គន្លឹះងាយៗ ដែលប៉ាម៉ាក់គួររំលឹកនឹងដាស់តឿនកូនៗ ឲ្យមានទំនួលខុសត្រូវក្នុងការរស់នៅ

  • 2022-11-25 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ផ្លូវចេញរបស់ជីវិត វាស្ថិតនៅលើវិធីគិតរបស់មនុស្សម្នាក់ៗ គ្រាន់តែអាចដឹងថាបើសិនជាយើងរស់នៅក្នុងគ្រួសារដែលមាន វិន័យ នឹងការអប់រំបានល្អ នោះជីវិតយើងក៏មានលំនាំមួយល្អប្រសើរនាថ្ងៃអនាគត មិនថា ការរស់នៅ ទំនាក់ទំនង ការងារ ការនិយាយស្តី សុជីវធម៌ក្នុងសង្គម ស្នេហា ការងារ ពិសេសជីវិតខ្លួនឯងផ្ទាល់តែម្តង។

វិធីសាស្ត្រងាយៗ ខាងក្រោមដែលប៉ាម៉ាក់គួរតែរំលឹកកូនរបស់ខ្លួនជានិច្ចជាកាល ដើម្បីឲ្យពួកមានទំនួលខុសត្រូវក្នុងជីវិតប្រចាំថ្ងៃខាងក្រោមមាន៖

១. ពេលមានបញ្ហាកើតឡើយ គួរបង្រៀនពួកគាត់ កុំខាតពេលវេលាអង្គុយយំ យំវាជួយអីអ្នកអត់បានទេ តែឲ្យកូនៗត្រូវរៀនប្រើ«សតិ» រក្សាចិត្តឲ្យស្ងប់បន្តិច ទើបមើលឃើញផ្លូវចេញ កើត សម្រាប់ដោះស្រាយបញ្ហា នឹងវិបត្តដែលបានកើតឡើង។

២. បង្រៀនកូនស្រី ត្រូវឈរដោយជើងរបស់ខ្លួនឯងអោយបាន ដើម្បីរឹងមាំ នឹងអាចប្រែក្លាយជីវិតខ្លួនឯងអោយល្អ អោយមានតំលៃ នឹងមានក្តីសុខដូចជា៖

  • កុំខ្ចីច្រមុះគេមកដកដង្ហើម
  • រៀនរស់នៅកុំធ្វើជាភារៈរបស់អ្នកដទៃ
  • កុំសាងបញ្ហាអោយគ្រួសារ មានចំណេះដឹងចេះរកលុយចាយ ដោយខ្លួនឯងបាន កាល:ទេស:ណាក៏ដោយ កុំបោះបង់ខ្លួនឯង នឹងចំណេះជំនាញខ្លួនដែលជាប្រយោជន៍សម្រាប់ចិញ្ចឹមជីវិតបាន។

៣. ជួបបញ្ហា ឬឧបសគ្គ ប្រឹងជួយខ្លួនឯងអោយអស់សម្ថភាពសិន មុននឹងហាមាត់សុំជំនួយពីអ្នកដទៃ។ កុំបន្ទោសខ្លួនឯង ឬអ្នកដទៃ ដែលជាមើលងាយយើង ឬចំអកឲ្យយើង តែត្រូវឲ្យកូនរឹងមាំផ្នែកស្មារតី នឹងផ្លូវចិត្ត ស្គាល់ពីបញ្ហា នឹងខ្លួនឯងឲ្យច្បាស់ ទើបមិនចុះញ៉មនឹងសម្តីគេ ព្រោះស្គាល់ពីខ្លួនឯង នឹងតម្រូវការខ្លួនឯង ឬក្តីស្រមៃពិតរបស់ខ្លួនឯងប្រាកដ។

៤.ប្រាប់កូន រៀនសរសេររំលឹកខ្លួនឯង បើអ្នកចង់មានជីវិតបែបថ្មី ត្រូវហ៊ានលំបាកជាងមុន ១០ដង

  • ហ៊ានលះបង់ពេលវេលាសប្បាយៗ សំរាកលំហែ យកពេលវេលាមកសាងក្តីស្រម៉ៃរបស់ខ្លួន
  • ហ៊ានកាត់មនុស្សមិនសំខាន់ចេញពីជីវិត នឹងផលរំខានផ្សេងៗដែលប៉ះអារម្មណ៍ នឹងផ្លូវចិត្ត
  • ហ៊ានធ្វើដោយមិនខ្លាច ការបរាជ័យ។ ព្រោះភាពភ័យខ្លាច ឬការកំសាកមិនអាចឲ្យជីវិតឈានទៅមុខបានឡើយ។

៥. មានវិន័យ នឹងសុជីវធម៌ក្នុងការរស់នៅ វាក៏ជារឿងសំខាន់មួយក្នុងការរស់នៅ នឹងប្រាស្រ័យទាក់ទងមនុស្សខាងក្រៅក្នុងសង្គមដោយ ពាក្យសម្តី កាយវិការវិជ្ជមានគួរ ពិរោះពិសារ។ ឧទា៖ ពេលជួបមនុស្ស ប្លែកមុខ មានអាយុ ឬឋាន: ធំ ឬខ្ពស់ជាង កូនត្រូវលើកដៃជំរាបសួរ និងពេលបែកកូនត្រូវលើកដៃជំរាបលា ហើយ ខុសត្រូៈចេះសុំទោស ពេលទទួលបានអ្វីមួយពីនរណាម្នាក់ត្រូវចេះ អរគុណផងដែរ។

៦. បង្រៀនកូនឲ្យស្គឫល់ពីកាតព្វកិច្ច តួនាទី នឹងទំនួលខុសត្រូវ ចំពោះខ្លួនឯង ឬការងារដើម្បីធ្វើអ្វីឲ្យប្រាកដ។ ឧទា៖ អាយុនៅតូចកូនត្រូវខំរៀន ដើម្បីបានចំណេះដឹងជាស្ពានទុកឆ្លងពេលកូនធំឡើង នឹងមានការងារល្អធ្វើ ហើយត្រូវប្រឹងប្រែង នឹងច្បាស់លាស់ចំពោះកាតព្វកិច្ចរបស់ខ្លួន នឹងសាលា ហើយគ្រួសារ។ ពេលចេញ ធ្វើការងារក៏ដូចគ្នា ស្គាល់តួនាទី ស្គាល់អ្វីដែលកូនអាចទាញជាប្រយោជន៍ ដើម្បីភាពរីកចម្រើន ក្នុងការស្វែងរកប្រាក់ចំណូល។ ពេលមានមានគ្រួសារ ចេញរស់នៅខាងក្រៅជាមួយគេ កូនត្រូវចេះដាក់ខ្លួន ស្រលាញ់នឹងថែរក្សា អ្វីរបស់គេឲ្យដូចជារបស់ខ្លួនឯង មិនមើលនឹងភ្នែក។

៧. បង្រៀនកូនកុំឲ្យ លោភលន់ លើសសមត្ថភាព នឹងស្គាល់គុណទោស ពិសេសរបស់គេកូនកុំប៉ះ របស់យើង កូនត្រូវរក្សាទុកឲ្យល្អ នឹងពេលជំពាក់បំណុលគេកូនត្រូវតែសង ក៏ដូចជាជំពាក់គុណគេកូនក៏ត្រូវសងគុណគេដូចគ្នា។ រៀនដឹងគុណអ្នកណាគេធ្លាប់មើលថែយើង ពេលយើយជួបទុកលំបាក កូនហាមរមើលគុណរបស់គេជាដាច់ខាត។ ព្រោះភាពអាត្មានិយមស្គាល់តែប្រយោជន៍ លោភលន់ហួសសមត្ថភាព តែងនាំឲ្យជួបមហន្តរាយក្នុងជីវិត។

៨. បង្រៀនកូនឲ្យមានភាពកក់ក្តៅ នឹងកម្លាំងចិត្តប្រកបដោយថាមពលក្នុងជីវិត ចំណុចនេះក៏សំខាន់ ត្រូៈចាំថា កម្លាំងចិត្តជម្រុញពីក្រោយ គឺជាថាមពលជីវិតដ៏ប្រសើរ នឹងធ្វើឲ្យកូនមានភាពកក់ក្តៅក្នុងផ្លូវចិត្ត ផ្លូវអារម្មណ៍ នឹងជឿច្បាស់ថា នៅពេលដែលពួកមានបញ្ហា ឬរីករាយ គឺកន្លែងតែមួយគត់ដែលពួកគេច្បាស់ នឹងមានសង្ឃឹមជានិច្ច គឺផ្ទះ និងគ្រួសាររបស់គេជាវត្ថុដ៏មានតម្លស និងកក់ក្តៅបំផុត ទោះអត់មានកន្លែងទៅ តែកូនៗដឹង ថាផ្ទះពុកម៉ែរបស់គេបើកទ្វារចំហរស្វាគមន៍គេជានិច្ច។ ហើយទោះមនុស្សក្នុងលោកអត់មានអ្នកណាស្រលាញ់កូន គេ ក៏ដឹងថា ក្តីស្រលាញ់របស់ពុកម៉ែដែលមានឲ្យគេគឺអមត: រហូតដល់ថ្ងៃគាត់បិទភ្នែក នឹងមានសុភមង្គលបំផុតពេលនឹកដល់ពួកគាត់។ ដូចពាក្យមួយតែងពោលថា៖ “ គ្មានកន្លែងណាកក់ក្តៅជាងផ្ទះយើង នឹងល្អជាមួយដោយស្មោះដូចឪពុកម្តាយយើងទេ ខុសឬត្រូវ អភ័យ នឹងស្វាមគន៍យើងជានិច្ច” ។

៩. បង្រៀនពួកគេឲ្យមានចិត្តសប្បុរស នឹងចិត្តមេត្តាក្នុងខ្លួន ចិត្តសប្បុរស និងចិត្តមេត្តា សម្រាប់បុគ្គលគ្រប់រូបពិតជាមានសារ:បំផុត។ ព្រោះនៅពេលមនុស្សម្នាក់មានចិត្តមេត្តា ចំពោះអ្នកដទៃគឺគេមិនងាយ នឹងធ្វើអាក្រក់ណាមួយនាំឲ្យប៉ះពាល់អ្នកណាឡើយ ព្របទាំងខ្លួនឯង ចេះអត់អោន មិនមើលងាយ ចំអកគេឯង ធ្វើឲ្យអ្នកជុំវិញខ្លួនឈឺចាប់។ ការរស់នៅដែលមានចិត្តសប្បុរស គឺចេះចែករំលែក ដល់គេឯង ឃើញល្អថាល្អ ឃើញអាក្រក់ មិនយកភ្នែកមើល ជួយដោះស្រាយ ជួយផ្តល់យោបល់ ជួយយកអាសា មិនថាជាការជួយតិចឬច្រើន តែបានចែករំលែកឲ្យគ្នា នឹងប្រកបដោយស្នាមញញឹម នឹងស្មោះត្រង់ចំពោះគ្នា។

១០. បង្រៀនកូនឲ្យយល់ពី ការកែប្រែ នឹងអភិវឌ្ឍខ្លួនក្នុងការរស់នៅជានិច្ច ពាក្យនេះស្តាប់ទៅ រាងពិបាក។ តែការអភិវឌ្ឍការរស់នៅ នឹងជំនាញ គឺត្រូវច្បាស់លាស់ ព្រោះនៅពេលមនុស្សនៅតែបន្តការដើរទៅមុខការរៀនសូត្រនៅអ្វីដែលថ្មី នឹងអភិឌ្ឍខ្លួនគឺត្រូៈដើរទន្ទឹមគ្នា។ ពេលយើងចង់បានជីវិតដែលល្អប្រសើរ យើងត្រូវតែចេះកែប្រែខ្លួនឯង កែប្រែបញ្ហា កែប្រែការឈឺចាប់របស់ខ្លួនឯងឲ្យទៅជាបទពិសោធជីវិត ដែលបានឆ្លងកាត់ នឹងសម្រេចក្តីស្រមៃដែលប៉ងធ្វើ នឹងចង់បាននាថ្ងៃងនាគតខាងមុខ ព្រោះបន្ទុកជាច្រើនវានឹងតាមជាប់ជានិច្ចនៅពេលកើតមកជាមនុស្សរស់នៅក្នុងភពផែនដី។ គ្រាន់តែកុំគិតថាវាជាបញ្ហាចោទដែលរារាំងយើងមិនឲ្យដើរទៅមុខ។ ដួលក្រោកឈរ យំរួចជូតទឹកភ្នែក ឈឺហើយត្រូវចាំ ហើយកែប្រែកុំរស់នៅក្នុងភាពដដែល ទាល់តែមានគេមកបង្ហាញទើបងើបបាន។ បើមិនចង់ធ្វើដើម្បីអ្នកណា ក៏ត្រូៈតែធ្វើសម្រាប់ខ្លួនឯង នឹងស្រលាញ់ខ្លួនឯងជាមុន មុននឹងចែករំលែកគ្រប់យ៉ាងឲ្យទៅអ្នកដទៃ។

អត្ថបទ៖ សិរីរត្នន៍

អត្ថបទពេញនិយម