បើចង់បានសុខភាពល្អពេលក្រោកពីដំណេក ទឹក៥ប្រភេទនេះ អាចជួយបាន

  • 2024-07-23 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ប្រសិនបើអ្នកក្រោកពីដំណេកនៅពេលព្រឹក ហើយចង់បាននូវសុខភាពល្អនោះ អ្នកសាកផឹកទឹក៥ប្រភេទនេះ ដែលមិនសូវចំណាយលុយច្រើន តែទទួលបានសុខភាពល្អនោះគឺ៖

១ ទឹកក្រូចឆ្មា

ទឹកក្រូចឆ្មាផ្តល់ឲ្យរាងកាយនូវវីតាមីន សារធាតុរ៉ែ និងថាមពលជាច្រើន។ វាជួយកាត់បន្ថយភាពតានតឹងសាច់ដុំ និងការឈឺចាប់សន្លាក់ ជួយដល់ដំណើរការនៃការបន្សាបជាតិពុលរបស់រាងកាយ ធ្វើឲ្យប្រសើរឡើងក្នុងការរំលាយអាហារ និងពង្រឹងប្រព័ន្ធការពាររាងកាយ។ តែគួរកុំទទួលទានក្រូចឆ្មាច្រើនពេក ដើម្បីជៀសវាងផលប៉ះពាល់អវិជ្ជមានលើក្រពះ។ ពេលវេលាដ៏ល្អក្នុងការផឹកទឹកក្រូចឆ្មាគឺបន្ទាប់ពីអាហារពេលព្រឹក១ទៅ២ម៉ោងបន្ទាប់។

២ ទឹកដូង

ដូងគឺជាប្រភពនៃវីតាមីន និងសារធាតុរ៉ែជាច្រើន ជាពិសេសអេឡិចត្រូលីត ដែលជួយធ្វើឲ្យរាងកាយមានតុល្យភាព បង្កើនថាមពល និងកម្ចាត់ជាតិពុល ។ ការទទួលទានទឹកដូងពេលពោះទទេនៅពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៏ដល់សុខភាពរបស់អ្នក។

៣ ទឹកឃ្មុំ

នៅពេលព្រឹករាងកាយបញ្ចេញកាកសំណល់ច្រើន ហើយត្រូវការសម្អាតនិងបំពេញថាមពលឡើងវិញ។ ការលាយជាមួយទឹកក្តៅឧណ្ហៗហើយទទួលទានវានៅលើពោះទទេ អាចជួយសម្អាតក្រពះនិងកំចាត់កាកសំណល់។ លើសពីនេះទឹកឃ្មុំមានសមត្ថភាពក្នុងការជំរុញការបង្កើតកោសិកាឈាមថ្មីគាំទ្រការស្តាឡើងវិញ ប្រឆាំងនិងបាក់តេរី និងជំរុញការបង្កើតឡើងវិញនូវខូឡាជែន ។ ទឹកឃ្មុំផ្តល់ថាមពលច្រើនជាងទឹកដោះគោ៥ដង ក្នុងការកាត់បន្ថយអារម្មណ៏អស់កម្លាំង និងស្រេកឃ្លាននៅពេលព្រឹក។

៤ តែរមៀត

តែរមៀតមានសារធាតុ Curcumin ដែលជាសារធាតុសកម្មនាំមកនូវអត្ថប្រយោជន៏ជាច្រើនដល់សុខភាព។ សារធាតុ Curcumin ជួយពង្រឹងប្រពន្ធ័ការពាររាងកាយ កាត់បន្ថយការរលាក និងរោគសញ្ញារលាកសន្លាក់ និងមានសមត្ថភាពការពារជំងឺមហារីកនិងជំងឺភ្លេចភ្លាំង។

៥ ទឹកពីបន្លែនិងមើម

ទឹកផ្លែឈើធម្មជាតិពីបន្លែផ្តល់ឲ្យរាងកាយនូវសារធាតុប្រឆាំងអុកស៊ីតកម្មនិងសារធាតុចិញ្ចឹមសំខាន់ៗ

ជាមធ្យមរាងកាយត្រូវទទួលបានទឹកពី ៧ទៅ៨កែវជារៀងរាល់ថ្ងៃ ដែលស្មើរនិងប្រហែល២លីត្រ។ នៅពេលព្រឹកមុនពេលញ៉ាំអាហារបរិមាណទឹកដែលត្រូវផឹកជាធម្មតាប្រហែល២៥០-៣០០មីលីលីត្រ អាស្រ័យលើលក្ខខណ្ឌបរិស្ថាននិងអារម្មណ៌ផ្ទាល់ខ្លួននៃការស្រេកទឹក។

ប្រភព៖ phunutoday.vn

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម