ធ្លាប់រកអ្វីបន្សាបជាតិស្រវឹងទេ ទាំងនេះជា តិចនិកខ្លះៗគួរយល់ដឹង
- 2024-07-10 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាប់រកអ្វីបន្សាបជាតិស្រវឹងទេ ទាំងនេះជា តិចនិកខ្លះៗគួរយល់ដឹង
ការស្រវឹងធ្វើឲ្យយើងបាត់បង់ស្មារតី រហូតដល់មានមនុស្សមួយចំនួនបាត់បង់ជីវិតដោយសារវាទៀតផង។ ប្រសិនបើអ្នកជួបមនុស្សស្រវឹង អ្នកគួរយកចិត្តទុកដាក់ឲ្យល្អបំផុត កាលណាបើយើងទុកគេចោល អាចមានបញ្ហាដល់ជីវិតដោយមើលមិនឃើញ ដូចនេះអ្នកគួរតែ ដាក់ឲ្យអ្នកស្រវឹងគេងផ្អៀងទៅផ្នែកខាងស្តាំ ហើយរកខ្នើយដាក់នៅក្រោយខ្នង បន្ទាប់មករកទីតាំងណាដែលមានខ្យល់ចេញចូលគ្រប់គ្រាន់ ដើម្បីកុំឲ្យមានការក្អួតចង្អោរ ដែលអាចក្អួតចូលទៅក្នុងផ្លូវដង្ហើម និងជួយបញ្ចេញទឹករំអិលនៅក្នុងមាត់។ ឧស្សាហ៌ដាស់ពួកគេ ដើម្បីកុំឲ្យគេលង់លក់នៅក្នុងដំណេក ពេលខ្លះអាចសន្លប់ដោយមិនដឹងខ្លួន ។
ការបន្សាបជាតិស្រវឹងដោយទឹកក្រូចឆ្មា ជារឿងដែលមនុស្សគ្រប់គ្នាដឹង ហើយនិយមធ្វើតែមិនដែលដឹងថាវាអាចប៉ះពាល់ដល់សុខភាពនោះទេ ព្រោះវាមានជាតិអាស៊ីតរួមផ្សំជាមួយអាហារ និងជាតិអាល់កុលក្នុងក្រពះ ធ្វើឲ្យកាន់តែក្អួតលើសដើម ហើយអាចឲ្យខូចក្រពះទៀតផង។ ដូចនេះទឹកដែលគួរឲ្យអ្នកស្រវឹងផឹកនោះគឺ ទឹកស្ករ ទឹកឃ្មុំ ទឹកអំពៅ ។ល។ មូលហេតុដែលគួរផ្តល់ទឹកផ្អែមៗឲ្យពួកគេផឹក ព្រោះពេលស្រវឹងមនុស្សភាគច្រើនមានជាតិស្ករទាប ដោយសារពួកគេផឹកច្រើនជាងញ៉ាំ ពេលស្រវឹងមិនដឹងថាឃ្លានចំណី ដូចនេះជាតិស្ករក្នុងឈាមកាន់តែធ្លាក់ចុះ ។ ដូចនេះអ្នកស្រវឹងគួរតែមានភេជ្ជះដែលជួយពង្រឹងសុខភាពនិងបង្កើនជាតិស្ករក្នុងឈាម។
ប្រភព៖ phunutoday.vn