ម្ដាយចុងវាយកូនប្ដីដល់ស្លាប់នៅវៀតណាម ទទួលទោសប្រហារជីវិត
- 2022-11-29 02:50:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្ដាយចុងវាយកូនប្ដីដល់ស្លាប់នៅវៀតណាម ទទួលទោសប្រហារជីវិត
ម្ដាយចុងធ្វើអំពើហិង្សារលើកូនរបស់ប្ដីនៅវៀតណាមទទួលទោសប្រហារជីវិត ខណ:ប្ដីទទួលទោសចូលរួមបិទបាំងការពិតក៏ទទួលទោសដូចគ្នា។
កាលពីថ្ងៃទី ២៧ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Vnexpress បានរាយការណ៍ថា តុលាការទីក្រុងហូជីមិញ ប្រទេសវៀតណាម បានកាត់ក្ដីឲ្យជនជាប់ចោទ Nguyen Vo Quynh Trang ទោសប្រហារជីវិតពីបទសម្លាប់មនុស្ស។
តុលាការបានវាយតម្លៃថា របួសដែលនារីរូបនេះបានប្រព្រឹត្តលើកូនមុនរបស់ប្ដីខ្លួនកាលពីថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២១ គឺជាមូលហេតុបណ្ដាលឲ្យកុមារីរូបនេះទទួលមរណភាពក្រោយមក។ នៅលើសវនាការ ជនដៃដល់បានសារភាពកំហុស និងទទួលយកទោសប្រហារជីវិត តែនាងបានបន្ថែមថា កំឡុងពេលរស់នៅជាមួយគ្នា ក៏មានរយៈពេលដែលនាងស្រលាញ់កូនរបស់ប្ដីដូចគ្នា។
ទាក់ទងនឹងប្ដីរបស់ជនដៃដល់ ដោយសារតែបានចូលរួមលាក់បាំងទោសសម្លាប់មនុស្សរបស់ប្រពន្ធត្រូវបានតុលាការកាត់ក្ដីឲ្យជាប់ពន្ធគារ ៨ឆ្នាំ។ នៅលើសវនាការ បុរសជាប្ដីបានសុំតុលាការឲ្យសម្រាលទោសដើម្បីឆាប់បានទៅមើលថែទាំកូនវិញ។ ការកាត់ក្ដីខាងលើត្រូវបានបើកជាសាធារណៈដោយមានមហាជនចូលមើលជាច្រើននាក់ចំពោះទង្វើរបស់ម្ដាយចុងខាងលើ៕