៦ ចំណុចដែលអាចបញ្ជាក់ពីភាពច្បាស់លាស់ មនុស្សប្រុសដែលកំពុងទាក់ទងជាមួយអ្នក

  • 2023-07-28 03:55:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ជាការពិត បើនិយាយដល់រឿងស្នេហា មនុស្សណាក៏ចេះស្មោះ មនុស្សណាក៏អាចច្បាស់លាស់ដែរ គ្រាន់តែអ្នកខ្លះ អាចថា គាត់មិនទាន់នឹងអាចកែប្រែ ឬគាត់មិនទាន់បានជួបមនុស្សដែលគាត់ស្រឡាញ់ពិតប្រាកដតែប៉ុណ្ណោះ។

យ៉ាងណាមិញ ប្រសិនបើមនុស្សប្រុសណាម្នាក់ គាត់ចាប់ផ្ដើមច្បាស់លាស់ជាមួយនឹងទំនាក់ទំនង គាត់ប្រាកដប្រជាជាមួយនឹងអ្នក នោះគាត់នឹងបង្ហាញនូវទង្វើទាំង៦ ចំណុចនេះ អ្នកអាចសង្កេតមើលតើបនុស្សប្រុសម្នាក់នឹងច្បាស់លាស់ជាមួយអ្នកប៉ុណ្នា ហើយអ្នកគួរតែអាចទុកចិត្តនិងសម្រេចចិត្តរួមផ្លូវជាមួយដោយមិនបាច់បារម្មណ៍ថាគេលេងសើចចំពោះស្នេហាមួយនេះ ៖

១. គាត់នឹងព្យាយាមបង្ហាញគ្រប់គ្នាថាគាត់មានទំនាក់ទំនងជាមួយអ្នក មនុស្សប្រុសមិនងាយនឹងណែនាំដៃគូឱ្យអ្នកណាបានដឹងទេ ជាពិសេសនោះគឺ គ្រួសារ សាច់ញាតិ និងមិត្តភក្តិរបស់គេ តែបើគេច្បាស់លាស់ នឹងនជាមួយនឹងទំនាក់ទំនងហើយនោះ គេប្រាកដជាព្យាយាមនាំយើងទៅគ្រប់ទីកន្លែង ព្យាយាមបង្ហាញឱ្យអ្នកជុំវិញខ្លួនបានដឹងថា គេមានមនុស្សដែលគេស្រឡាញ់ហើយ គេមានមនុស្សដែលគេច្បាស់លាស់ហើយ ហើយម្នាក់នោះ គឺមនុស្សដែលគេតែងតែបណ្ដើរចេញក្រៅ និងបង្ហោះរូបជាមួយនេះឯង។

២. គាត់មិនខ្វល់ពីរូបរាងខាងក្រៅ ឬសម្រស់របស់អ្នកឡើយ នៅពេលដែលមនុស្សម្នាក់ស្រឡាញ់អ្នកពិត នោះរូបរាង រូបសម្រស់ខាងក្រៅរបស់អ្នក គឺវាលែងសំខាន់សម្រាប់គាត់ទៀតហើយ ព្រោះគាត់ផ្ដោត និងស្រឡាញ់អ្នកទៅលើចិត្តគំនិត និងអត្តចរិតរបស់អ្នក គាត់មិនខ្វល់ទេថា អ្នកនឹងប្រែរូបរាងទៅជាបែបណា គាត់ដឹងត្រឹមថា អ្នកជាមនុស្សដែលគាត់សម្រេចចិត្តជ្រើស និងជាមនុស្សដែលគាត់ស្រឡាញ់យ៉ាងពិតប្រាកដ។ ៣. គាត់នឹងឈ្វេងយល់ពីចំណង់ចំណូលចិត្តរបស់អ្នក មនុស្សម្នាក់ៗគឺមានចំណង់ចំណូលចិត្តខុសគ្នា ដូច្នេះហើយ គាត់នឹងព្យាយាមឈ្វេងយល់ពីអ្នកឱ្យបានច្រើនដូចជា អ្នកចូលចិត្តញ៉ាំអី ចូលចិត្តធ្វើអី ចូលចិត្តទៅណា ឱ្យតែអ្វីដែលជាអ្នក គាត់ប្រាកដជាព្យាយាមយល់ និងកំណត់ចំណាំ ដើម្បីបញ្ជាក់ថា គាត់យកចិត្តទុកដាក់នឹងអ្នកគ្រប់ពេល អ្នកសំខាន់សម្រាប់គាត់ជានិច្ច។

៤. គាត់តែងតែចំណាយពេលនៅជាមួយអ្នក សេចក្ដីស្រឡាញ់មួយដ៏ពិតប្រាកដ មិនថារវល់ មមាញឹកប៉ុនណាទេ គឺគេតែងតែលះបង់ពេលវេលា ឆ្លៀតពេលបានជានិច្ចដើម្បីយើង ជាពិសេសនោះគឺ គេតែងតែចង់នៅក្បែរយើងឱ្យបានច្រើន កំដរយើងគ្រប់ពេលវេលា នេះបញ្ជាក់បានថា អារម្មណ៍គេពិតជាសប្បាយរីករាយ និងកក់ក្ដៅ គ្រប់ពេលដែលមានយើងនៅក្បែរ។

៥. គាត់នឹងព្យាយាមសម្របតាមអ្នកដោយមានហេតុផលស្រប មិនថាការគិត ឬសម្រេចចិត្តលើអ្វីនោះឡើយ បើទោះបីជាមិនមែនជាចំណង់ចំណូលចិត្ត ឬអ្វីដែលគាត់ចង់បានក៏ដោយ តែគាត់នៅតែអាចទទួលយក ព្រោះគាត់គោរពតាមការសម្រេចចិត្តរបស់អ្នក គាត់ព្យាយាមសម្របតាមអ្នកជានិច្ច និយាយជារួមគឺ មិនប្រឆាំងនឹងការសម្រេចចិត្តរបស់អ្នកស្របនិងផ្លូវជីវិតតែមួយរួមគ្នា។

**៦.គាត់ជាមនុស្សផ្តល់តម្លៃឲ្យពេលវេលា និងទំនាក់ទំនងអនាគតជាមួយអ្នក មនុស្សប្រុសម្នាក់ដែលតែងតែលើកពីរឿងអនាគតមកនិយាយជាញឹកញាប់ពិភាក្សាគ្នានៅចំពោះមុខអ្នកពីនាក់ ហើយស្វែងរកផ្លូវមួយដែលអាចឈានដល់គោលដៅជាមួយគ្នាក្នុងជីវិតគូថ្ងៃខាងមុខ ។ គឺមានន័យថាគេពិតជាស្រលាញ់អ្នក គ្រប់ដំណើរផ្លូវដ៏វែងឆ្ងាយជាមួយគ្នាគឺគាត់មានគម្រោងគិតទុកមុន ព្រោះគាត់ខ្លាចអ្នកពិបាកនៅពេលដែលព្រមមកកាន់ដៃរួមគ្នាជាមួយគាត់។ បើទោះជាសុភមង្គលក្នុងគ្រួសារត្រូវតែមនុស្សពីអ្នកចាប់ដៃគ្មានសាងទើបអាចកើតឡើងតែគាត់នៅតែស្ម័គ្រចិត្តគិតខ្លាចអ្នកជួបការលំបាកនិងមិនសប្បាយចិត្ត។

ចុចអានបន្ត៖ កុំ​ស្រលាញ់​មនុស្ស​មាន​ចរិត​ទាំង​នេះ​ឲ្យ​សោះ

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ សិរីរត្នន៍