របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស
- 2023-09-22 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របស់៤យ៉ាងដែលអ្នកមិននឹកស្មាន វាគឺជាអាថ៌កំបាំងដ៏ល្អធ្វើឲ្យធ្មេញស
វិធីសាស្ត្រធ្វើឲ្យធ្មេញសមួយចំនួននៅលើទីផ្សារនាពេលបច្ចុប្បន្ននេះអាចបណ្តាលឲ្យមានសំណឹកធ្មេញដោយសារតែមានធាតុផ្សំមួយចំនួន។ ធាតុផ្សំមួយចំនួនអាចបណ្តាលឲ្យមានប្រតិកម្មជាមួយនឹងធ្មេញ។ តែប្រសិនបើយើងទៅមន្ទីរពេទ្យដើម្បីកែរលំអរធ្មេញរបស់យើងឲ្យសស្អាតវាមានតំលៃថ្លៃ។ ដូចនេះបើយើងមានរបស់ទាំង៣នេះនៅក្នុងផ្ទះ វាក៏អាចជួយឲ្យធ្មេញរបស់យើងស និងមានខ្យល់ដង្ហើមស្រស់ថ្លាជាងមុនបានខ្លះៗដែរ ដោយគ្នុងនោះរួមមាន៖
១ សំបកចេកទុំ
ការប្រើសំបកចេកទុំដែលទើបបករួច យើងយកទៅជូតធ្មេញនិងជួយធ្វើឲ្យធ្មេញរបស់យើងកាន់តែស ដោយសារសំបកចេកវាមានសារធាតុផ្សំដូចជា ម៉ាញេស្យូម ប៉ូតាស្យូម និងម៉ង់ហ្គាណែស ដែលជួយសម្អាតផ្ទៃធ្មេញនិងកម្ចាត់ស្នាមប្រឡាក់ពណ៌លឿង។ ការត្រដុសសំបកចេកនៅលើធ្មេញរបស់អ្នកក៏ជួយសម្លាប់បាក់តេរីក្នុងមាត់ និងការពារការពុកធ្មេញផងដែរ។
២ ស្លឹកម្រះព្រៅ
ស្លឹកម្រះព្រៅ មានប្រេងសំខាន់ដែលមានអង់ទីប៊ីយ៉ូទិកខ្លាំង ហើយជួយកម្ចាត់ស្នាមប្រឡាក់ពណ៌លឿងនៅលើធ្មេញ។ យើងអាចយកស្លឹករបស់វាមកជូតសម្អាតធ្មេញថ្មមៗក៏បាន និងអ្នកអាចយកស្លឹករបស់វាមកច្របាច់យកទឹកវាទុកដុសធ្មេញក៏បាន។ ពេលដុសធ្មេញរួចហើយ វាក៏មានខ្យល់ដង្ហើមស្រស់ស្រាយនិងមានក្លិនមាត់តិចផងដែរ។
៣ ម្សៅសូដា(Baking soda)
ម្សៅ Baking soda គឺជាគ្រឿងផ្សំដុតនំទូទៅ វាប្រៀបបានដូចទៅនិងអំបិលដែរ ។ ដោយគ្រាន់តែអ្នកយកម្សៅសូដាលាយជាមួយទឹកបន្តិច បន្ទាប់មកយកមកលាបនិងលាងជម្រះមាត់និងធ្មេញរបស់អ្នក ដោយយកចង្អុលដៃទៅត្រដុះលើធ្មេញចុះឡើង។ ប៉ុន្តែអ្នកគួរប្រើម្សៅសូដានេះ២ដងក្នុងមួយសប្តាហ៌បានហើយ។
៤ សំបកប្រទាលកន្ទុយក្រពើរ(Aloe vera)
ប្រទាលកន្ទុយក្រពើគឺជារុក្ខជាតិធម្មជាតិដ៏ល្អសម្រាប់ថែរក្សាស្បែកនិងមាត់។ ដោយអ្នកគ្រាន់តែយកសំបកប្រទាលយកជូតលើធ្មេញរបស់អ្នកជាការស្រេច។ Aloe vera មានវីតាមីន ជាតិដែក និងម៉ាញ៉េស្យូមជាច្រើន។
ប្រភព៖phunutoday.vn