៣ចំណុច ក្នុងគ្រួសារមិនត្រូវនិយាយចេញផ្តេសផ្តាសសូម្បីមនុស្សស្និតស្នាលបើមិនចង់មានបញ្ហា

  • 2023-07-30 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

កុំជឿថាមនុស្សគ្រប់រូបមានសីលធម៌ ឬភាពបរិសុទ្ធ និងស្មោះត្រង់ដូចៗគ្នា។ ពេលខ្លះអ្នកអាចជាមនុស្សល្អ ហើយពេលខ្លះក៏ជាមនុស្សអាក្រក់ដែរ។ ប៉ុន្តែការមើលមនុស្សជាមនុស្សល្អ បង្ហាញយើងត្រងចំណុចណា ឬកន្លែងណាដែលអាចបញ្ជាក់បានថាពិតជាល្អ ឬអាក្រក់។ គ្រាន់តែអាចយល់បានថាដើម្បីជាថ្នូរនឹងភាពស្មោះត្រង់របស់អ្នកណាម្នាក់គឺបានត្រឹមតែមិនគួរធ្វើអ្វីនិយាយអ្វីកេងចំណេញពីអ្នកដទៃហូតប្រយោជន៍ណាមួួយពីទុក្ខរបស់គេមកធ្វើជាការសើចចំអកសប្បាយ ឬទុក្ខជាចំណុចខ្សោយដែលគេបានផ្តល់ទំនុកចិត្តចំពោះអ្នកប៉ុណ្ណោះ។

ខាងក្រោមនេះចង់បង្ហាញអ្នកទាំងអស់គ្នាពី៣ចំណុចដែលអ្នកមិនគួរនិយាយ ឬទុកចិត្តមនុស្សស្និតស្នាលក្នុងការស្រាយបញ្ហាក្នុងចិត្តរបស់ខ្លួនឡើយ ដើម្បីបើអ្នកមិនចង់មានបញ្ហាកើតឡើងណាមួយដោយមិនបានត្រៀមទុក។ ព្រោះមនុស្សជាច្រើនអាចនឹងមិនសប្បាយចិត្តពេលឃើញអ្នកលើជាងល្អជាងឬមានអ្វីៗជាងអ្នកនោះទេ តែបើសិនជាអ្នកជួបទុក្ខលំបាកអន់ខ្សោយជាគេគេអាចនឹងសប្បាយសាទរជាងព្រោះគ្មានអ្នកម្នាក់សាទរច្បាស់ៗនៅភាពជោគជ័យរបស់នរណាម្នាក់ឡើយ។ ដូចពាក្យចាស់តែងលើកមកនិយាយ ញឹកញាប់ថា “រឿងល្អកម្រមានអ្នកនិយាយលើកសរសើរខ្លាចគេបានទទួលផលជាងខ្លួន តែរឿងអាក្រក់ចំណុចអាក្រក់គេ តែងលឺញយដងលើកមករំលឹកជានិច្ចជាកាលជាចំណុចខ្សោយចាំចាប់កំហុស”។

កុំអួតឬលើកសរសើរពីសមិទ្ធផលរបស់កូនអ្នក បើកូនល្អ តើមាតាបិតាណាមិនមានមោទនភាពមែនឬក៏អត់? ដូច្នេះហើយពេលឪពុកម្ដាយឃើញកូនសម្រេចបានសមិទ្ធផលល្អណាមួយ ឪពុកម្ដាយតែងចូលចិត្តអួតប្រាប់គេឯងគ្រប់គ្នា។ ប៉ុន្តែត្រូវចាំថា ការមានមោទនភាពគឺជារឿងត្រឹមត្រូវ ប៉ុន្តែចេតនានៃការនិយាយប្រាប់ក្លាយទីជាការអួត អីចឹងត្រូវទប់ស្កាត់ពាក្យសម្តីរបស់អ្នកខ្លះ ក្រែងឪពុកម្តាយខ្លួនឯងអាចជាអ្នកបំផ្លាញជីវិតកូនព្រោះតែការនិយាយ។ ប៉ាម៉ាក់មិនគួរលើក បង្ហាញច្រើនពីទង្វើឬវត្តមានណាមួយកូនរបស់អ្នកទេ វាកាន់តែដាក់សម្ពាធ លើពួកគេទៅវិញទេពីជីវិតរបស់ក្មេងឲ្យភ្នែកគេឯងចាំកត់សម្គាល់ចំណុចនិយាយៗដែលប៉ាម៉ាក់បានលើកឡើងមកនិយាយ គួរតែអនុញ្ញាតឱ្យពួកគេរស់នៅក្នុងសរីភាពនៃជីវិតកុមារភាពរបស់ពួកគេតាមបែបសាមញ្ញៗទើបប្រសើរ។

ជាងនេះទៅទៀត ការអួតពីសមិទ្ធផលរបស់កូនអ្នក នឹងធ្វើឱ្យអ្នកដ៏ទៃគ្មានមេត្តាចំពោះកូនអ្នក ហាក់ដូជជាដាក់សម្ពាធនឹងចាំតាមមើលតាមសង្កេតពីឯកជនភាពរបស់ក្មេង។ ក្នុងនាមជាឪពុកម្តាយដ៏ឈ្លាសវៃ អ្នកនឹងមិនដាក់ឧត្តមភាពរបស់កូនអ្នកនៅលើមាត់ដើម្បីការអួតណាមួយឡើយកូនរបស់អ្នកអាចមទនភាពក្នុងចិត្តរបស់អ្នកគ្រប់គ្រាន់ហើយ។ ប្រសិនបើអ្នកចង់ឱ្យកូនរបស់អ្នកកាន់តែពូកែ មធ្យោបាយដ៏ល្អបំផុតគឺត្រូវឱ្យពួកគេរស់នៅស្របតាមអាយុរបស់ពួកគេ សរសើរ និងជំរុញលើកទឹកចិត្តពួកគេឱ្យទទួលបានជោគជ័យជានិច្ចនៃដំណាក់និមួយក្នុងជីវិតរបស់ពួកគេដែលបានឆ្លងកាត់ជាមួយអ្នករួមនឹងទម្លាប់ ល្អៗក្នុងការរស់នៅ។

ពេលមានជម្លោះក្នុងគ្រួសារកុំសូវឲ្យអ្នកដទៃដឹងពេក អ្នកមិនគួរទុកចិត្ត ឬកុំជឿថាមនុស្សគ្រប់រូបមានសីលធម៌ និងភាពស្មោះត្រង់គ្រាន់តែស្តាប់ ឬចាំជួយដោះស្រាយបញ្ហារបស់អ្នក។ កុំគិតថាការនិយាយការពិតមួយចំនួនអាចទទួលបានការអាណិតអាសូរណាមួយ ឬជួយសម្រាលបន្ទុកអ្នកឲ្យប្រសើរជាងមុន ពេលខ្លះអ្នកគិតខុសហើយ។ ព្រោះបើទោះគេរក្សាអាថ៌កំបាំងចំពោះអ្នកដែលមិនស្និតស្នាលបាន តែមិនប្រាកដថាគេមិនមានមនុស្សស្និតស្នាលអាចយកទៅនិយាយជាមួយបានឬលើករឿងអ្នកទៅជជែកជាមួយមនុស្សដែលគេស្គាល់។

ចាំថាសូម្បីអ្នកមិនមាន ភាពស្មោះត្រង់ចំពោះខ្លួនឯងផងតើអ្នកដទៃអាចទេថាមិនកេងចំណេញពីអ្នកខ្លះ ។ ការលេចឡើងនៃ ជម្លោះជាមួយអ្នកក្នុងជីវិតគឺមកពីការពិតដែលថាពួកគេឃើញអ្នកនិយាយច្រើនពេកហើយជាការបង្កហេតុ ពួកគេពិតជាឆ្លៀតមើលងាយជីវិតរស់នៅរបស់អ្នក ដោតមិនមែនអ្នកណាៗក៏ចង់ឃើញអ្នកមានក្តីសុខសប្បាយក្អាកក្អាយជាងគេនោះឡើយបើមានគឺភាគតិចប៉ុណ្នោះអាចកត់សម្គាល់ដោយពិចារណាខ្លួនឯងបាន ។

ចង់បានគ្រួសារ ឬជីវិតរស់នៅរុងរឿង ត្រូវចេះគ្រប់គ្រងអារម្មណ៍ឱ្យបានល្អ គ្រប់គ្នាជៀសមិនរួចតែងមានជម្លោះគ្រប់ផ្ទះ ប៉ុន្តែកុំល្ងង់និយាយឱ្យគេសើចពីបញ្ហារបស់អ្នកទៅជាចំណុចកំប្លែងរបស់គេ យកមកបំផ្លាញទំនុចចិត្តអ្នកបានយ៉ាងងាយ។

ការបង្ហាញប្រវត្តិ ឬរឿងគ្រួសារ ទាំងជីវិតឯកជន ទោះរឿងល្អ ឬអាក្រក់គឺទាក់ទាញសត្រូវ

សង្គមសព្វថ្ងៃនេះយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះវត្ថុសម្ភារៈ និងការលើកបង្ហាញបង្អួតតាមបណ្តាញសង្គម។ នេះហើយជាហេតុមិនល្អមួយចំនួនដែលអ្នកបង្ហាញខ្លួនកាន់តែច្រើន អ្នកដទៃកាន់តែលើកយកមកចាប់អារម្មណ៍និយាយ ឬសើច ច្រណែន ហើយវាអាចបកមកអ្នកវិញនៅការអាក់អន់ស្រពន់ចិត្តនៅការបង្ហាញណាមួយដែលមានការចូលរួមមតិ ទាំងវិជ្ជមាន និងអវិជ្ជមានកើតឡើងតបមកកាន់អ្នក ហើយអ្នកកើតជា កំហឹងនិងការអន់ចិត្តក៏កើតឡើងតបតណាមួយទៅវិញដោយមិនពិចារណាបាន។

រឿងរ៉ាវខ្លះ ឬលុយកាកទ្រព្យសម្បិត្តបញ្ហា ភាពរីករាយដែលបានលើកបង្ហាញទៅមិនគួរឱ្យខ្លាចទេ ប៉ុន្តែវាគឺជាអាកប្បកិរិយារបស់មនុស្សចំពោះប្រតិកម្មនៃចំណុចណាមួយទេនៃការបង្ហាញ់របសស់អ្នកចាក់ដោតទៅក្នុងការច្េណែនរបស់គេទេ ដែលពិតជាគួរឱ្យខ្លាច។ មិនគួរលើកមកបង្ហាញគ្រប់រឿងនោះទេ ឧទា៖ តើអ្នកមានលុយប៉ុន្មាន គ្រួសារអ្នកមានឬក្រប៉ុណ្ណា ពិបាកឬសប្បាយ ហ៊ឺហា នោះអ្នកកាន់តែត្រូវដឹងពីវិធីលាក់បាំងមិនគួរលើកមកបង្ហាញឬនិយាយពេកដើម្បីសុវត្ថិភាពផ្លូវចិត្តនិងការរស់នៅក្នុងជីវិតឯកជនរបស់អ្នកនិងគ្រួសារអ្នកបើអ្នកមិនត្រូវការសិទ្ធការពារផ្ទាល់ខ្លួនតែពួកគេត្រូវការ មិនមែនលើកឡើងមកជជែកវែកញែកជាសាធារណ:ឡើយ។

ចុចអានបន្ត៖ ខ្ជិល​២​យ៉ាង​​ដែល​កាន់​តែ​ខ្ជិល អ្នក​កាន់​តែ​សុខ គ្មាន​អ្នក​ណា​ស្អប់​ឈ្នានីស

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម