មនុស្សស្រី២ប្រភេទដែលបុរសមិនដែលស្រលាញ់និងរៀបការជាមួយ

  • 2023-12-18 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ក្នុងស្នេហា អារម្មណ៍របស់ភាគីទាំងសងខាងគឺសំខាន់ខ្លាំងណាស់។ មាននារីៗដែលចំណាយពេលពេញមួយជីវិតដើម្បីស្វែងរកបុរសដែលស្រលាញ់ពួកគេ ទោះបីជាពួកគេធ្លាប់មានទំនាក់ទំនងជាច្រើនក៏ដោយ ក៏ពួកគេទាំងអស់ត្រូវបញ្ចប់ដោយបរាជ័យ។ ក្រោយពីបុរសទាំងនោះបោះបង់ចោល ស្ត្រីទាំងនោះចាប់ផ្ដើមត្អូញត្អែរយ៉ាងខ្លាំង ដោយនិយាយថា បុរសទាំងនេះមិនយល់ពីពួកគេ។ តាំងពីដើមមក ពួកគេបានសន្យាស្រលាញ់គ្នា និងសន្យាថានឹងនៅជាមួយគ្នា ប៉ុន្តែចុងក្រោយពួកគេក៏បែកគ្នាភ្លាមៗ។

មនុស្សប្រុសជាច្រើន បើបានជួបស្នេហាដែលមិនស័ក្កិសមនិងគេហើយ គេនិងជ្រើសដើរចេញដោយត្រឹមត្រូវ ព្រោះមនុស្សប្រុសក៏មានហេតុផលច្បាស់លាស់ឲ្យមនុស្សស្រីយល់បានដែរ។ ចំណែកមនុស្សស្រី ក៏ត្រូវយល់ពីគោលបំណងរបស់មនុស្សប្រុសដែរ កុំគិតតែចង់បានគេ ងប់ងល់ដោយមិនដឹងពីចំណុចខ្សោយរបស់ខ្លួនឯង។ ដូចនេះប្រសិនបើស្ត្រីមាន២ចំណុចនេះ សូមកែរជាបន្ទាន់ ព្រោះមនុស្សប្រុសមិនចូលចិត្ត ហើយក៏មិនចង់រៀបការជាមួយដែរ៖

១ មនុស្សស្រីមានចិត្តក្រអឺតក្រទម ចូលចិត្តប្រៀបធៀប មិនឲ្យតម្លៃមនុស្សប្រុស

ស្ត្រីក្រអឺតក្រទមប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃពេញមួយថ្ងៃ មានចរិតរញ៉េរញ៉ៃ ស៊ាំញ៉ាំច្រើន គិតតែពីនិយាយដើមគេ អួតគ្រប់សព្វ ទាំងនេះធ្វើឲ្យមនុស្សប្រុសមិនចូលចិត្តនោះទេ។ ការចាកចេញពីមនុស្សស្រីប្រភេទនេះ គឺជាផ្លូវចេញតែមួយគត់របស់បុរស។

២ មនុស្សស្រីដែលអាត្មានិយមពេក

ស្ត្រីអាត្មានិយម ជាពិសេសស្អប់ការរស់នៅដែលមិនមានអ្វីគ្រប់យ៉ាង ភាគច្រើនបុរសមិនចូលចិត្តនិងរៀបការជាមួយទេ។ ជាពិសេសប្រសិនបើភាពអាត្មានិយមគឺសំដៅទៅលើគ្រួសាររបស់គាត់។ មនុស្សប្រុសជាច្រើនតែងស្រលាញ់នារីដែលសុភាព ស្លូតបូត ចេះយកអាសារអ្នកដ៏ទៃ មិននិយាយដើមអ្នកដ៏ទៃនៅចំពោះមុខបុរស។

ប្រភព៖ phunutoday

អត្ថបទ៖ Tep Sovannmoly