ស្វែងយល់បញ្ហាជាប់ស្បែកចុងចំពោះកុមារ និងការព្យាបាល
- 2023-07-25 08:08:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់បញ្ហាជាប់ស្បែកចុងចំពោះកុមារ និងការព្យាបាល
សុខភាពកុមារ៖ បញ្ហាជាប់ស្បែកចុង ចំពោះកុមារ (ប្រដាប់ភេទ)។
ជាទូទៅក្មេងប្រុសដែលទើបនិងកើត តែងតែមានស្បែក ចុងវែងជាប់ធម្មតា ហើយមិនអាចព្រលាត់បាន។ តាម ការវិវត្តន៍របស់ក្មេងប្រុស ស្បែកចុងវែងនេះនិង អាចព្រលាត់ បានដោយខ្លួនឯងបានចំពោះកុមារចាប់ពីចន្លោះអាយុ ២ ទៅ ៣ឆ្នាំ។
ករណីបើសិនមិនមានការវិវត្តន៍ដោយខ្លួនឯង ទេនោះ ។ គឺវាអាចបណ្ដាល ឲ្យកូនៗរបស់ប៉ាម៉ាក់មាន បញ្ហាសុខភាពមួយចំនួនខាងក្រោម ។ តោះ! សាកពិនិត្យរោគសញ្ញានៃបញ្ហាមួយចំនួនខាងក្រោមរួមមាន÷
• ការរលាកស្អិតជាប់ និង ក្រិន ស្បែកចុងខ្លាំង
• រលាកស្បែកចុងច្រើនដង
• ប៉ោងស្បែកចុងពេលនោម ដែលបណ្តាលអោយមានរលាកប្លោកនោមញឹកញាប់
• ស្បែកចុងត្បៀតខ្លាំង មិនអាចព្រលាត់បាន
ហេតុអ្វីចាំបាច់ក្នុងការកាត់ស្បែកចុង ?
• កាត់បន្ថយហានិភ័យរលាកប្លោកនោមញឹកញាប់
• កាត់បន្ថយគ្រោះថ្នាក់ដោយការគាប រូតខោ ឬ ហើមជាប់ស្បែកចុង
• កាត់បន្ថយការចម្លងរោគផ្លូវភេទ
• កាត់បន្ថយមហារីកចុងពង
តាមយោបល់ វេជ្ជបណ្ឌិតជំនាញផ្នែកសុខភាពកមារ នៅមន្ទីរពេទ្យ វែលឃីដស៍ បានបញ្ជាក់ចំពោះ ប៉ាម៉ាក់ បើកូនៗរបស់លោកអ្នកមានរោគសញ្ញាដូចបានរៀបរាប់ ខាងលើ សូមអញ្ជើញមកពិគ្រោះប្រឹក្សាយោបល់ជាមួយ គ្រូពេទ្យជំនាញ ដើម្បីទទួលបានការពន្យល់លំអិតអំពី ស្ថានភាពនៃជំងឺ និងវិធីសាស្រ្តនៃការព្យាបាលទាន់ពេលវេលា ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងផលវិបាកធ្ងន់ធ្ងរដល់សុខភាពកុមារ និងសុវត្ថិភាពសុខភាពនាថ្ងៃអនាគតរបស់ក្មេងៗដែលមិនគួរមើលរំលង។
ចុចអានបន្ត៖ ការចិញ្ចឹមកូនឲ្យមានភាពឆ្លាតវៃ