២០​ឆ្នាំ​ទៀត អ្នក​នឹង​ទទួល​បាន​សមិទ្ធិផល​អ្វី​ធំដុំ​ដែរ ឬ​ទេ?

  • 2022-11-29 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

រូបភាព​ដែល​អ្នក​មើល​ឃើញ​មុន​គេ​នឹង​បង្ហាញ​ថា អ្នក​ទទួល​បាន​សមិទ្ធិផល​អ្វី​នៅ​ក្នុង​រយៈ​ពេល ២០​ឆ្នាំ​ខាង​មុខ។

១. សៀវភៅ

២០​ឆ្នាំ​ខាង​មុខ អ្នក​នៅ​តែ​មាន​ជីវភាព​រស់​នៅ​សាមញ្ញ។ បច្ចុប្បន្ន អ្នក​អាច​ជា​បុគ្គលិក​ធម្មតា​ម្នាក់ កំពុង​ព្យាយាម​ធ្វើ​ការ​របស់​ខ្លួន។ ដោយ​សារ​មិនមែន​ធំ​ដឹង​ក្ដី​ក្នុង​គ្រួសារ​អ្នក​មាន​ស្រាប់ ធ្វើ​ឲ្យ​អ្នក​ត្រូវ​ព្យាយាម​លើ​ស​អ្នក​ដទៃ​ច្រើន​ដង​ដើម្បី​ឲ្យ​ដេញ​តាម​ទាន់​គេ។ ២០​ឆ្នាំ​ទៀត អ្នក​មិន​ទាន់​មាន​អ្វី​ជា​ដុំ​កំភួន​នៅ​ឡើយ​ទេ។

២. មច្ឆា

តាមការពិត​ទៅ អ្នក​គ្មាន​បំណង​ចង់​ក្លាយ​ទៅ​ជា​អ្នក​មាន​នោះ​ទេ។ អ្នក​គ្មាន​បំណង​ចំណាយ​ពេល និង​កម្លាំង​របស់​ខ្លួន​លើ​ការ​រក​លុយ​នោះ​ទេ ដោយ​គិត​ថា​វា​គ្មាន​ន័យ។ ដូច​នេះ​ហើយ ជីវភាព​របស់​អ្នក​នៅ​រយៈ​ពេល​២០​ឆ្នាំ​ទៀត​គឺ​បង្គួរ ដោយ​មិន​មាន​អ្វី​លេច​ធ្លោ​ខ្លាំង​នោះ​ទេ។

៣. អាង​ទឹក

អ្នក​តែងតែ​មាន​មហិច្ឆិតា​ចង់​ក្លាយ​ជា​អ្នក​មាន​តាំង​ពី​តូច​ម្ល៉េះ។ ២០​ឆ្នាំ​ទៀត គឺ​ជា​រយៈ​ពេល​ដែល​អ្នកកំពុង​ស្ថិត​នៅ​លើ​កំពូល​សម្រាប់​រឿង​គ្រប់​យ៉ាង​នៅ​ក្នុង​ជីវិត​អ្នក​មិន​ថា លុយ​កាក់ ឬ​មនោសញ្ចេតនា​ឡើយ។ បច្ចុប្បន្ន អ្នក​កំពុង​សន្សំ​បទពិសោធន៍​ដើម្បី​ឆ្ពោះ​ទៅ​កាន់​ផ្លូវ​នោះ​ហើយ។

៤. មនុស្សស្រី

អ្នក​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​មាន​បាន​នឹង​គេ​ដែរ តែ​អ្នក​គ្មាន​គម្រោង​យូរ​អង្វែង​ឡើយ ដោយ​អ្នក​ចង់​រក​លុយ​បាន​លឿន​ងាយ​ស្រួល​ និង​ឆាប់​រហ័ស ដែល​ជា​ហេតុ​វា​គ្រាន់​តែ​ក្ដី​ស្រមើស្រមៃ​តែ​ប៉ុណ្ណោះ។ ដូច​នេះ​ បើ​អ្នកគ្មាន​គម្រោងច្បាស់លាស់​នោះ​ទេ អ្នក​នឹង​គ្មាន​សមិទ្ធិផល​អ្វី​ធំដុំ​ឡើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម