគឺប្រហែលជាមានជំងឺស្រឺតធ្ងន់ធ្ងរ។ តស់! មកឈ្វេងយល់ពីអាការ:មួយចំនួន និងវិធីព្យាបាលនិងការពារជំងឺនេះបានយ៉ាងដូចម្តេចខាងក្រោម៖

រោគសញ្ញាចំបងៗនៃជំងឺស្រឺត៖

  • ដកដង្ហើមផុតៗ
  • វិលមុខ ឬអារម្មណ៍ហើរៗ
  • ឈឺក្នុងទ្រូង ឬតឹងទ្រូង
  • រកកល់ចង់ដួល ឬដួលសន្លប់
  • ញ័រក្នុងខ្លួន ឬញ័រដៃជើង
  • មានអារម្មណ៍ដូចជាមិនពិត
  • ស្ងួតមាត់ ស្ពឹកដៃជើង
  • ពិបាកក្នុងការផ្ចង់អារម្មណ៍
  • រោយកញ្ចឹងករ ឬតឹងសាច់ដុំ
  • បេះដូងដើរញាប់
  • ស្ពឹកចុងដៃចុងជើង
  • មានអារម្មណ៍ដូចមានដុំអីមកស្ទះនៅបំពង់ករ
  • បែកញើស ត្រជាក់ចុងដៃចុងជើង
  • មាន​អារម្មណ៍ចង់រត់គេចចេញ
  • ចង្អោរឬចង់ក្អួត ព្រឹលភ្នែក
  • ភ័យខ្លាចស្លាប់ ភ័យខ្លាចដួល ភ័យខ្លាចខ្លួនក្លាយជាវិកលចរឹក

ជាក់ស្តែង ក្នុងពេលកំពុងធ្វើទុក្ខ អ្នកជំងឺចេះតែចង់គេចចេញពីកន្លែងដែលនាំឲ្យគាត់មានបញ្ហាស្រឺត ព្រោះអ្នកកើតជំងឺនេះគិតថាវានឹងបានអន់​ ឬបាត់ធ្វើទុក ឬតែងរកគេឲ្យជួយព្រោះខ្លាចដួល ឬខ្លាចគាំងបេះដូង ឬដាច់សរសៃឈាមក្នុងខួរក្បាលឬ ខ្លាចខ្លួនឯងឆ្កួត។

ការវិវត្ត និង ផលវិបាក៖ ជំងឺស្រឺតច្រើនមានលក្ខណៈរ៉ាំរ៉ៃ បើមិនព្យាបាល គឺវាអាចនៅបន្តដល់រាប់ឆ្នាំ ឬសឹងមួយជីវិតក៏មាន ដែលរំខានជាខ្លាំងដល់កិច្ចការប្រចាំថ្ងៃ ហើយក្នុងករណីខ្លះ អ្នកជំងឺអាចឃុំខ្លួននៅតែផ្ទះ មិនហ៊ានធ្វើអ្វី និងទាមទារឱ្យមានមនុស្សនៅក្បែរជានិច្ច។ ពេលខ្លះ គាត់អាចទៅជាអស់សង្ឃឹមលែងចង់រស់ ឬទៅប្រើប្រាស់ថ្នាំងងុយគេង ស្រា ដែលនាំឲ្យកាន់តែប៉ះពាល់ដល់សុខភាពថែមទៀត។​ ពីសេសជាងនេះ ជំងឺស្រឺតជួនកាលអាចនាំឲអ្នកជំងឺ វិវត្តន៍ទៅជាមានជំងឺខ្លាចទីប្រជុំជន ព្រោះគាត់គិតថា ទីប្រជុំជន ឬកន្លែងស្ងាត់ វាធ្វើឲគាត់ពិបាករកជំនួយទាន់ពេល ឬគាត់ខ្មាស់គេពេលដែលមានជំងឺស្រឺតរើរឡើងម្តងៗ។

ការព្យាបាល៖ ទោះជាយ៉ាងណា ជំងឺស្រឺតជាជំងឺដែលអាចព្យាបាលបានយ៉ាងមានប្រសិទ្ធភាព។ ក្រោមការព្យាបាលដ៏ត្រឹមត្រូវ ជំងឺនេះអាចជាសះស្បើយដោយប្រើពេលពី៣ ទៅ ៦ខែ និងអាចព្យាបាលបន្តដើម្បីបង្ការ​ការលាប់ឡើងវិញរហូតយ៉ាងតិច ១ឆ្នាំ ដោយប្រើប្រាស់ឱសថ និងការព្យាបាលចិត្តសាស្ត្រ។ “ប្រសិនបើលោកអ្នកសង្ស័យថា ឬស្គាល់មនុស្សដែលមានជំងឺស្រឺត សូមស្វែងរកការពិគ្រោះ ពិនិត្យ និងព្យាបាលដោយវេជ្ជបណ្ឌិតជំនាញ ។ #ណាត់ជួបគ្រូពេទ្យ #ប្រឹក្សាសុខភាពផ្លូវចិត្ត

ប្រភព៖ WCMC

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម