ជម្រុះកោសិកាស្បែកលើសលប់ហើយ បើមានសញ្ញាទាំង៥នេះ
- 2023-10-17 12:38:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រុះកោសិកាស្បែកលើសលប់ហើយ បើមានសញ្ញាទាំង៥នេះ
វេជ្ជបណ្ឌិត Aanand Geria គ្រូពេទ្យជំនាញខាងសើស្បែកនៃពេទ្យសើស្បែក Geria មានប្រសាសន៍ថា «ការជម្រុះកោសិកាស្បែកលើសលប់ គឺជាកំហុសដ៏ធំមួយដែលយើងអាចធ្វើទៅលើស្បែក» ។
ជាទូទៅ ស្បែកគួរតែត្រូវបានជម្រះត្រឹមតែ ១ ទៅ ២ដងប៉ុណ្ណោះក្នុងមួយសប្តាហ៍ ដើម្បីជួយពន្លឿនការផ្លាស់ប្តូរកោសិកាស្បែកដោយមិនបណ្តាលឱ្យប៉ះពាល់ដល់សុខភាពស្បែក។
យ៉ាងណាមិញ ប្រសិនបើយើងជម្រុះកោសិកាស្បែករាល់ថ្ងៃ យើងប្រហែលជាគួរតែផ្អាកមួយរយៈដើម្បីឲ្យស្បែកសម្រាកសិនហើយ។ ខាងក្រោមជាសញ្ញាទាំង៥ ដែលបង្ហាញថាយើងជម្រុះកោសិកាស្បែកលើសលប់ហើយ៖
ជាធម្មតា សញ្ញាព្រមានដំបូងបង្អស់នៃការជម្រុះស្បែកខ្លាំង គឺនៅពេលដែលស្បែកឡើងក្រហម និងរមាស់។ ការជម្រុះស្បែកហួសកម្រិតកើតឡើងនៅពេលដែលយើងធ្វើឲ្យរបាំងការពារស្បែកខូច។
ជាទូទៅ បញ្ហានេះបណ្តាលមកពីការប្រើផលិតផលជម្រុះស្បែក ជាពិសេសក្រុមអាស៊ីតអាល់ហ្វាអ៊ីដ្រូស៊ី(AHAs) ដែលជម្រុះកោសិកាស្បែកដែលមានសុខភាពល្អចេញអស់ ហើយបន្សល់ទុកតែស្បែកឆៅ ដែលងាយនឹងប្រតិកម្មនឹងបរិស្ថានជុំវិញ។
ការឡើងក្រហមលើមុខបន្ទាប់ពីជម្រុះកោសិកាស្បែករួចជារឿងធម្មតា ប៉ុន្តែប្រសិនបើសញ្ញានេះនៅតែបន្តប៉ុន្មានម៉ោងក្រោយ វាជាសញ្ញាដែលយើងគួរតែកាត់បន្ថយការជម្រុះកោសិកាស្បែកមួយរយៈហើយ។
ការជម្រុះកោសិកាស្បែកអាចបណ្តាលឲ្យស្បែកខ្សោះជាតិទឹក ដែលអាចបង្ហាញលើមុខក្នុងទម្រង់ជាការឡើងខ្លាញ់ច្រើន។ វាស្តាប់ទៅដូចជាផ្ទុយស្រឡះទាំងស្រុង ប៉ុន្តែនៅពេលដែលផ្ទៃស្បែកឡើងខ្លាញ់ តាមពិតវាកំពុងព្យាយាមប៉ះប៉ូវនូវការខ្វះជាតិទឹកនៃស្បែក ដើម្បីធ្វើឱ្យមានតុល្យភាពកម្រិតជាតិខ្លាញ់លើស្បែករបស់យើងប៉ុណ្ណោះ។
ផ្ទុយពីការយល់ច្រឡំដ៏ពេញនិយម ទាំងប្រភេទស្បែកដែលមានស្នាម និងស្បែកខ្លាញ់ សុទ្ធតែត្រូវការជាតិទឹក។
ទោះបីជាពេលខ្លះយើងចង់ឲ្យស្បែកមើលទៅភ្លឺរលោង ស្បែកដែលភ្លឺខ្លាំងពេក ពេលខ្លះវាជាសញ្ញាថាយើងធ្វើការជម្រុះកោសិកាហួសប្រមាណហើយ។
តើអ្នកដឹងទេ? ការជម្រុះកោសិកាចាស់ច្រើនអាចធ្វើឲ្យឡើងមុន ដែលមិនងាយនឹងបាត់ទៅវិញ។ មុនដែលបង្កមកពីការជម្រុះកោសិកាចាស់ច្រើនអាចមានសភាពតូច ក្រហម ដែលមានសភាពដូចឡើងរោលក្រហម និងធ្វើឲ្យស្បែកមិនស្មើគ្នា។
នៅពេលប្រើក្នុងកម្រិតមធ្យម ផលិតផលជម្រុះកោសិកាស្បែក ជាពិសេសផលិតផលជម្រុះកោសិកាគីមី ពិតជាអាចជួយឱ្យរន្ធញើសរលោង និងកម្ចាត់មុនមែន ដោយប្រយុទ្ធប្រឆាំងនឹងបាក់តេរីដែលបណ្តាលឱ្យឡើងមុន។ តែប្រសិនបើប្រើលើសលប់ របាំងស្បែករបស់យើងនឹងទ្រាំទ្រលែងបាន និងមិនអាចសូម្បីការពារខ្លួនបាន។
ប្រសិនបើថ្មីៗនេះ យើងប្រើផលិតផលជម្រុះកោសិកាស្បែកច្រើនខ្លាំង យើងអាចសម្គាល់ឃើញថាស្បែកប្រែជារបក និងស្ងួត។ ស្នាមប្រេះស្ងួតទាំងនេះជាសញ្ញាដែលស្បែកបង្ហាញថាត្រូវការជំនួយហើយ ដោយសារតែស្បែកស្ងួតជាសញ្ញាទូទៅនៃការជម្រុះកោសិកាច្រើនពេក វាជារឿងសំខាន់ក្នុងការប្រើក្រែមផ្តល់សំណើមជានិច្ច។
ការជម្រុះកោសិកាស្បែកអាចបណ្តាលឱ្យស្បែករបស់យើងងាយប្រតិកម្មនឹងកម្តៅថ្ងៃ និងផលិតផលផ្សេងទៀត។ ប្រសិនបើស្បែករបស់យើងចាប់ផ្តើមរលាក របក រមាស់ និងប្រេះ គួរតែកាត់បន្ថយទម្លាប់នៃការជម្រុះកោសិកាស្បែកហើយ។ នេះអាចមានន័យថាបញ្ឈប់ ឬកាត់បន្ថយការជម្រុះកោសិកាស្បែក ខណៈពេលដែលស្បែករបស់យើងកំពុងវិលទៅរកការជាសះស្បើយ ។