មូលហេតុ១០យ៉ាង ធ្វើឲ្យស្បែករបស់អ្នកតែងតែរមាស់
- 2023-09-01 07:15:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ១០យ៉ាង ធ្វើឲ្យស្បែករបស់អ្នកតែងតែរមាស់
នៅពេលដែលស្បែករបស់អ្នករមាស់ ធ្វើឲ្យមានកន្ទួល ជួនកាលរមាស់តែមើលមិនឃើញ ។ ទាំងនេះក៏ធ្វើឲ្យការរស់នៅរបស់អ្នកពិបាកធ្វើទៅយ៉ងរលូនដែរ ។ មូលហេតុនៃអាការៈរមាស់ អាចបណ្តាលមកពី សត្វល្អិតខាំ អាលែកហ្ស៊ី ស្ត្រេស ជាដើម។ ប៉ុន្តែចំណុចទាំងនេះក៏វាមិនមែនជាហេតុផលទាំងស្រុងធ្វើឲ្យស្បែករមាស់នោះដែរ។ ក្នុងនោះអាចមានកត្តា១០យ៉ាង ដែលធ្វើឲ្យស្បែករមាស់បាន មានដូចជា ៖
១ ស្បែកស្ងួតខ្លាំង ៖ ស្បែកស្ងួតខ្លាំងក៏អាចបណ្តាលធ្វើឲ្យស្បែករមាស់បានដែរ ។
២ សត្វល្អិតខាំ ៖ កាលណាមូសខាំ រឺសត្វល្អិតផ្សេងៗទៀតខាំ ក៏អាចបណ្តាលឲ្យស្បែករមាស់ដែរ។
៣ អាលែកហ្ស៊ី ៖ អាចបណ្តាលមកពីអាលែកហ្ស៊ីស្បែក រឺបរិភាគអ្វីខុស។
៤ ជំងឺមហារីកស្បែក ៖ សម្រាប់អ្នកដែលមានជំងឺមហារីកស្បែក អាចមានចំណុចមួយចំនួននៃកន្ទួលធ្វើឲ្យរមាស់ ។
៥ ជំងឹក្នុងខ្លួន ៖ ការដែលមានរមាស់ ក៏អាចបណ្តាលមកពីជំងឺក្នុងខ្លួនមួយចំនួនផងដែរ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺតម្រងនោម ជំងឺថ្លើម មេរោគអេដស៍ ជាដើម ។
៦ ប្រតិកម្មអាលែកហ្ស៊ីលើស្បែក ៖ ស្បែកយើងអាចវិវត្តទៅជាប្រតិម្មបាន ទៅនិងសារធាតុ Nickel ដែលត្រូវបានរកឃើញនៅលើទូរសព្ទ័ដៃ គ្រឿងអលង្ការ ស៊ុមវែនតា ខ្សែរ៉ូត និងខ្សែរក្រវ៉ាត់។
៧ ប្រតិកម្មទៅនិងរុក្ខជាតិ និងគ្រឿងសមុទ្រ ៖ រុក្ខជាតិដែលមានដូចជា វល្លិ មានជាតិពុល ក៏ធ្វើឲ្យរមាស់បានដែរ ។ ចំណែកឯគ្រឿងសមុទ្រនិងទឹកបឹង ទឹកសមុទ្រ រឺស្រះ ក៏អាចធ្វើឲ្យស្បែកឡើងកន្ទួលរមាស់ដែរ។
៨ អាយុកាន់តែច្រើន ៖ នៅពេលដែលអ្នកចាស់ ស្បែករបស់អ្នកមានការប្រែប្រួល ស្បែកកាន់តែស្តើង និងមានសំណើមតិច ស្បែកស្ងួតអាចរមាស់។
៩ ការលេបថ្នាំ ៖ ការព្យាដោយការប្រើថ្នាំ ក៏អាចបណ្តាលឲ្យប៉ះពាល់ដល់ស្បែកដែរ ដោយថ្នាំទាំងនោះរួមមាន ថ្នាំអាស្ពីរីន ថ្នាំបំបាត់ការឈឺចុកចាប់ ថ្នាំបញ្ចុះសម្ពាធឈាម ។
១០ បញ្ហាសរសៃប្រសាទ ៖ នៅពេលសរសៃប្រសាទមិនដំណើរការ វាក៏អាចបណ្តាលឲ្យរមាស់ស្បែកបានដែរ