អាហារ៤មុខនេះ ពិតជាជួយពន្យារភាពចាស់និងល្អសម្រាប់សុខភាព បុរស និងស្ត្រី
- 2024-09-18 08:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារ៤មុខនេះ ពិតជាជួយពន្យារភាពចាស់និងល្អសម្រាប់សុខភាព បុរស និងស្ត្រី
ភាពចាស់ជរាជាមូលហេតុធ្វើឱ្យរាងកាយយើងចុះខ្សោយ និងឈឺ។ នៅពេលឈានដល់វ័យកណ្តាល មនុស្សជាច្រើនកាន់តែតានតឹង ធ្វើឱ្យអត្រានៃភាពចាស់កើនឡើង។ សម្ពាធក្នុងជីវិតបើមិនធូរស្រាលទេនឹងធ្វើឱ្យវ័យកណ្តាលធ្លាក់ចុះកាន់តែលឿន។ នៅពេលនេះ អាហារដែលជួយពន្យាភាពចាស់គឺចាំបាច់បំផុតសម្រាប់វ័យនេះ។ ដោយសារតែនៅអាយុនេះ ពួកគាត់ឧស្សាហ៍រវល់ជាមួយការងារ និងកូនៗ ដូច្នេះហើយទើបពួកគាត់មានពេលតិចតួចក្នុងការហាត់ប្រាណ និងសម្រាក។ អាហារ ៤មុខ ខាងក្រោមនេះ គឺដើម្បីជួយរក្សាភាពក្មេងវ័យ និងប្រឆាំងភាពចាស់ឱ្យកាន់តែប្រសើរឡើង៖
១ ត្រី
ត្រីគឺជាអាហារបំប៉នសុខភាពមួយ ដែលសម្បូរទៅដោយប្រូតេអ៊ីនល្អ អូមេហ្គា និងវីតាមីន D។ ត្រីមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងសមាសធាតុអាហារូបត្ថម្ភដែលចាំបាច់សម្រាប់ ស្បែក និងឆ្អឹង។
២ ផ្កាខាត់ណាខៀវ រឺ ប្រូខូលី (broccoli)
ប្រូខូលី ត្រូវបានគេសរសើរជាពិសេសចំពោះសារធាតុប្រឆាំងអុកស៊ីតកម្ម និងសក្តានុពលរបស់វាក្នុងការជួយអ្នកជំងឺមហារីក។ ផ្កាខាត់ណាខៀវគឺជាបន្លែមួយក្នុងចំណោមបន្លែដែលគេលើកឡើងច្រើនបំផុតនៅក្នុងរបបអាហារ ដើម្បីជួយការពារជំងឺក្រិនសរសៃឈាម និងជំងឺសរសៃឈាមបេះដូង។ ផ្កាខាត់ណាខៀវមានផ្ទុកនូវសារធាតុប្រឆាំងអុកស៊ីតកម្ម sulforaphane ពិសេសដែលល្អសម្រាប់រាងកាយ ជួយបន្សាបរ៉ាឌីកាល់សេរី ពន្យាភាពចាស់ និងជួយឱ្យរាងកាយមានសុខភាពល្អ។
៣ គ្រាប់កៅឡាក់
គ្រាប់កៅឡាក់សម្បូរទៅដោយអាស៊ីតខ្លាញ់មិនឆ្អែត វីតាមីន និងសារធាតុរ៉ែដែលល្អសម្រាប់ក្រពះ តម្រងនោម សរសៃពួរ ពង្រឹងប្រព័ន្ធការពាររាងកាយ បំប៉នខួរក្បាល ប្រឆាំងភាពចាស់ បង្កើនការសំងាត់នៃអរម៉ូនបុរស ដើម្បីជួយបុរសរក្សាភាពមានកូន ពន្យាភាពចាស់។
៤ សណ្តែកខ្មៅ
សណ្តែកខ្មៅ គឺជាភេសជ្ជៈដ៏ល្អសម្រាប់ទាំងបុរស និងស្ត្រី ជាពិសេសវាល្អណាស់សម្រាប់តម្រងនោម។ សណ្តែកខ្មៅសម្បូរទៅដោយប្រូតេអ៊ីន មានជាតិខ្លាញ់ទាប និងមានអាស៊ីតអាមីណូរហូតដល់ 18 ដែលចាំបាច់សម្រាប់រាងកាយ។ សណ្តែកខ្មៅសម្បូរទៅដោយវីតាមីន E, anthocyanin និង isoflavones ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏ល្អសម្រាប់រាងកាយក្នុងការជួយបន្សាបរ៉ាឌីកាល់សេរី ប្រឆាំងភាពចាស់ និងជួយឱ្យអ្នកនៅក្មេងបានយូរ។
ប្រភព៖phunutoday