ម៉ូដសក់ល្បីបានយូទាំង ៥ ម៉ូត នៅតែពេញនិយមសម្រាប់នារីសម័យថ្មី

  • 2023-10-13 02:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម័យនេះការលេងស្តាយម៉ូតសល់ គឺជារឿងដ៏ពេញនិយម មិនចេះស៊ាំភ្នែកនោះទេ ជាពិសេសម៉ូតសក់សាមញ្ញៗបែបធម្មជាតិ ដែលនារីៗមិនចាំបាច់ធ្វើម៉ូតច្រើន ត្រឹមម៉ូតសាមញ្ញៗតែឃើញស្អាត ទាក់ភ្នែក ជាមួយរូបរាងស្អាតទៀតនោះ និងការចេះតុបតែងខ្លួនទៀត កាន់តែធ្វើឲ្យយើងមើលទៅស្អាតដោយមិនបាច់ប្រឹង។ ខាងក្រោមនេះគឺជាម៉ូតសក់ដែលល្បីយូរមកហើយ តែនៅតែពេញនិយមសម្រាប់មិត្តនារីៗទៀតនាសម័យនេះ៖

១ ម៉ូតសក់ស្រទាប់

សក់ស្រទាប់ត្រូវបានគេស្គាល់ថាជានិមិត្តរូបនៃម៉ូដសក់កំពូលក្នុងទសវត្សរ៍ទី 90 ។ សក់វែងត្រូវបានកាត់ជាផ្នែកកណ្តាល ប៉ុន្តែម៉ូដសក់ជាស្រទាប់គឺជាផ្នែកមួយដ៏សំខាន់នៃម៉ូដសក់ជាស្រទាប់។ស្រទាប់ខ្លី និងវែងត្រូវបានរចនាឡើងយ៉ាងស្អាតមានភ្លីតិចៗ ដើម្បីបន្ថែមចលនាដល់សក់ និងជួយធ្វើឱ្យមុខកាន់តែស្អាតច្បាស់។

២ ម៉ូតសក់មេអំបៅ

បន្ទុះត្រូវបានកាត់ជាច្រើនស្រទាប់ ដើម្បីងាយស្រួលលាក់កំហុសលើមុខ។

៣ ម៉ូតសក់សំពីងសំពោង

ម៉ូតសក់នេះ ក៏ត្រូវបានតារាម៉ូដែលមួយចំនួន នៅតែធ្វើវាដែរ ។ ម៉ូតសក់ប្រភេទនេះមើលទៅនៅតែស្អាត។

៤ ម៉ូតត្រសក់

Lob hair គឺជាម៉ូដសក់ខ្លីសម្រាប់ក្មេងស្រីដែលចូលចិត្តរចនាប័ទ្មសុភាព តែមើលទៅឆើតឆាយ ហើយក៏ពេញនិយមផងដែរ។

៥ ម៉ូតស្រទាប់សក់រួញ

ស្រទាប់ Concave កំពុងតែលេចធ្លោជាបណ្តើរៗ ជាមួយនឹងសិល្បៈនៃការរៀបចំចុះសម្រុងគ្នារវាងស្រទាប់សក់ខ្លី និងវែង។ការកាត់នេះនឹងសមស្របសម្រាប់ស្ត្រីដែលមានសក់ក្រាស់ព្រោះវានឹងផ្តល់នូវអារម្មណ៍នៃសក់ស្រាលជាងមុន។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly