អត្ថប្រយោជន៏ជាច្រើនពី ទឹកត្របែក ជួយដល់សុខភាពនិងសម្រស់ ដែលគ្រប់គ្នាកម្រដឹង
- 2024-01-18 04:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អត្ថប្រយោជន៏ជាច្រើនពី ទឹកត្របែក ជួយដល់សុខភាពនិងសម្រស់ ដែលគ្រប់គ្នាកម្រដឹង
ត្របែកគឺជាផ្លែឈើដែលមានអត្ថប្រយោជន៏ជាច្រើនជួយដល់សុខភាព ដែលមានតំលៃធូរថ្លៃគ្រប់គ្នាងាយស្រួលរកទិញបាន ។ បើនិយាយពីអត្ថប្រយោជន៏មួយចំនួននៃផ្លែត្របែក ឃើញថាគ្រប់គ្នាកម្របានដឹង អ្វីដែលដឹងតែម្យ៉ាងនោះគឺជួយដល់សុខភាព ។ ថ្ងៃនេះ kanha បានចែករំលែកពីអត្ថប្រយោជន៏ដែលល្អសម្រាប់សុខភាពជូនដល់លោកអ្នកដូចខាងក្រោម៖
ទឹកផ្លែត្របែក មានអត្ថប្រយោជន៏ជាច្រើនដោយវាមានជាតិទឹក ជាតិខ្លាញ់ទាប និងសម្បូរទៅដោយជាតិសរសៃ វិតាមីន និងសារធាតុរ៉ែ ដែលជាចំណុចលេចធ្លោរបស់ផ្លែត្របែក។ បើនិយាយពីទឹកត្របែក ១០០ក្រាម មានប្រហែល ៥៦កាឡូរី។ ក្រៅពីនេះ ការទទួលទានទឹកផ្លែត្របែកបានត្រឹមត្រូវក៏ជួយឲ្យអ្នកទទួលទានសារជាតិសំខាន់ៗជាច្រើនសម្រាប់រាងកាយដូចជា៖
កាបូអ៊ីដ្រាត៖ ១៤ ក្រាម
គ្លុយកូស៖ ១៣ ក្រាម
ជាតិសរសៃ៖ ០.៥ ក្រាម
សូដ្យូម៖ ១២ មីលីក្រាម
វីតាមីន C : 24mg
តើទឹកត្របែកមានអត្ថប្រយោជន៍អ្វីខ្លះចំពោះសុខភាព?
ការស្រាវជ្រាវបានបង្ហាញថា ទឹកផ្លែត្របែកមានប្រសិទ្ធភាពកាត់បន្ថយអត្រាបេះដូង និងបញ្ចុះសម្ពាធឈាមក្នុងកម្រិតជាក់លាក់មួយ។ សម្បូរទៅដោយវីតាមីន C រួមជាមួយនឹងជាតិសរសៃ ប៉ូតាស្យូម... ជួយឱ្យភេសជ្ជៈនេះមានឥទ្ធិពលវិជ្ជមានទៅលើចរន្តឈាម និងសុខភាពសរសៃឈាមបេះដូង។
ការទទួលទានទឹកត្របែកបានត្រឹមត្រូវក៏ជួយកាត់បន្ថយភាពធន់នឹងអាំងស៊ុយលីនយ៉ាងមានប្រសិទ្ធភាព ជួយធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងជួយដល់ការព្យាបាលជំងឺទឹកនោមផ្អែម។
នេះជាដំណឹងល្អសម្រាប់ស្ត្រីដែលចង់សម្រកទម្ងន់ ដោយគ្រាន់តែបន្ថែមទឹកត្របែកទៅក្នុងរបបអាហាររបស់អ្នកជាការស្រេច។ ប្រភពដ៏សម្បូរបែបនៃជាតិសរសៃ ប្រូតេអ៊ីន វីតាមីន និងសារធាតុរ៉ែនៅក្នុងផ្លែត្របែកជួយលើកកម្ពស់ការរំលាយអាហារ ។ ដូច្នេះ ការបន្ថែមផ្លែត្របែកទៅក្នុងរបបអាហារជួយកាត់បន្ថយបរិមាណកាឡូរី និងជាតិខ្លាញ់ដែលប្រើប្រាស់។
Lycopene គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលមាននៅក្នុងផ្លែត្របែក។ សារធាតុនេះមានឥទ្ធិពលប្រឆាំងនឹងការរលាក បន្ថយភាពចាស់ និងការពារភ្នាក់ងារបង្កគ្រោះថ្នាក់ដល់កោសិកាស្បែក។ លើសពីនេះ ម៉ាញេស្យូមនៅក្នុងផ្លែត្របែកក៏មានឥទ្ធិពលបន្ធូរអារម្មណ៍លើសាច់ដុំ និងសរសៃប្រសាទក្នុងរាងកាយផងដែរ។
ចំណាំ
ប្រសិនបើអ្នកទទួលទានទឹកផ្លែត្របែក ហើយមានរោគសញ្ញាមិនល្អបន្ទាប់ពីញ៉ាំរួច សូមឈប់ភ្លាម ហើយជូនដំណឹងទៅវេជ្ជបណ្ឌិតដើម្បីពិនិត្យនិងព្យាបាល។ ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូនក៏គួរប្រយ័ត្នផងដែរ មុននឹងហូបផ្លែត្របែក។ការទទួលទានទឹកផ្លែត្របែកប្រហែលពីរដងក្នុងមួយសប្តាហ៍គឺល្អសម្រាប់សុខភាព។
ប្រភព៖ emdep