ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន និងរោគសញ្ញាមិនគួរមើលរំលង
- 2023-08-24 07:25:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូន និងរោគសញ្ញាមិនគួរមើលរំលង
ស្រីៗយើងមួយចំនួនប្រហែលជាធ្លាប់បានដឹង និងឮអំពីដុំសាច់នៅភ្នាសក្នុងនៃស្បូន ដែលជាដុំសាច់កើតឡើងនៅក្នុងស្រទាប់សាច់ដុំស្បូន ហើយដុះចូលទៅក្នុងប្រហោងស្បូន ដែលវាបណ្តាលមកពីកត្តាជាច្រើនយ៉ាង។ ថ្ងៃនេះកញ្ញានឹងបកស្រាយអំពីប្រភេទនីមួយៗនៃដុំសាច់នៅភ្នាសក្នុងស្បូន មូលហេតុ និងរោគសញ្ញានៃជំងឺនេះមកចែករំលែកអ្នកទាំងអស់គ្នា ដើម្បីបានដឹង និងអាចធ្វើការតាមដានជំងឺនេះបាន។
ដុំសាច់នៅភ្នាសក្នុងនៃស្បូនត្រូវបានចែកចេញជា ៣កម្រិត៖
កម្រិតទី១(Grade 0): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូនមានទងច្បាស់លាស់ មានទំហំមិនលើសពី ៣សង់ទីម៉ែត្រ
ទី២(Grade 1): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន មានទងធំ ហើយស៊ីចូលទៅដល់សាច់ដុំស្បូន
ទី៣(Grade 2): ដុំសាច់ដែលដុះនៅភ្នាសក្នុងនៃស្បូន មានទំហំធំស៊ីចូលទាំងភ្នាសក្នុង និងសាច់ដុំនៃស្បូន មិនមានទងច្បាស់លាស់ ហើយមានទំហំធំលើសពី ៥សង់ទីម៉ែត្រ។
មូលហេតុដែលបណ្តាលឲ្យមានដុំសាច់នៅភ្នាសក្នុងនៃស្បូនរួមមាន៖
គួរបញ្ជាក់ថាជំងឺនេះមិនអាចកើតមានចំពោះស្រ្តីមិនទាន់ពេញវ័យ ហើយជំងឺនេះនឹងអាចបាត់ទៅវិញនៅពេលដែលស្រ្តីមានវ័យចំណាស់ (ស្ត្រីអត់រដូវ)។
ស្រ្តីដែលមានជំងឺដុំសាច់នៅភ្នាសក្នុងនៃស្បូនមានរោគសញ្ញាដូចជា៖
ក្នុងករណីពុំបង្កឲ្យមានផលវិបាកធ្លាក់ឈាម ឬក៏មានវិបត្តិផ្សេងៗ គេពុំធ្វើការវះកាត់ទេ ដោយគ្រាន់តែធ្វើការតាមដានឲ្យបានទៀងទាត់ជាមួយគ្រូពេទ្យឯកទេសរោគស្ត្រីជាប្រចាំ។ ប៉ុន្តែក្នុងករណីមានធ្លាក់ឈាមច្រើនខុសធម្មតា និងបង្កឲ្យមានវិបត្តិអត់កូន យើងត្រូវធ្វើការវះកាត់ដុំសាច់នេះចេញ ដោយគ្រូពេទ្យឯកទេស។