តិចនិកសម្រាប់ប៉ាម៉ាក់ បង្រៀនកូនតូចៗគ្រប់អាយុឲ្យចេះដុសសម្អាតធ្មេញ​​ និងការពារធ្មេញមុនមិនឲ្យឈឺ

  • 2023-03-17 05:43:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សុខភាពមាត់ធ្មេញ ជាការសំខាន់ មិនថាសម្រាប់កូនតូចៗ ឬមនុស្សពេញវ័យទេ បើមិនថែទាំឲ្យបានល្អ អាចនឹងបង្កឲ្យឈឺធ្មេញ កើតជារោគពុកធ្មេញ រាក់ស៊ីធ្មេញ ដង្កូវស៊ីធ្មេញ និងអាប់សែធ្មេញផ្សេងៗ។ ចុងក្រោយត្រូវចំណាយច្រើនដើម្បីព្យាបាល ហើយអាចត្រូវពាក់ធ្មេញក្លែងក្លាយ។

អ៊ីចឹងហើយ ប៉ាម៉ាក់ត្រូវបង្រៀនកូចតូចៗពីវិធីដុសធ្មេញឲ្យបានត្រឹមត្រូវឲ្យហើយ។

១- ដឹងច្បាស់ពេលវេលា និងអាយុកុមារត្រូវចាប់ផ្ដើមដុសសម្អាតធ្មេញ

ជាធម្មតា អូនតូចៗចាប់ផ្ដើមដុះធ្មេញដំបូងអំឡុងអាយុ ៦ ខែក្រោយសម្រាល ហេតុនេះពេលមានធ្មេញដុះមកហើយ ក៏ជាពេលល្អគួរចាប់ផ្ដើមសម្អាតធ្មេញអូនៗ ដោយប្រើកំណាត់ទទឹកជូតសម្អាត ឬកូនច្រាសដុសធ្មេញផ្ដិតមកជាមួយទឹកដុសថ្មមៗជាការល្អព្រោះសាច់អញ្ជាញកូនតូចនៅខ្ចីខ្លាចនាំឲ្យដាច់រលាកបង្ករជារោគផ្សេងបាន។

២- តើត្រូវដុសសម្អាតប៉ុន្មានដងក្នុង ១ថ្ងៃ ដែលប៉ាម៉ាក់គួរបង្រៀនអូនតូចឲ្យតបានត្រឹមត្រឹម

ប៉ាម៉ាក់ គួរបង្រៀនអូនតូចរបស់អ្នក សម្អាតធ្មេញឲ្យអូនៗ ២ ដង/ថ្ងៃ ។ ចាប់ពី ពេលព្រឹក និងពេលយប់មុនចូលគេង ហើយចាំថា ត្រូវសម្អាតគ្រប់ផ្ទៃធ្មេញទាំងអស់​ ហើយសម្អាតថ្មមៗលើក្រោមចុះឡើងឲ្យសព្វ ឬលាងសម្អាតទឹកឲ្យស្អាត។

៣-​ ​ការជ្រើសរើស​ ​សម្រាប់អូនតូចក៏ជារឿងសំខាន់ដែរ ពេលចាប់ផ្តើមដុសសម្អាត

សម្រាប់ប្រភេទច្រាសដុសធ្មេញ ក៏សំខាន់សម្រាប់កូនតូចៗដែរ ដោយប៉ាម៉ាក់គួរ ត្រូវរើសច្រាសមានក្បាលច្រាសតូច និងមានសរសៃទន់ ស្តើងអាចបត់បែនយា៉ងមានផាសុភាពនៅពេលកាន់ដុសសម្អាតធ្មេញរបស់អូនតូច។

៤-​ កំណត់ការប្រើប្រាស់ថ្នាំដុសធ្មេញឲ្យត្រូវ តាមអាយុកូនក្មេង និងមិនមានសារធាតុប៉ះពាល់ក្នុងនោះពេលទិញយកមកប្រើ

កន្លែងនេះក៏សំខាន់ដែរប៉ាម៉ាក់ មិនអាចចេះតែទិញយកមកដុសមិនត្រួតពិនិត្យមុនឲ្យត្រូវតាមអាយុអូនតូច ហើយចេះតែប្រើចូលគ្នាជាមួយរបស់ប៉ាម៉ាក់ នាំឲ្យប៉ះពាល់ដល់សុខភាពរបស់កូន​។ សម្រាប់ការប្រើថ្នាំដុសធ្មេញវិញ គួរចងចាំដូចខាងក្រោម៖ – កូនក្មេងអាយុ ០-៨ ខែសម្អាតដោយទឹកស្អាតទៅបានហើយ ហាមប្រើថ្នាំដុសធ្មេញ – ចាប់ពី ១៨ ខែ ដល់ ៦ ឆ្នាំ ប្រើថ្នាំដុសធ្មេញសម្រាប់កូនក្មេង ដែលមានជាតិភ្លុយអរទាប មិនជាត់កាត់ជាតិហិល ឬជំនួសធ្មេញសអីទេ – ចាប់ពីអាយុ ៦ ឆ្នាំឡើងទៅ ប្រើប្រាស់ថ្នាំដុសធ្មេញមានជាតិភ្លុយអរធម្មតា។

បញ្ជាក់៖ មុនទិញរបស់អ្វីប្រើប្រាសសម្រាប់កូនជាទីស្រលាញ់ប៉ាម៉ាក់ អាចសួរនាំអ្នកជំនាញ​​ និងទន្តបណ្ឌិតសុខភាពមាត់ធ្មេញឲ្យបានត្រឹមត្រូវមុនប្រើលើកូនតូច អាចជៀសផុតពីហានិភ័យដោយយថាហេតុបានល្អ។ ពិសេស ក្រៅពីដុសសម្អាតធ្មេញឲ្យតូច ប៉ាម៉ាក់អាចនាំអូនតូចទៅពិនិត្យ សុខភាពមាត់ធ្មេញ យ៉ាងហោចណាស់ ៦ខែម្តងក៏ជាការប្រសើរ ៕

ប្រភព៖ ទន្តបណ្ឌិតលោកគ្រូ យូស ចាន់ថូ ឯកទេសធ្មេញកុមារ នៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម