បែបទ្រង់ទ្រាយធំ តារា៤ដួង ក្លាយជាទូតសុឆន្ទៈ ពេញសិទ្ធរបស់ ហាងពេជ្រ

  • 2023-02-07 04:58:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

មកបែបទ្រង់ទ្រាយធំ តារាល្បីៗជាច្រើនដួង បានក្លាយជាទូតសុឆន្ទៈ ពេញសិទ្ធចាប់ពីថ្ងៃទី0៦ កុម្ភ: ម្សិលមិញរបស់ ហាងពេជ្រ ដាណា ទ្រី នឹងមានការស្វាគមន៍ក្នុងកម្មវិ៊ធីប្រគុំតន្ត្រីយ៉ាងអធិកអធមផងដែរ។

ក្នុងនោះរួមមាន កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា, ពេជ្រ សោភា,លោក ឈឹម កក្កាដា ហៅពូដា និងតារាសម្តែងលោក ខ្ពស់កាត់ចិន លោកសេងមង្កល សុទ្ធតែជាជាទូតសុឆន្ទ: របស់ ហាងពេជ្រ ដាណា ទ្រី ឈុតពេជ្រធម្មជាតិ។

ដោយឡែកក្រោមការបើកបង្ហាញ BA នឹងការបញ្ជាក់ពីតម្លៃរបស់លើផេកផ្លូវការ របស់អ្នកស្រី លើឈុតពេជ្រធម្មជាតិ ដែលពាក់ផ្សព្ធផ្សាយមានតម្លៃមិនធម្មតា កាន់តែមានភាពលេចធ្លោរនៅរូបសម្រស់សាកសមជា BA រួមជាមួយកេរ្តិ៍ដ៏ល្បីល្បាញខាងក្រោម៖

- ឈុតពេជ្រធម្មជាតិ គ្រងដោយ អាលដល ឱក សុគន្ធកញ្ញា ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ ខ្សែក តម្លៃ 972,966.5$ ខ្សែដៃ តម្លៃ 198,155.5$ ក្រវិលតម្លៃ 26,452$ ចិញ្ចៀនតម្លៃ 361,212$

- ឈុតពេជ្រធម្មជាតិ គ្រងដោយ អាលដល ពេជ្រ សោភា ឈុតពេជ្រធម្មជាតិ នៅលើខ្លួនគាត់ តម្លៃ 2,114,849.25$ ខ្សែដៃពេជ្រ តម្លៃ 700,475$ ចិញ្ចៀនតម្លៃ 171 349$

រូបភាព៖​​ ផេកផ្លូវការ​ អ្នកស្រី ទ្រី ដាណា

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម