ជិត​ដាច់​ឆ្នាំ​ចាស់​ ឈាន​ចូល​ឆ្នាំ​ថ្មី ឆ្នាំ​ទាំង​៣​គួរ​បង្ការ​ខ្លួន​ ប្រយ័ត្ន​អស់​ពី​ខ្លួន

  • 2022-12-01 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​បី​ខាង​ក្រោម គួរ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​បំផុត​មុន​ពេល​ឈាន​ចូល​ឆ្នាំ​ចិន​ថ្មី ព្រោះ​អាច​ជួប​រឿង​មិន​ដឹង​ខ្លួន។

១. ឆ្នាំ​ខាល

តារានិករ​បង្វិល​ដល់​រយៈ​ពេល​ជិត​ដាច់​ឆ្នាំ បង្វិល​ចំ​​ជើង​លេខ​មិន​ល្អ​សម្រាប់​អ្នក​កើត​ឆ្នាំ​ខាល ដែល​ធ្វើ​ឲ្យ​ឆ្នាំ​មួយ​នេះ​អាច​ជួប​គ្រោះ​បែប​មិន​ដឹង​ខ្លួន ឬ​រង​គ្រោះ​សល់​ពី​អ្នក​ដទៃ។ កំឡុង​ពេល​នេះ​បង្ករ​ឲ្យ​ងាយ​កើត​ជា​ជម្លោះ​ទាស់ទែង​ដោយ​ប្រការ​ណា​មួយ​ ទាំង​សមី​ខ្លួន​មិន​បាន​ធ្វើ​អ្វី​សោះ។ មុន​ធ្វើ​អ្វី​ត្រូវ​ពិចារណា​ឲ្យ​បាន​មុតមាំ​​ចាំ​ធ្វើ​ បើ​មិន​ចង់​ស្ដាយ​ក្រោយ។

២. ឆ្នាំ​កុរ

ឆ្នាំ​កុរ​រយៈ​ពេល​ចុង​ឆ្នាំ​នេះ អាច​ជួប​រឿង​អាស្រូវ​នាំ​ឲ្យ​ខាត​បង់​កេរ្តិ៍​ឈ្មោះ​ដែល​ខំ​កសាង​ពី​យូរ​លង់​មក​ហើយ។ បើ​គិត​ថា​រឿង​ដែល​ខ្លួន​បម្រុង​ធ្វើ​​មិន​សុវត្ថិភាព​នោះ​ទេ សូម​ដក​ខ្លួន​ចេញ ព្រោះ​រឿង​ទាំង​នោះ អាច​ធ្វើ​ឲ្យ​អ្នក​ស្អុយ​ឈ្មោះ។

៣. ឆ្នាំ​ម្សាញ់

ឆ្នាំ​ម្សាញ់​ រយៈ​ពេល​នេះ​កុំ​ចង់​បាន​ប្រយោជន៍​នៅ​នឹង​មុខ​ភ្លាម​ៗ ហើយ​បោះទុន​ទាំង​ដែល​ខ្លួន​គ្មាន​ជំនាញ​នៅ​លើ​វិស័យ​នោះ ព្រោះ​អាច​បណ្ដាល​ឲ្យ​អ្នក​អស់​ទ្រព្យ​ពី​ខ្លួន​ ហើយ​ជំពាក់​បំណុល​គេ​ថែម​ទៀត។ យក​ល្អ​ រយៈ​ពេល​នេះ​មិន​គួរ​វិនិយោគ​លុយ​ធំ​ឡើយ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម