ដូចម្តេច ជាបញ្ហាជំងឺមហារីកមាត់ធ្មេញ?
- 2023-10-10 06:58:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដូចម្តេច ជាបញ្ហាជំងឺមហារីកមាត់ធ្មេញ?
ជំងឺមហារីកមាត់ធ្មេញ (Oral Cancer)! គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះកើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់ (Primary Lesion) ដូចជាអញ្ចាញធ្មេញ អណ្តាត តំបន់ក្រោមអណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ផ្សេងៗ ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។
ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ ហើយភាគច្រើនបំផុតប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas។ ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់ លើអញ្ចាញ លើក្រអូមមាត់ ជាដើម។
១) មូលហេតុ៖
២) បម្រែបម្រួលដំបូងជាដុំស្លូត មុនពេលឈានទៅរកដុំកោសិកាមហារីក “Premalignant lesion”៖ ជាដំណាក់កាលដំបូងនៃការប្រែប្រួលកោសិកា(នៅជាប្រភេទស្លូត) ដែលអាចប្រឈមទៅនឹងការវិត្តន៍ទៅជាកោសិកាមហារីក។ ដុំរឺដំបៅមានលក្ខណ:ស្លូត(Premalignant lesion)មានដូចជាៈ
បន្ទះពណ៌ស (Leukoplakia),
បន្ទះពណ៌ក្រហម (Erythroplakia) ឬ ដំបៅពណ៌ក្រហមលាយស (Mixed Red & white lesion),
បន្ទះឆ្នូតស(Oral lichen planus), សាច់ដុំក្នុងមាត់ទ្បើងក្រិន(Oral Submucour Fibrosis )ជាដើម។
នៅដំណាក់កាលនេះ បម្រែបម្រួលកោសិកាមានតិចតួច ហើយអ្នកជំងឺមិនមានការឈឺចាប់ទេ។ ការប្រែប្រួលនេះអាចកត់សម្គាល់ និងដឹងដោយទន្តបណ្ឌិត ជាពិសេសគឺការច្រឹបសាច់យកទៅវិភាគ (Biopsy)។ ការពិនិត្យតាមដាន និងការព្រឹក្សាក្នុងការព្យាបាលក្នុងដំណាក់កាលដំបូងដោយមានបំរែបំរួលកោសិការតិចតួច (Mild dysplasia) និង បំរែបំរួលកោសិការកំរិតមធ្យម (Moderate dysplasia) ពិតជាមានសារៈសំខាន់មុនពេលកោសិកានេះក្លាយជាកោសិកាមហារីក នៅដំណាក់កាល បំរែបំរួលកោសិកាខ្លាំងនឹងមានកោសិកាមហារីក (Carcinoma in situ)**
៣) រោគសញ្ញា៖
៤) ការធ្វើរោគវិនិច្ឆ័យ៖
៥) ការព្យាបាល៖ ការព្យាបាលគឺ អាស្រ័យទៅតាមដំណាក់ការវិវត្តន៍នៃជំងឺ មានដូចជាៈ
៦) អនុសាសន៍ក្នុងការការពារជំងឺមហារីកមាត់ធ្មេញ៖
ប្រសិនបើលោកអ្នកមានបញ្ហាមាត់ធ្មេញ ឬរោគសញ្ញាដូចបានរៀបរាប់ខាងលើ សូមអញ្ជើញរួសរាន់មកជួបពិគ្រោះជាមួយទន្តបណ្ឌិតឯកទេស នឹងក្រុមគ្រូពេទ្យឯកទេស នៅមន្ទីរពេទ្យ ដើម្បីទទួលបានការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់អោយទាន់ពេលវេលា ព្រោះអក្នជំងឺភាគច្រើនមកពិនិត្យនឹងព្យាបាលនៅដំណាក់កាល់ចុងក្រោយនៃជំងឺដែលមិនអាចជួយបាន។
ចុចអត្ថបទបន្ត៖ ធីសាស្ត្រងាយៗ ក្នុងការការពារមាត់ធ្មេញឲ្យមានសុខភាពល្អ