អបអរសាទរយុវតី ៥រូបបានឈ្នះមេដាយចំនួន១៦គ្រឿង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោកនៅសហរដ្ឋអាមេរិក

  • 2023-11-14 08:15:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចូលរួមអបអរយុវតីកម្ពុជា៥រូបនៃ សាលាអន្តរជាតិ អាយ ស៊ី អេស បានឈ្នះមេដាយចំនួន ១៦គ្រឿង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក វគ្គផ្តាច់ព្រ័ត្រពានជើងឯក (Tournament of Champions) ចុងក្រោយចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Yale សហរដ្ឋអាមេរិកកន្លងទៅនេះ។

ដោយឡែក យុវតីកម្ពុជា៥រូប ដែលជាប់ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក វគ្គផ្តាច់ព្រ័ត្រពានជើងឯក លើមុខវិជ្ជាដូចជា៖

    1. ពិភាក្សា និងវែកញែក
    1. វិទ្យាសាស្រ្ត
    1. បច្ចេកវិទ្យា
    1. ប្រវត្តិសាស្រ្ត
    1. សិក្សាសង្គម និង
    1. អក្សរសាស្ត្រភាសាអង់គ្លេស

ដោយទទួលបានមេដាយចំនួន ១៦គ្រឿង ក្នុងនោះមេដាយមាស ១៣គ្រឿង និងមេដាយប្រាក់ ៣គ្រឿង កាលពីពេលថ្មីៗនេះកន្លងទៅនេះកាលពីថ្ងៃ ។

ជាក់ស្តែងក្នុងនោះ សម្រាប់យុវតីជ័យលាភីទាំង ៥រូបនោះរួមមាន:

  • ១. យុវតី ថាច់ ស៊ីលីណា : មេដាយមាស ៥គ្រឿង និងមេដាយប្រាក់ ១គ្រឿង,
  • ២. យុវតី ម៉ារ វីរិយា : មេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង,
  • ៣. យុវតី ព្រំ សុទ្ធិ សុភបញ្ញាវត្តី : មេដាយមាស ២គ្រឿង និងមេដាយប្រាក់ ១គ្រឿង,
  • ៤. យុវតី មាន ឯមមុនីនាថ : មេដាយមាស ២គ្រឿង
  • ៥. យុវតី នេត មុនីនាថ : មេដាយមាស ២គ្រឿង។

គោលបំណងក្នុងការរៀបចំការប្រកួតប្រជែង ក្នុងកម្មវិធីពានរង្វាន់សិស្សពូកែពិភពលោក (World Scholar’s Cup 2023) មានសិស្សសរុប ជាង១៥០០នាក់ ពីបណ្តាប្រទេសចំនួន៨២ ចូលរួម ក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ ដែលបានរៀបចំឡើងក្នុងគោលបំណងទាក់ទាញសិស្សានុសិស្សឲ្យមានភាពក្លាហាន បង្ហាញនូវគំនិត បញ្ញា សា្មរតី ក្នុងការចូលរួមបញ្ចេញសមត្ថភាពប្រកួតប្រជែង ព្រមទាំងការពង្រឹងសមត្ថភាពជុំវិញបញ្ហាដែលកើតមាននៅជុំវិញខ្លួនរបស់ពួកគេក្នុងពេលបច្ចុប្បន្ន និងជាកត្តិយសមួយយ៉ាងមានមទនភាពអាចបង្ហាញមុខនៅលើឆាកអន្តរជាតិបានស្គាល់វត្តមានពួកគាត់ សម្រាបសមត្ថភាពកូនខ្មែរលើឆាកអន្តរជាតិពិតជាអស្ចារ្យ៕

ប្រភព​ &​រូបភាព៖ ICS International School

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម