វិធី ៥ យ៉ាងសាមញ្ញៗតាមបែបធម្មជាតិ ដើម្បីធ្វើឱ្យធ្មេញស

  • 2023-12-06 08:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មានជម្រើសផ្សេងគ្នាជាច្រើនសម្រាប់ធ្វើឱ្យធ្មេញរបស់អ្នកស ប៉ុន្តែប្រសិនបើអនុវត្តមិនត្រឹមត្រូវ វាអាចធ្វើឱ្យធ្មេញរបស់អ្នកខូចបាន។ ខាងក្រោមនេះគឺជាវិធីបែបធម្មជាតិដ៏សាមញ្ញ ដែលយើងអាចធ្វើវាដោយខ្លួនឯងបាននោះគឺ៖

១ ធ្វើឲ្យធ្មេញសជាមួយសូដាដុតនំ

នៅពេលប្រើ baking soda ដើម្បីធ្វើឱ្យធ្មេញស ចាំបាច់ត្រូវធ្វើឱ្យបានត្រឹមត្រូវ។

  • ប្រើ baking soda ស្ងួត៖ យកម្សៅ baking soda បន្តិច ហើយលាបវាឱ្យស្មើៗគ្នា ពេញធ្មេញ។ បន្ទាប់ពីប្រហែល 1 នាទី លាងជម្រះមាត់របស់អ្នកឲ្យស្អាតជាមួយទឹក។

  • ប្រើ baking soda ផ្សំជាមួយអំបិល៖ លាយម្សៅ baking soda ជាមួយអំបិលក្នុងសមាមាត្រ 3:1 បន្ថែមទឹកបន្តិច ដើម្បីឱ្យល្បាយក្រាស់ បន្ទាប់មកប្រើច្រាសដុសធ្មេញដើម្បីដុសធ្មេញឱ្យស្មើគ្នា។ ជាចុងក្រោយ លាងមាត់របស់អ្នកដោយទឹកស្អាត។

២ អំបិល និងក្រូចឆ្មា

  • ប្រើអំបិល ១/២ ស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មា ១/២ ស្លាបព្រាកាហ្វេ។ ប្រើច្រាសដុសធ្មេញជ្រលក់ក្នុងល្បាយ រួចដុសលើផ្ទៃធ្មេញប្រហែល ២-៣នាទី បន្ទាប់មកលាងមាត់ដោយទឹក។

អ្នកគួរតែអនុវត្តវិធីនេះត្រឹមតែ 1-2 ដងក្នុងមួយសប្តាហ៍ប៉ុណ្ណោះ ដើម្បីជៀសវាងហានិភ័យនៃសំណឹកធ្មេញ ដែលបណ្តាលឱ្យធ្មេញកាន់តែឆាប់រសើប និងទន់ខ្សោយ។

៣ ទឹកខ្មះ cider ផ្លែប៉ោម

ទឹកខ្មេះ cider ផ្លែប៉ោមក៏អាចត្រូវបានប្រើដើម្បីយកបន្ទះចេញពីផ្ទៃធ្មេញផងដែរ។ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងទឹកខ្មេះ cider ផ្លែប៉ោម បន្ទាប់មកដុសធ្មេញរបស់អ្នកប្រហែល 2-3 នាទី។ ជាចុងក្រោយ លាងមាត់របស់អ្នកឱ្យបានស្អាត ជាមួយទឹក។

៤ ប្រេងដូង

ដើម្បីធ្វើវិធីនេះ អ្នកអាចជ្រលក់ច្រាសដុសធ្មេញរបស់អ្នកនៅក្នុងប្រេងដូង បន្ទាប់មកដុសធ្មេញថ្នមៗ ប្រហែល 2-3 នាទី រួចលាងជម្រះជាមួយទឹក។ អ្នកអាចធ្វើវិធីនេះ ២-៣ ដងក្នុងមួយសប្តាហ៍ ដើម្បីរក្សាមាត់ឱ្យស្អាត។

៥ ទឹកអង្ករ

វីតាមីន PP ដែលមាននៅក្នុងទឹកអង្ករនឹងកម្ចាត់ភាពកខ្វក់ជុំវិញឫសធ្មេញ សម្អាតធ្មេញដែលពុកផុយ និងការពារការរលាកអញ្ចាញធ្មេញ។ នេះក៏ជាវិធីសាស្ត្រសម្អាតធ្មេញធម្មជាតិដ៏មានប្រសិទ្ធភាព និងមិនថ្លៃផងដែរនៅផ្ទះ។អ្នកអាចធ្វើវិធីនេះជារៀងរាល់ថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើឱ្យធ្មេញស ដោយប្រើវិធីសាស្ត្រធម្មជាតិនេះ ទាមទារឱ្យមានការតស៊ូ នោះទើបទទួលបានធ្មេញស។

ប្រភព៖phunutoday

អត្ថបទ៖ Tep Sovannmoly