៨តិចនិក នៃការទំនាក់ទំនងល្អសម្រាប់គូស្វាមីភរិយាដែលមានសុភមង្គល
- 2024-01-10 02:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨តិចនិក នៃការទំនាក់ទំនងល្អសម្រាប់គូស្វាមីភរិយាដែលមានសុភមង្គល
ប្រសិនបើអ្នក និងប្តីឬប្រពន្ធរបស់អ្នកអនុវត្តតាមច្បាប់ទាំងនេះ នៅពេលឈ្លោះគ្នា នោះនឹងធ្វើឲ្យអ្នកទទួលបានជោគជ័យ។ខាងក្រោមនេះគឺជាច្បាប់សម្រាប់ឈ្លោះប្រកែកគ្នាសម្រាប់គូស្វាមីភរិយា ដែលមានសុភមង្គល ហើយទំនាក់ទំនងរបស់អ្នកនឹងទទួលបានជោគជ័យជាងអ្នកដ៏ទៃភាគច្រើន ប្រសិនបើអ្នកបានអនុវត្ត៖
១ មិនត្រូវប្រមាថ ឬបង្អាប់ដៃគូខ្លួនឬអ្នកដ៏ទៃ
ត្រង់ចំណុចនេះបើយើងមិនលើកទឹកចិត្តដៃគូយើងទេ គួរកុំបង្អាប់ឲ្យសោះ នាំឲ្យបាក់ទឹកចិត្ត ហើយមិនមានអារម្មណ៌ល្អឲ្យគ្នា។
២ ស្រលាញ់គ្នាដោយស្មោះត្រង់
ចំណុចនេះបើយើងមិនស្មោះត្រង់និងគ្នាក៏មិនអាចរស់នៅជាមួយគ្នាបានរលូនទៅមុខដែរ។ យើងមិនត្រូវព្រងើយកន្តើយ ដាក់គ្នានោះឡើយ អាចធ្វើឲ្យស្នេហាមិនយល់ពីគ្នាម្តងបន្តិចៗ យូរៗអាចឆ្ងាយពីគ្នា។
៣ រស់នៅជាមួយគ្នា គឺដើម្បីជួយដោះស្រាយបញ្ហាឲ្យគ្នា
ការរស់នៅជាមួយគ្នា មិនងាយស្រួលនោះទេ លុះណាតែយើងចេះសម្របខ្លួនទៅវិញទៅមក ហើយយល់ពីគ្នា។ ប្រសិនបើមានបញ្ហា ត្រូវចេះជួយដោះស្រាយគ្នា លើកទឹកចិត្តគ្នា ទើបស្នេហាដើរទៅមុខយ៉ាងរលូន។
៤ ទោះបីឈ្លោះ ក៏មិនត្រូវអត់និយាយរកគ្នាដែរ
ការឈ្លោះគ្នាគ្រួសារតែងកើតមានមិនថាអ្នកមានឬអ្នកក្រនោះទេ។ យើងអាចឈ្លោះគ្នាបាន ដោយពេលខ្លះយើងមិនយល់ពីគ្នា តែមិនត្រូវមិននិយាយរកគ្នាទេ ឬបង្ហាញសកម្មភាពមិនល្អដល់គ្នាដែរ ត្រូវចេះអត់ធ្មត់មួយខណះដែលយើងខឹង បន្ទាប់មកចាប់ផ្តើមសន្ទនាគ្នាដូចធម្មតាវិញ។
៥ យើងត្រូវរក្សាជំហរថា យើងនិងប្រឈមមុខ ហើយយកឈ្នះលើភាពខុសគ្នា
ជាធម្មតាមនុស្ស២នាក់រស់នៅផ្សេងគ្នាតាំងពីតូច ដល់ពេលបានរស់នៅជាមួយគ្នាជាប្តីប្រពន្ធតែងមានគំនិតផ្ទុយគ្នាច្រើនហើយក្នុងការរស់នៅ ដូចនេះយើងត្រូវរក្សាជំហរងា យើងត្រូវយកឈ្នះភាពខុសគ្នាឲ្យបាន។
៦ ត្រូវរៀនដាក់ចិត្តដាក់កាយ ឲ្យគ្នាទៅវិញទៅមក
ការរៀនដាក់ចិត្តដាក់កាយគឺជារឿងល្អបំផុតសម្រាប់ជីវិតគូ។ ដូចនេះប្រសិនបើយើងមិនមានះរាងខ្លួន មិនចេះសម្រប នោះស្នេហានិងបែកបាក់។
៧ រក្សាចំណងអាពាហ៌ពិពាហ៌ឲ្យគង់វង្ស
រឿងនេះត្រូវធ្វើឲ្យបាន បើមិនដូចច្នេះទេ មិនអាចបន្តស្នេហាដល់វ័យចាស់បានទេ ។ ដូចនេះយើងត្រូវរក្សាចំណងស្នេហ៌ដោយអត់ធ្មត់ឲ្យបានច្រើន តាមដែលអាចធ្វើទៅបាន។
៨ បើមិនពេញចិត្តឬពេញចិត្តបង្ហាញពីអារម្មណ៌
រឿងនេះសូមកុំលាក់អារម្មណ៌គ្នាទៅវិញទៅមក អាចធ្វើឲ្យចិត្តមិនស្ងប់នៅមិនសុខ ធ្វើឲ្យដៃគូពិបាកស្វែងយល់។ ដូចនេះបើមានរឿងពេញចិត្តឬមិនពេញចិត្តត្រូវប្រាប់គ្នាត្រង់ៗ ហើយលួងលោមគ្នាទៅវិញទៅមក។
ប្រភព៖ phunutoday