មនុស្សស្រីមិនត្រូវបាត់បង់វត្ថុ៤យ៉ាងនេះឡើយ វាជួយបង្កើន «ភាពជាស្ត្រី»កាន់តែជឿជាក់ក្នុងទំនាក់ទំនងរបស់នាង
- 2023-10-04 05:01:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មនុស្សស្រីមិនត្រូវបាត់បង់វត្ថុ៤យ៉ាងនេះឡើយ វាជួយបង្កើន «ភាពជាស្ត្រី»កាន់តែជឿជាក់ក្នុងទំនាក់ទំនងរបស់នាង
''គុណភាពរបស់ស្ត្រី'' ជា អំណោយតាំងពីកំណើតមក ហើយហេតុអ្វីបានជាធ្វើឱ្យមនុស្សប្រុសដែលនៅក្បែរឈ្លក់វង្វេងបំភ្លេចមិនបាន? តស់! មកពិនិត្យវត្ថុ៤យ៉ាងនេះដែលបញ្ជាក់ភាពជាស្ត្រីខាងក្រោមមានអ្វីខ្លះ៖
១. រៀននិយាយពាក្យគួរឱ្យទាក់ទាញ ត្រូេះចាំថាមនុស្សស្រីទោះជាស្អាតប៉ុណ្នាក៏ដោយ តែបើអាកប្បកិរិយា និងការនិយាយមិនសមរម្យ និងគ្មានចេះធ្វើអ្វីឲ្យទាក់ទាញគឺសូន្យតែម្តង ទាំងទំនាក់ទំនងសង្គម ការងារ មិត្តភក្តិ គ្រួសារ និងស្នេហា ពិសេសនឹងធ្វើឲ្យ បុរសស្អប់ ហើយឆាប់ធុញទ្រាន់មិនយូរមិនឆាប់។ បើសិនអ្នកជា ប្រពន្ធដែលមានមន្តស្នេហ៍គ្រប់ពាក្យសម្ដីត្រូវតែរៀបឲ្យខុសៗគ្នាតាមកាល:ទេស: ចេះផ្គាប់ចិត្តស្វាមី និងគ្រួសារ ចេះនិយាយផ្អែមល្ហែមទៅកាន់ប្ដី។ មនុស្សស្រីបែបនេះនឹងធ្វើឱ្យបុរសមានផាសុកភាពជាខ្លាំងពេលបានរស់នៅក្បែរ។
២. រក្សាអាថ៌កំបាំងផ្ទាល់ខ្លួនរបស់អ្នកសម្រាប់ខ្លួនអ្នក ដើម្បីឱ្យបុរសតែងតែចង់ដឹងចង់ឃើញ ទោះបីជាអ្នករៀបការយូរហើយក៏ដោយ មនុស្សស្រីមិនគួរល្ងង់ខ្លៅ បង្ហាញគ្រប់សកម្មភាព នៃការធ្វើគ្រប់រឿងទាំងអស់ទៅឲ្យដៃគូដឹងអស់ពីពោះឡើយ ដើម្បីតែចង់បង្ហាញឲ្យដៃគួបានដឹង។ គួរចេះ រក្សាអាថ៌កំបាំងមួយចំនួនឱ្យខ្លួនឯងខ្លះ ឲ្យក្លាយជាអាថ៌កំបាំងតែមិនមែនជារឿងអាក្រក់នោះទេ គ្រាន់តែរក្សាភាពចាំបាច់និងផ្ទាល់ខ្លួនឯងខ្លះក្នុងជីវិតគូ និងប្រចាំថ្ងៃ មិនដណ្តើមមុខចង់ឈ្នះដៃគូនោះទេ ។ បើស្ត្រីអាចធ្វើបែបនេះបាន ប្តីរបស់នាងមិនដែលធុញឡើយ គឺកាន់តែស្រលាញ់អ្នកខ្លាំងឡើងៗ ព្រោះមិនមែនតែរឿងស្នេហានោះទេ គ្រប់ទំនាក់ទំនង គ្មានអ្នកចងដឹងចង់លឺគ្រប់រឿងនោះទេ ហើយពិសេសមនុស្សពូកែយកមុខ និងចង់ល្បីមិនយូរមិនឆាប់គេគង់តែដឹងថាអ្នកគ្រាន់តែត្រូវការផលប្រយោជន៍នៃទំនាក់ទំនងប៉ុណ្នោះ។
៣. ដឹងពីរបៀបថែរក្សាខ្លួនអ្នក មិនមែនស្អាតតែរូបសម្រស់ ត្រូវស្អាតទាំងចិត្តចេញពីក្នុងដូចគ្នា ការដឹងពីវិធីថែរក្សាខ្លួនឯងជារឿងដែលមនុស្សស្រីតិចណាស់អាចធ្វើបាន តែក៏មិនមែនជាបញ្ហាចោទនោះដែរ។ ព្រោះ ពេលរៀបការហើយស្ត្រីតែងតែយកចិត្តទុកដាក់ ជានិច្ចពីគ្រួសារ ផ្ទះសម្បែង ថែរក្សាកូនៗ ហើយតែងតែខ្វល់ខ្វាយពីប្តីជានិច្ច។ ប៉ុន្តែស្ត្រីគួរតែចាំថាការងាយមកចាប់ធអារម្មណ៍ ខ្វល់ខ្វាយពីខ្លួនឯងខ្លះជារឿងល្អ បើអ្នកកាន់តែស្លេកស្លាំង ស្គមពេក ធាត់ពេក អាក្រក់ពេកមិនចេះធ្វើខ្លួន មិនចេះយកចិត្តនិយាយផ្អែមទន់ភ្លន់ ប្តីអ្នកកាន់តែធុញ។ ទោះមិនអាចរក្សាភាពដើម ១០០ % ស្ត្រីត្រូវចេះរក្សាខ្លួនឱ្យស្អាត ប្តីនឹងស្រលាញ់ខ្លាំងព្រោះបុរសណាក៏ដោយគឺផ្តោតលើភាណស្អាតនាំមុខជាមុន គិតដល់អាកប្បកិរិយាពេញលក្ចណ: ជាស្ត្រីជាប្រពន្ធ និងជាម្តាយដ៏ល្អរបស់កូនគាត់។
៤. មានក្តីសុបិន្តសម្រាប់គោលដៅជីវិតខ្លួនឯងជានិច្ច ប៉ុន្តែកុំភ្លេចទំនួលខុសត្រូវរបស់អ្នកចំពោះគ្រួសាររបស់អ្នកដូចគ្នា មនុស្សគ្រប់រូបមានសិទ្ធិបន្តក្តីសុបិនរបស់ពួកគេ ទាំងស្ត្រីនីលីវ និងស្ត្រីមានគ្រួសាររួចហើយ ។ ដូច្នេះ មិនថាស្ត្រីអាយុប៉ុន្មានទេ គួរតែបន្តក្តីសុបិនរបស់ខ្លួន មិនថាខ្លួនអ្នកជាមេផ្ទះ អ្នកធ្វើការ អ្នករកសុីលក់ដូរនោះទេ នៅពេលអ្នកមិនបោះគោលដៅ ឬមហិច្ជិតារបស់ខ្លួននាថ្ងៃអនាគត បញ្ជាក់ថាអ្នកជាមនុស្សស្រីរឹងមាំ។ ប៉ុន្តែអ្នកក៏កុំចំណាយពេលច្រើនពេកនៅកន្លែងធ្វើការ មិត្តភក្តិក្រៅ ដោយមិនមានពេលសម្រាប់មនុស្សជាទីស្រលាញ់ ឬអាចធ្វើម្ហូបសម្រាប់ប្តីនិងកូនបានពិសេសរកពេលបង្កើតភាពផ្អែមមល្ហែមជាមួយគ្នាមិនថារឿងតូចតាច។ ក្នុងជីវិតមនុស្សស្រី បើអ្នកដាក់អ្វីៗទាំងអស់ដូចជា លុយ ឋានៈ កេរ្តិ៍ឈ្មោះ ប្តី និងកូន នោះនៅទីបញ្ចប់យ៉ាងណាក៏ដោយ ក៏គ្រួសារនៅតែជារឿងសំខាន់បំផុតដដែលមិនអាចជៀសផុត។ ដូច្នេះទោះរវល់យ៉ាងណាក៏មិនភ្លេចតួនាទីជាភរិយាដែរ។
ព្រោះគ្មានទំនាក់ទំនងណាមួយដែលមិនមានការផ្តល់ឲ្យគ្នាទៅវិញទៅមកនោះទេ ទើបជីវិតគូសុខដុម ចាំថាមនុស្សជោគជ័យក្នុងជីវិតពិត មិនមែនអ្នកនៅលីវ ជ្រើសភាពម៉េម៉ាយលែងប្តីចោលកូន ឬនៅម្នាក់ឯងអស់មួយជីវិត តែត្រូវជោគជ័យដោយដើរទន្ទឹមគូជីវិត ទាំងមនុស្សប្រុសក៏ដូចគ្នា។ ហើយក៏គ្មានជីវិតគូមួយណាដែលមិនធ្លាប់ឈ្លោះគ្នា មានបញ្ហាថ្នាំងថ្នាក់សម្តីនឹងគ្នាដែរ ការអត់ធ្មត់គឹជារឿងដែរល្អ ហើយក៏គ្មានអ្នកណាប្រាថ្នាការរស់នៅម្នាក់ឯង ឬការបាក់បែកនោះដែរ៕
ចុចអត្ថបទបន្ត៖ តិចនិចចែចង់ធ្វើឲ្យបុរសចាប់អារម្មណ៍លើអ្នក