ប៉ាម៉ាក់គួរស្វែងយល់បញ្ហាមាត់ធ្មេញសម្រាប់កុមារអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ?
- 2023-03-22 04:00:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៉ាម៉ាក់គួរស្វែងយល់បញ្ហាមាត់ធ្មេញសម្រាប់កុមារអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ?
សម្រាប់អត្ថបទមុនយើងបានបង្ហាញប៉ាម៉ាក់ពីបៀបថែទាំធ្មេញដែលឪពុកម្តាយគួរយល់ដឹងរួចមកហើយ។ ហើយអត្ថបទមួយនេះសូមណែនាំប៉ាម៉ាក់ដឹងអំពីបញ្ហាប្រឈមនឹងសុខភាពមាត់ធ្មេញចំពោះកុមារតើមានផលប៉ះពាល់អ្វីខ្លះ និងការព្យាបាលខាងក្រោមមាន៖
១-ការថែទាំងមាត់ធ្មេញរបស់កុមារ ចំពោះការថែទាំសុខភាពមាត់ធ្មេញ ត្រូវមានការត្រួតពិនិត្យតាំងពីវ័យកុមារឡើងទៅ។ នៅក្នុងវ័យកុមារនេះ ក្មេងៗមិនអាចធ្វើការថែទាំដោយខ្លួនឯងបានឡើយ ដូច្នេះហើយ ឪពុកម្តាយ ឬអាណាព្យាបាលជាអ្នកត្រួតពិនិត្យចំពោះពួកគាត់ឲ្យបានដិតដល់។ ក្នុងវ័យនេះផងដែរ កុមារងាយរងការខូចខាតធ្មេញជាងគេ គឺតាមរយះចំណីអាហារតែម្តង។ ចាប់ពីចន្លោះអាយុ ៦ខែ ទៅ ៣ឆ្នាំ កុមារចាប់ផ្តើមដុះ ធ្មេញព្រៃ ដែលមានទាំងអស់ ២០ធ្មេញ ។ រីឯធ្មេញស្រុកវិញ ចាប់ផ្ដើមដុះនៅចន្លោះពី អាយុ ៦ឆ្នាំ ទៅ ១៨ឆ្នាំ ដែលមានទាំងអស់ចំនួន ៣២ធ្មេញ។ ការសហការគ្នារវាងឪពុកម្តាយ និងគ្រូពេទ្យធ្មេញដោយផ្តោតលើការពិនិត្យ ឲ្យបានទៀងទាត់ នោះនឹងជួយការពារ បញ្ហាធ្មេញកូនៗ របស់លោកអ្នកកុំឱ្យរីករាលដាលធំ ហើយធានាអោយពួកគាត់មាន សុខភាពមាត់ធ្មេញល្អ ពេញមួយជីវិត។ ធ្មេញមានប្រយោជន៍សម្រាប់សុខភាព និងស្នាមញញឹម។ ធ្មេញមានមុខងារសំខាន់ សម្រាប់ទំពារចំណីអាហារ និងជាវត្ថុដ៏មានតម្លៃ សម្រាប់សុខភាព និងសោភ័ណភាពដែលមនុស្សគ្រប់រូបមិនអាចខ្វះបាន។
២-តើអនាម័យមាត់ធ្មេញមានអត្ថន័យយ៉ាងណា? ពាក្យថាអនាម័យមាត់ធ្មេញទាក់ទងទៅនឹងប្រការ ៣ យ៉ាងដែលអ្នកគួរធ្វើ ដើម្បីថែទាំធ្មេញរបស់អ្នក៖
៣-បញ្ហាធ្មេញអាចប្រឈមមុខនឹងជំងឺអ្វីខ្លះ?
នៅពេលលោកអ្នកមិនបានដុសសម្អាតធ្មេញ ក្រោយទទួលទានអាហារ នៅចន្លោះពីមួយម៉ោងឡើងទៅ វានឹងបំលែងទៅជាជាតិអាស៊ីដ។ ជាតិអាស៊ីដ ធ្វើឱ្យកាចាធ្មេញរបស់អ្នក ងាយពុក និងរីករាលដាលដល់បណ្ដូលធ្មេញ។ មិនតែប៉ុណ្ណោះ កង្វះអនាម័យអាចធ្វើឲ្យអញ្ចាញធ្មេញ ហើមប៉ោង និងក្រហម ដែលបង្កឲ្យហូរឈាម នៅពេលដុសធ្មេញ និងមានខ្យល់ដង្ហើមមិនល្អ ហើយពេលខ្លះ ធ្វើឱ្យអ្នកមានអាការៈស្រៀវនៅតាមជើងធ្មេញផងដែរ។
ក្នុងករណីនេះ វាចាំបាច់ណាស់ ក្នុងការទាញយកសរសៃធ្មេញចេញ (សរសៃឈាម និងសរសៃប្រសាទ) ឬហៅថាការព្យាបាលរន្ធឬសធ្មេញ។ ក្រោយព្យាបាល ធ្មេញនោះតម្រូវឱ្យមានការប៉ះឡើងវិញ ឬការដាក់ធ្មេញ សិប្បនិម្មិតលើធ្មេញធម្មជាតិដែលខូចខាត។
៤-ហេតុអ្វីពេទ្យធ្មេញចាំបាច់ទាញយកសរសៃធ្មេញចេញ ឬហៅថាការព្យាបាលរន្ធឫសធ្មេញ? តាមរយៈការពិនិត្យជាទូទៅ និងការថត X-ray អាចជួយដល់ការសម្រេចចិត្ត របស់ពេទ្យធ្មេញថា តើការព្យាបាលធ្មេញប្រភេទណា ដែលត្រឹមត្រូវសម្រាប់អ្នក? ការទាញយកសរសៃធ្មេញ ឬហៅថាការព្យាបាលរន្ធឬសធ្មេញគឺជាការព្យាបាល បណ្តូលធ្មេញដែលមានមេរោគ ឬរលាក។ ការរលាក ឬការឆ្លងមេរោគអាចមានមូលហេតុផ្សេងៗ គ្នា៖
៥-ការបង្ករបួសនៅលើធ្មេញ អាចជាមូលហេតុធ្វើអោយមានការបំផ្លាញបណ្តូលធ្មេញ ទោះបីជាពុំមានការបង្ហាញអោយឃើញថាមានស្នាមប្រេះ ឬបែកក៏ដោយ។ ប្រសិនបើធ្មេញដែលមានការរលាក ឬឆ្លងមេរោគ ហើយពុំមានការព្យាបាលឲ្យទាន់ពេលវេលាទេនោះ វាអាចបង្កទៅជាខ្ទុះ ឬបណ្តាលឲ្យបាត់បង់ធ្មេញ។ ក្នងអំឡុងពេលព្យាបាល បណ្តូលធ្មេញដែលរលាក ឬឆ្លងមេរោគនឹងត្រូវបាន យកចេញ ហើយធ្វើការព្យាបាល និងសម្អាតយ៉ាងប្រុងប្រយ័ត្ន រួចដាក់ថ្នាំ បំពេញទៅក្នុងបណ្តូលធ្មេញ។
៦-ការប៉ះធ្មេញ ឬការស្រោបធ្មេញ ជាជម្រើសល្អតែមួយគត់ ដើម្បីការពារការបែក ធ្មេញ ក្រោយទទួលការព្យាបាលរួច។ ធ្មេញដែលបានទទួលការប៉ះ ឬស្រោបរួច នឹងអាចបន្តមុខងារក្នុងការទំពារ ចំណីអាហារដូចធ្មេញដ៏ទៃទៀតដែរ។
៧-តើអ្វីទៅដែលហៅថា ការប៉ះឡើងវិញ ឬការស្រោបធ្មេញ? ធ្មេញខូចប្រេះស្រាំ ឬមានប្រហោង តម្រូវឲ្យមាន ការព្យាបាលធ្មេញឡើងវិញ ដើម្បីទប់ស្កាត់ កុំឲ្យមានការរាលដាល ទៅកាន់ធ្មេញដទៃទៀត និងជួយ ការពារធ្មេញពីកំណើតផងដែរ។ ធ្មេញដែលទទួលការព្យាបាលបានត្រឹមត្រូវ និងការថែទាំអនាម័យបានល្អ និងជួយអោយលោកអ្នកមានស្នាមញញឹមស្រស់ស្អាត និងប្រើប្រាស់បានយូរអង្វែង។គួរដុសសម្អាតធ្មេញ រៀងរាល់ក្រោយទទួលទានអាហាររួច និងត្រូវមកជួបពេទ្យធ្មេញយ៉ាងហោចណាស់ ២ដង ក្នុងមួយឆ្នាំ ដើម្បីធ្វើការត្រួតពិនិត្យឃើញបញ្ហាទាន់ពេលវេលា។
ប្រភព៖ ទន្តបណ្ឌិត យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់