ស្នេហាមាន៦ប្រភេទក្នុងជីវិត តើស្នេហាប្រភេទណាដែលអ្នកធ្លាប់ជួប?

  • 2023-09-27 04:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សឹងតែមានមនុស្សគ្រប់គ្នាហើយដែលស្គាល់ស្នេហា ហើយអ្នកមួយចំនួនធំក៏ធ្លាប់ប្រឡូករឿងនេះញឹកញាប់ផងដែរ រហូតមានការខកចិត្តមិនសមបំណង ខ្លះក៏បានសមបំណង ទៅតាមការជ្រើសរើសរបស់មនុស្សម្នាក់ៗ។ ចុះអ្នកដែលកំពុងអានវិញធ្លាប់មានស្នេហាអត់? តើក្នុងចំណោមស្នេហាប្រភេទណាដែលអ្នកធ្លាប់ជួប? ខាងក្រោមនេះគឺជាស្នេហា៦ប្រភេទដែលកើតមាននៅក្នុងសង្គម៖

១ ស្នេហាដែលមានការចាប់ចិត្ត

អារម្មណ៌នៃការចាប់ចិត្តនឹងនរណាម្នាក់ក៏ជាប្រភេទនៃសេចក្តីស្រលាញ់ដែរ។ នេះគឺជាដំណាក់កាលនៃការស្គាល់គ្នា ទោះមិនសូវស្គាល់យូរក៏ដោយ ប៉ុន្តែនៅតែមិនអាចឈប់គិតពីគ្នា។ ស្នេហាប្រភេទនេះអាចវិវត្តទៅជាទំនាក់ទំនងកាន់តែស៊ីជម្រៅ និងយូរអង្វែង។

២ ស្នេហាដែលមានភាពដូចគ្នា

នេះគឺជាប្រភេទស្នេហាដែលអ្នកតែងតែអ្វីៗស្រដៀងគ្នាច្រើន យល់ពីគ្នាច្រើន ពេលខ្លះមិនចាំបាច់លាក់បាំងពីអារម្មណ៌ដែលមានចំពោះគ្នាទៀតផង។ ក្នុងប្រភេទនៃក្តីស្រលាញ់នេះ មនុស្សតែងនៅជាមួយគ្នាជាងផងប្រយោជន៌រួម ប៉ុន្តែបើគ្មានចំណងចំណូលចិត្ត និងការតាំងចិត្តទេ ស្នេហាប្រភេទនេះងាយនឹងវិវត្តទៅជាមិត្តភាព។

៣ ក្តីស្រលាញ់បែបទទេ

អ្វីដែលស្នេហាប្រភេទនេះមានដូចគ្នា គឺតែងតែមានការតាំងចិត្តក្នុភាពជាដៃគូរដោយមិនមានអារម្មណ៌ទាំងផ្លូវកាយនិងផ្លូវចិត្ត។ មនុស្សដែលធ្លាប់រងទុក្ខជាច្រើនក្នុងរឿងស្នេហាកាលពីអតីតកាលគ្មានទំនោរបង្កើតស្នេហានោះទេ។ អារម្មណ៌បែបនេះបានត្រឹមដឹងក្នុងចិត្ត តែមិនអាចស្រលាញ់។

៤ ស្នេហាខ្វាក់ភ្នែក

ស្នេហាខ្វាក់ភ្នែកកើតមាននៅពេលដែលមនុស្សពីរនាក់ចាប់អារម្មណ៌គ្នាទៅវិញទៅមក ហើយសុខចិត្តធ្វើតាមអ្វីដែលចាត់ទុកថាជាចំណុចសំខាន់ក្នុងស្នេហា៖ ការណាត់ជួប ការរៀបការ ការមានកូន និងការទទួលខុសត្រូវរួមគ្នា។ ស្តាប់ដំបូងស្នេហានេះមើលទៅល្អឥតខ្ចោះ ប៉ុន្តែមិនយូរមិនឆាប់ អ្នកទាំងពីរមិនអាចនៅជាមួយគ្នាបានយូរនោះទេ។

៥ ស្នេហាក្រអឺតក្រទម

ស្នេហាគឺជាអារម្មណ៌ និងចំណង់ផ្លុវកាយ ប៉ុន្តែជាអកុសលខ្វះភាពជាដៃគូនិងគ្នាជាលក្ខណៈស្នេហា តែងតែមានៈ ចង់ឈ្នះគ្នាទៅវិញទៅមក។

៦ ស្នេហាបែបមិត្តភាព

ស្នេហាប្រភេទនេះទាក់ទងនឹងភាពជាដៃគូ អាចជាមិត្ត ជាអ្នករួមការងារជាមួយគ្នា និងការបូករួមផ្លុវអារម្មណ៌ ប៉ុន្តែខ្វះចំណង់ផ្លូវកាយ ។ស្នេហាប្រភេទនេះ ជួនកាលអាចវិវត្តទៅជាស្នេហាបានយូរអង្វែងក៏ថាបាន។

ប្រភព៖phunutoday.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម