តើ​អ្នក​ជាប្រភេទ​មនុស្ស​រឹងរូសដែរ ឬ​ទេ?

  • 2022-12-20 08:25:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ អ្នក​ជា​មនុស្ស​រឹងរូស ឬ​ចេះ​ទទួល​យក​​គំនិត​របស់​អ្នក​ដទៃ រូប​ភាព​ដែល​អ្នក​ឃើញ​មុន​គេ​នឹង​បង្ហាញ​ពី​អ្នក។

១. ភ្នែក៖ ២០%

អ្នក​មិន​មែន​ជា​មនុស្ស​ដាច់​អហង្ការ ក្រអឺតក្រទម​នោះ​ទេ ដោយ​គំនិត​របស់​អ្នក​អាច​ផ្លាស់​ប្ដូរបាន​ប្រសិន​បើ​គំនិត​របស់​អ្នក​ដទៃ​ធ្វើ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា គំនិត​គេ​ត្រូវ។ អាច​និយាយ​បាន​ថា​ពេល​ខ្លះ អ្នក​ខ្វះ​ភាព​ជា​ម្ចាស់ការ​ខ្លួន​​ឯង​ក៏​មាន ដោយ​អ្នក​ត្រូវ​ការ​គំនិត​ពី​អ្នក​ដទៃ​ដើម្បី​សម្រេច​ចិត្ត។

២. មាត់៖ ៧០%

និយាយ​ឲ្យ​ស្រួល​ស្ដាប់ អ្នក​ជា​មនុស្ស​ឆាប់ឆេវឆាវ ប៉ុន្តែ​ចិត្ត​ល្អ ខឹង​ហើយ គឺ​ហើយ​ៗ ដោយ​មិន​យក​ទុក​នៅ​​ក្នុង​ចិត្ត​នោះ​ទេ។ សម្រាប់​រឿង​ចិត្ត​រឹង​វិញ អ្នក​ជា​មនុស្ស​រឹង​គួរ​សម តែ​អ្នក​រឹង​តែ​ចំពោះ​រឿងដែល​អ្នក​ច្បាស់​លាស់​ប៉ុណ្ណោះ សម្រាប់​រឿង​អ្នក​មិន​ច្បាស់ គឺ​អ្នក​ស្ដាប់​គេ​ដែរ។  

៣. ច្រមុះ៖ ៩០%

អ្នក​គឺ​ជា​ស្ដេច​រឹងរូស​ហើយ ប្រសិន​ជា​អ្នក​សម្រេច​រឿង​អ្វី​ហើយ គឺ​អ្នក​នឹង​តាម​វា​ឲ្យ​ដល់​ទី​បញ្ចប់ ទោះ​បី​ជា​អ្នក​ផ្សេង​និយាយ​អ្វី ឬ​ក៏​អ្នក​ជួប​ឧបសគ្គ​ក៏​ដោយ។ អ្នក​ជា​មនុស្ស​ដែល​ហ៊ាន​ប្រថុយ បើ​ទោះ​បី​ជា​អ្នក​មិន​ច្បាស់​នូវ​ផ្លូវ​ដែល​ខ្លួន​ទៅ​ខាង​មុខ​ក៏​ដោយ។

៤. ចិញ្ចើម៖ ៤៥%

អ្នក​ជា​ប្រភេទ​មនុស្ស​ចាស់​ទុំ ចេះ​គិត​មុន​ក្រោយ ហើយ​ដឹង​ថា​អ្វី​ខុស អ្វី​ត្រូវ។ ដូច​នេះ​អ្នក​មិន​សូវ​ជា​រឹងរូស​នោះ​ឡើយ ដោយ​អ្នក​សង្កេត​គ្រប់ជ្រុងជ្រោយ​មុន​ពេល​ធ្វើ​ការ​សម្រេច​ចិត្ត។ ប្រសិន​បើ​អ្នក​សម្រេច​ចិត្ត​ហើយ តែ​បើ​មើល​ឃើញ​ថា​មិន​ត្រូវ​ក៏​អ្នក​អាច​សម្រេច​ឡើង​វិញ​បាន​ដែរ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម