សាកវិធីសាស្ត្រវិនិយោគលើ ៤ យ៉ាងនេះសម្រាប់ខ្លួនអ្នក ដឹងតែចំណេញ មិនខាតសម្រាប់អនាគត

  • 2023-07-29 03:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ការចង់ក្លាយជាអ្នកមានស្តុកស្តម្ភ រកលុយបានច្រើន គឺជាបំណងប្រាថ្នារបស់មនុស្សយើងម្នាក់ៗ។ តែយ៉ាងណាមិញ ដើម្បីទទួលបានសម្រេចនូវបំណងប្រាថ្នាណាមួយគួរធ្វើយ៉ាងណា? ឬគ្រាន់តែអង្គុយរង់ចាំព្រេងសំណាងធ្លាក់ពីលើមេឃ ដោយមិនសាកវិនិយោគអ្វីមួយដើម្បីទទួលផលចំណេញ។

កញ្ញា ចែករំលែក គន្លឺះសាកល្បង ក្នុងការចាប់ផ្តើមវិនិយោគ ៤ យ៉ាង ទោះជាត្រូវចំណាយច្រើនប៉ុនណា ក៏ធានាថា អ្នកនឹងមិនខាតបង់នោះឡើយហើយថែមទាំងទទួលបានផលចំនេញសម្រាប់ជីវិត និងអនាគតយ៉ាងគាប់ប្រសើរមកវិញខាងក្រោម៖

១. វិនិយោគលើសមត្ថភាព និងជំនាញ តើអ្នកធ្លាប់ឮពាក្យថា មានតែសមត្ថភាព និងជំនាញទេ ដែលអាចជួយយើងឱ្យឈរយ៉ាងរឹងមាំក្នុងជីវិតនេះ ដោយមិនខ្លាចអ្នកដទៃចូលខ្លួនមកដកចេញ ឬលួចបាន។ នៅខាងក្រៅ មនុស្សជាច្រើននៅតែប្រៀបធៀបខ្លួនឯងទៅនឹងភាពក្មេង និងភាពជោគជ័យ ប៉ុន្តែតើយើងបានព្យាយាមដូចពួកគេដែរឬទេ? ជោគជ័យគ្រាន់តែជាពាក្យមួយ ដែលមនុស្សគ្រាន់តែឃើញអ្វីដែលភាគីម្ខាងទៀតសម្រេចបាន ដោយមិនខ្វល់ថាខ្លួនបានប្រឹងប្រែងធ្វើការពីមុនមកដើម្បីយកឈ្នះ និងសម្រេចបានជោគជ័យនៅថ្ងៃនេះ ហើយក៏មិនមែនថាជោគជ័យមួយគឺជោគជ័យទាំងអស់ដោយលែងធ្វើអ្វីៗទៀតនោះដែរ។ ព្រោះ សង្គមកាន់តែរីកចម្រើន ហើយគ្មានការងារណាដែលស្ថិតស្ថេររហូតនោះទេ ថ្ងៃនេះក៏បែបនេះដែរ ប៉ុន្តែថ្ងៃស្អែកប្រហែលជាមិនដូច្នេះទេ។ មានតែមនុស្សដែលមានសមត្ថភាពស្ថិរភាពប៉ុណ្ណោះ ដែលមិនខ្លាចភាពអត់ការងារធ្វើ។ ជាក់ស្តែងមានវិធីជាច្រើនសម្រាប់យើងក្នុងការវិនិយោគលើសមត្ថភាព ព្រមទាំងជំនាញរបស់យើង អាចជាការចូលរៀន ឬអានសៀវភៅ និយាយជាមួយនរណាម្នាក់ដែលពីមុនមក…ពួកគាត់ជាមនុស្សមានសក្តានុពលខាងផ្នែកស្មារតី និងការធ្វើអាជីវកម្ម ទាំងអស់នេះជួយយើងក្នុងការពង្រីកដែនកំណត់នៃសមត្ថភាពរបស់យើងថាគួរធ្វើអ្វីនិងបង្កើនអ្វីបន្ថែម។

២. វិនិយោគលើចំណូលចិត្ត ការធ្វើអ្វីដែលអ្នកស្រឡាញ់ គ្រាន់តែធ្វើឱ្យជីវិតគួរឱ្យចាប់អារម្មណ៍ជាខ្លាំង។ ឧទា៖ អ្នកមានមិត្តភ័ក្តិម្នាក់ដែលចូលចិត្តដាំដើមឈើ ដូច្នេះនៅថ្ងៃចុងសប្តាហ៍ពេលគាត់ឈប់ធ្វើការនៅផ្ទះ គាត់ចំណាយពេលវេលាភាគច្រើនមើលថែដើមឈើដើម្បីលម្អ។ ពិសេសគាត់បាននិយាយថា គាត់អង្គុយនៅមុខកុំព្យូទ័រនៅកន្លែងធ្វើការជារៀងរាល់ថ្ងៃ ត្រលប់មកផ្ទះវិញហត់នឿយ ប៉ុន្តែមើលដើមឈើបៃតងលាស់ធំឡើងរាល់ថ្ងៃដោយការចូលចិត្តរបស់គាត់ដាំ គាត់មានអារម្មណ៍ស្រួលយកភាពវិជ្ជាមានពីវា ទទួលអារម្មណ៍ត្រជាក់ ស្រស់ស្រាយ និងបានសម្រាក។ នោះជួយគាត់បន្ថយសម្ពាធក្នុងការងារ និងជីវិត។ វាមានន័យបើសិនជាយើងមិនផ្តោតលើការធ្វើការងារ ឬអាជីវកម្មចេញពីចំណូលចិត្ត និងចិត្តស្រលាញ់ទេយើងក៏មិនបានប្រឹងប្រែងដើម្បីឲ្យអស់ពីសមត្ថភាពដើម្បីសម្រេចវាដែរ។ ពិសេសបើសិនជាអ្វីដែលយើងមិនបានធ្វើវាជាប្រចាំរាល់ថ្ងៃដោយការចូលចិត្ត តែអ្នកអាចផ្តោតលើអ្វីបន្ថែមដើម្បីជាចំណូលចិត្តឲ្យអ្នកពង្រឹងការខំរបស់អ្នកទៅបានដោយរលូនក្នុងចំណុចស្របមួយបន្ថែមដែរ។ ការរៀនពីរបៀបយកឈ្នះលើសម្ពាធនៃជីវិតដ៏មមាញឹកបែបនេះ ហើយផ្តល់កន្លែងសម្រាកដល់ចិត្តរបស់អ្នក គឺជារឿងដ៏ចាំបាច់សម្រាប់មនុស្សពេញវ័យសព្វថ្ងៃនេះ។ ជាការពិត ការអភិវឌ្ឍន៍ចំណង់ចំណូលចិត្តរបស់យើង មិនមែនដើម្បីរស់រានមានជីវិតទេ ប៉ុន្តែដើម្បីភាពសប្បាយរីករាយ ដែលផ្តល់ឱ្យយើងនូវកម្លាំងចិត្តបន្ថែមទៀត ដើម្បីធ្វើការ និងទទួលបានប្រាក់ចំណេញកាន់តែច្រើន។

៣. វិនិយោគលើសុខភាព តាមពិតទៅ ជីវិតនេះប្រៀបដូចជាការប្រណាំងអត់ធន់គ្រប់ជំហាន បើធៀបទៅនឹង មិនថាយើងរត់លឿនប៉ុនណាទេ ប៉ុន្តែចំណុចសំខាន់តើយើងអាចរត់បានឆ្ងាយប៉ុនណាទេដែលជាចំណុចគោលដៅ។ មនុស្សតែងតែប្រៀបធៀបការងារដែលមានប្រាក់ខែខ្ពស់ ទៅនឹងក្តីស្រមៃ ប៉ុន្តែគិតថាប្រសិនបើសម្ពាធខ្លាំងពេក ប្រហែលជាធ្វើការត្រឹមតែ ១ ឆ្នាំ គឺគ្រប់គ្រាន់ធ្វើឱ្យយើងហត់នឿយហើយ។ ឬពីមួយថ្ងៃទៅមួយថ្ងៃ នៅតែស្ថិតក្នុងស្ថានភាពស្ត្រេស ហើយផលវិបាក គឺសក់ជ្រុះច្រើន គេងមិនលក់ស្ទើរតែរាល់យប់ ពេលខ្លះត្រឹមតែ ៣០ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែតែងតែមានអារម្មណ៍ថាឈឺមិនផាសុភាព និងភាពចាស់ជាងវ័យ។ ដោយភាគច្រើនពេលមនុស្សម្នាក់ៗ ឈានចូលវ័យច្រើនតែងតែហ៊ុំព័ទ្ធដោយសម្ពាធដូចជា ប្រាក់កម្ចីទិញផ្ទះ ប្រាក់កម្ចីរថយន្ត ការចំណាយគ្រួសារ ទឹកភ្លើងម្ហូបអាហារ ថ្លៃសំភារ:ប្រើប្រាស់ ទឹកដោះគោ ថ្លៃសាលាសម្រាប់កុមារជាដើម កម្រិតនៃការខំប្រឹងរកលុយ ទើបដឹងថាសុខភាពមានសារៈសំខាន់ជាងលុយទៅទៀត។ ព្រោះទោះរកចំណូលបានច្រើនប៉ុនណាក៏ដោយ បើសុខភាពអ្នកហត់នឿយក៏គ្មានតម្លៃទិញយកមកវិញដែរ។ មានមនុស្សតិចណាស់ បន្ទាប់ពីភ្ញាក់ពីគេងយូរ ទើបដឹងថាលុយតែងតែរកបាន ប៉ុន្តែសុខភាព គឺព្រលែងចោល មិនបានគិតវាជាចំណុចដំបូងមុនការចាប់យកលុយ។ ដូច្នេះការវិនិយោគលើសុខភាព តែងតែជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់ជីវិតមនុស្សម្នាក់ៗ។ អនុវត្តទម្លាប់ប្រចាំថ្ងៃ ហូបចុកត្រឹមត្រូវ ធ្វើការ និងសម្រាកឱ្យបានទៀងទាត់ សម្រាកលំហែខ្លះ ចំណាយលុយថែទាំសុខភាពជាសំខាន់ នោះយើងនឹងទទួលផលចំណេញយូរអង្វែង មិនខ្លាចការខាតបង់ឡើយ។ និយាយឱ្យសាមញ្ញ គោលដៅនៃជីវិតនេះ គឺមិនមែនដើម្បីសម្រេចបាននូវកិត្តិនាម កិត្តិយស និងទ្រព្យសម្បត្តិតែប៉ុណ្នោះទេ ប៉ុន្តែដើម្បីរស់នៅប្រកបដោយផាសុភាព សុភមង្គល និងសុខភាពល្អ។

៤. វិនិយោគក្នុងរង្វង់សង្គម ទស្សនវិទូ Jim Rohn ធ្លាប់បាននិយាយថា មនុស្សជាមធ្យមក្នុងចំណោមមនុស្ស ៥ នាក់ ដែលធ្លាប់មានទំនាក់ទំនងជាមួយច្រើនជាងគេ។ គុណភាពនៃរង្វង់សង្គមរបស់មនុស្សម្នាក់កំណត់ការរំពឹងទុកនៃការលូតលាស់ និងគុណភាពប្រកបដោយគុណតម្លៃនៃជីវិត។​ តាមពិតការគិតច្បាស់លាស់មួយថាអ្នកណាជាមិត្តរបស់យើងពិត នោះសំខាន់ខ្លាំងណាស់។ ព្រោះថានៅពេលដែលយើងចូលរួមក្នុងរង្វង់សង្គម យើងនឹងមានឱកាសឈានមុខគេ។ នៅពេលដែលយើងរស់នៅជាមួយមនុស្សដែលមានទេពកោសល្យ ឧស្សាហ៍ព្យាយាម នោះយើងនឹងមិនអាក្រក់ ឬខ្ជិលនោះទេ។ពិសេស នៅក្បែរមនុស្សវិជ្ជមាន នោះទស្សនៈរបស់យើងលើជីវិត និងអាកប្បកិរិយាចំពោះជីវិតនឹងកាន់តែមានភាពវិជ្ជមាន និងអភិវឌ្ឍបន្ថែមជានិច្ចឥតឈប់ឈរ។​ រង្វង់សង្គមដែលយើងនៅក្នុងថ្ងៃនេះ នឹងកំណត់អនាគតរបស់យើង។ ដូច្នេះហើយ ចូរគិតអំពីបញ្ហានេះ ហើយប្រសិនបើអាចធ្វើបាន ចូរធ្វើវានៅថ្ងៃនេះ ដើម្បីនាំមកនូវតម្លៃប្រាក់ចំណេញរយៈពេលវែង៕

ចុចអានបន្ត៖ គន្លឹះងាយៗ​ជំនួយការធ្វើទីផ្សារលើប្រព័ន្ធផ្សព្វផ្សាយសង្គមប្រកបដោយទំនុកចិត្ត

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម