សំបកខ្ទឹមមានអត្ថប្រយោជន៌ពិសេស៤យ៉ាង គ្រប់គ្នាមិនដែលដឹង

  • 2023-09-25 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ខ្ទឹមសគឺជាគ្រឿងទេសដែលមិនអាចខ្វះបានទេ នៅក្នុងផ្ទះបាយនីមួយៗ។ ខ្ទឹមសមិនត្រឹមតែបន្ថែមរសជាតិដល់ម្ហូបប៉ុណ្ណោះទេ វាថែមទាំងជួយបង្កើនភាពធន់ និងការពារជំងឺទៀតផង។កាលណាយើងត្រូវប្រើខ្ទឹមស យើងនឹងបកសំបកខាងក្រៅចេញ ហើយយកតែផ្នែកខាងក្នុងតែប៉ុណ្ណោះ ។ទោះជាយ៉ាងណាសំបកខ្ទឹមក៏វានៅមានប្រយោជន៌ជាច្រើនផងដែរ ដែលយើងមិនដែលបានដឹង។ ខាងក្រោមនេះ គឺជាអត្ថប្រយោជន៌មួយចំនួនពីសំបកខ្ទឹមស សម្រាប់ប្រើប្រាស់មានដូចជា៖

១ សំបកខ្ទឹមអាចធ្វើជាចំណីបក្សី

ប្រសិនបើនៅផ្ទះរបស់អ្នកមាន មាន់ ទា ក្ងាន អ្នកអាចលាយសំបកខ្ទឹមដាក់ជាមួយអាហារ ព្រោះសំបករបស់វា មានប្រូតេអ៊ីន ច្រើន ។ សារធាតុទាំងនេះជួយរក្សាសត្វឲ្យមានសុខភាពសុខភាពល្អ ប្រឆាំងនិងការរលាក និងសម្លាប់បាក់តេរី។

២ សំបកខ្ទឹមអាចបំបាត់ក្លិនស្បែកជើង

សំបកខ្ទឹមាមនផ្ទុកសារធាតុ Allicin មួយចំនួនដែលជួយសម្លាប់បាក់តេរី និងបំបាត់ក្លិនបានយ៉ាងល្អ ។ លើសពីនេះ ស្បែកខ្ទឹមក៏ស្ងួតខ្លាំង និងមានសមត្ថភាពស្រូបយកសំណើមផងដែរ។

៣ ប្រើសំបកខ្ទឹមស ដើម្បីត្រាំជើង

អ្នកអាចយកសំបកខ្ទឹមស មកដាក់ជាមួយទឹកក្តៅឧណ្ហៗដើម្បីលាងជើងបាន នោះអ្នកនិងមានអារម្មណ៌ធូរស្រាល និងមានផាសុខភាព ធ្វើឲ្យឈាមរត់បានល្អ ធ្វើឲ្យរាងកាយមានភាពកក់ក្តៅ បង្កើនសមត្ថភាពកម្ចាត់ជាតិពុល និងជួយគ្រប់គ្រងសម្ពាធឈាម ព្រោះទឹកក្តៅនិងបញ្ចេញសារធាតុ Allicin ក្នុងស្បែកខ្ទឹមនិងជំរុញឥទ្ធិពលប្រឆាំងនិងបាក់តេរីនិងការរលាកផងដែរ ។

៤ សំបកខ្ទឹមស អាចធ្វើជាជី

នៅពេលដែលអ្នកដាំដំណាំរឺផ្កា អ្នកអាចយលសំបកខ្ទឹមទៅដាក់នៅគល់ខ្ទឹមបានដើម្បីធ្វើជាជីសម្រាប់រុក្ខជាតិ។ សំបកខ្ទឹមសម្បូរទៅដោយប៉ូតាស្យូម និងផូស្វ័រនិងសារធាតុចិញ្ចឹមជាច្រើន។

ប្រភព៖ phunutoday.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម