ចូល​ឆ្នាំ ២០២៣ ផ្ទះ​ណា​មាន​អ្នក​កើត​ឆ្នាំ​ទាំង​៣​នេះ លាភ​ទ្រព្យ​ហូរ​ចូល​មិន​ដាច់

  • 2022-12-19 08:47:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ឆ្នាំ​ទាំង​បី​ខាង​ក្រោម​នេះ មិន​ត្រឹម​តែ​មាន​សំណាង​សម្រាប់​ខ្លួន​ឯង​នោះ​ទេ ក្នុង​ឆ្នាំ​២០២៣ ដោយ​នឹងពាំនាំ​លាភជ័យ​ដល់​សមាជិក​ក្នុង​គ្រួសារ​​ទៀត​ផង។

១. ឆ្នាំ​មមែ

ធម្មជាតិ​អ្នក​កើត​ឆ្នាំ​មមែ​គឺ​ឆ្លាត​តាំង​ពី​ដើម និង​មាន​គំនិត​ចេះគិត​ជាង​អ្នក​ដទៃ។ មិន​ថា​កើត​នៅ​ក្នុង​គ្រួសារជីវភាព​បែប​ណា​ក៏​ឆ្នាំ​មមែ ជម្នះ​មិន​ឲ្យ​ចាញ់​ព្រហ្មលិខិត​នោះ​ដែរ។ ឈាន​ជើង​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​មមែ រាសី​ឡើង​ខ្ពស់​ខ្លាំង មិន​ត្រឹម​តែ​នាំ​សំណាង​ឲ្យ​ខ្លួន​ឯង តែ​សូម្បី​តែ​នៅ​ក្បែរ ក៏​ទទួល​បាន​ផល​សំណាង​ពី​ឆ្នាំ​មួយ​នេះ​ដែរ។​

២. ឆ្នាំ​រកា

ឆ្នាំ​រកា​អាច​មើល​ឃើញ​ភ្លាម​ៗ​ថា ជិត​ដាច់​ឆ្នាំ​ ឈាន​ចូល​ឆ្នាំ​ថ្មី គឺ​ឆ្នាំ​នេះ​ទទួល​បាន​លាភ​សំណាង​បណ្ដើរ​ៗ​ហើយ។ មិន​ត្រឹម​តែ​ការ​រក​ទទួល​ទាន​មាន​ការ​អភិវឌ្ឍន៍​ទៅ​មុខ​នោះ​ទេ សូម្បី​តែ​អ្នក​ធ្វើ​ការ​ឲ្យ​ស្ថាប័ន​នានា​ក៏​ទទួល​បាន​ការ​ឡើង​តំណែង ឬ​ប្រាក់​បៀរវត្តន៍​គួរ​ឲ្យ​កត់​សម្គាល់​ដូច​គ្នា។

៣. ឆ្នាំ​ថោះ

ជា​មនុស្ស​រស់​នៅ​ដោយ​ដាក់​មនសិការ​ខ្លួន​ឯង​ជា​មុន ដូច​នេះ​ អ្នក​កើត​ឆ្នាំ​ថោះ មិន​ដែល​ធ្វើ​អ្វី​ខុស​ពី​ដែល​ខ្លួន​គិត​ថា​ត្រូវ​នោះ​ឡើ។ ឆ្នាំ​មួយ​នេះ​ តែង​រស់​នៅ​ដោយ​គិត​ពី​ផល​បុណ្យ​ជា​និច្ច ដែល​ធ្វើ​ឲ្យ​អំពើបុណ្យ​ទាំង​ឡាយ​ដែល​ពួក​គេ​បាន​ធ្វើ​កន្លង​មក​ នឹង​បាន​មក​វិញ​ក្នុង​ឆ្នាំ ២០២៣​នេះ​ហើយ។ ភាព​លំ​បាក​ទាំង​អស់​នឹង​ចាក​ចេញ​ពី​ជីវិត​ឆ្នាំ​ថោះ​ក្នុង​ឆ្នាំ ២០២៣​ខាង​មុខ៕

ប្រែ​សម្រួល៖ Caramel ប្រភព៖​ https://phunutoday.vn/duoc-loc-to-tien-nha-co-3-con-giap-nay-nam-2023-trung-so-phat-tai-tien-vang-du-da-d346247.html

អត្ថបទ៖ Caramel

អត្ថបទពេញនិយម