អ្នកមានជំងឺ៥មុខនេះ មិនគួរញ៉ាំតៅហ៊ូឡើយ
- 2024-07-16 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកមានជំងឺ៥មុខនេះ មិនគួរញ៉ាំតៅហ៊ូឡើយ
តៅហ៊ូ គឺជាអាហារដ៏ពេញនិយមនៅអាស៊ី ដែលធ្វើពីសណ្តែកសៀង ហើយក៏ជាប្រភេទអាហារមានជីវជាតិ និងមានតម្លៃថោក ដូច្នេះវាជាជម្រើសរបស់គ្រួសារជាច្រើន។ ទោះជាយ៉ាងណាក៏ដោយ ក្នុងករណីខ្លះអ្នកដែលមានជំងឺមួយចំនួនក៏មិនគួរញ៉ាំតៅហ៊ូនោះទេ ព្រោះវាអាចបង្ករគ្រោះថ្នាក់ដល់សុខភាព។ ដូចនេះប្រសិនបើអ្នកកំពុងមានជំងឺ៥មុខនេះ មិនគួរបរិភោគតៅហ៊ូឡើយ ដោយជំងឺទាំងនោះរួមមាន៖
១ អ្នកដែលមានជំងឺប្រពន្ធ័រំលាយអាហារ
តៅហ៊ូមានប្រូតេអ៊ីនខ្ពស់ខ្លាំង ការទទួលទានច្រើនពេក ក្នុងពេលតែមួយ មិនត្រឹមតែរារាំងដល់ការស្រូបយកជាតិដែករបស់រាងកាយប៉ុណ្ណោះទេ វាថែមទាំងជួយជំរុញការបញ្ចេញអាស៊ីតក្រពះ ធ្វើឲ្យអាស៊ីតក្រពះហើមពោះ។ អ្នកដែលមានជំងឺនេះ អាចប៉ះពាល់ដល់ដំណើរការស្រូបយកសារធាតុចិញ្ចឹម ដែលនាំឲ្យមានការរំលាយអាហារ ហើមពោះ រាគ និងរោគសញ្ញាផ្សេងៗទៀត។
២ អ្នកដែលមានជំងឺសរសៃឈាមបេះដូង
តៅហ៊ូមានផ្ទុកបរិមាណដ៏ច្រើននៃ Methionine ដែលនៅក្រោមសកម្មភាពនៃអង់ស៊ីម អាចត្រូវបានបំលែងទៅជា Cysteine សារធាតុដែលមានសមត្ថភាពបំផ្លាញកោសិកា endothelial នៅក្នុងសរសៃឈាម។ ការទទួលទានតៅហ៊ូ ធ្វើឲ្យស្ថានភាពអ្នកជំងឺកាន់តែធ្ងន់ធ្ងរ។
៣ មនុស្សដែលមានជំងឺក្រពេញទីរ៉ូអ៊ីត
តៅហ៊ូមានផ្ទុកសារធាតុ isoflavones ច្រើន ហើយអ្នកដែលមាន hypothyroidism ស្រូបយកច្រើននៃសមាសធាតុនេះ នឹងរារាំងអង់ស៊ីម Peroxidase ដែលជាអង់ស៊ីម ដែលគាំទ្រអ៊ីយ៉ូតក្នុងការសំយោគនៃការផលិតអរម៉ូនទីរ៉ូអ៊ីត ដែលបណ្តាលឲ្យ hypothyroidism កាន់តែធ្ងន់។
៤ អ្នកដែលមានជំងឺរលាកសន្លាក់
អ្នកដែលមានជំងឺនេះពេលញ៉ាំតៅហ៊ូច្រើនពេក ធ្វើឲ្យកម្រិតអាស៊ីតអ៊ុយរិកក្នុងឈាមកើនឡើង ដែលនាំឲ្យកើតជំងឺរលាកសន្លាក់កាន់តែធ្ងន់ធ្ងរ ដែលអាចគំរាមកំហែងដល់អាយុជីវិត។
៥ មនុស្សចាស់ និងមនុស្សដែលមានជំងឺតម្រងនោម
មនុស្សចាស់មានបញ្ហាប្រពន្ធ័រំលាយអាហារ ឬក្រលៀន មិនគួរញ៉ាំតៅហ៊ូច្រើនពេកទេ បើទោះជាវាមានសភាពទន់ស្រួលញ៉ាំក៏មិនល្អចំពោះសុខភាពមនុស្សចាស់ដែរ។
ប្រភព៖ kenh14