ក្មេងប្រុសធាត់បំផុតពិភពលោក សម្រកបាន១០៣គីឡូ តែសាច់នៅយារធ្លាក់
- 2022-11-24 02:35:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្មេងប្រុសធាត់បំផុតពិភពលោក សម្រកបាន១០៣គីឡូ តែសាច់នៅយារធ្លាក់
ក្មេងប្រុសម្នាក់មកពីប្រទេសឥណ្ឌូណេស៊ី មានរហស្សនាមថាក្មេងប្រុសធាត់ជាងគេលើពិភពលោកបានសម្រកគីឡូសម្រេចហើយ។
កាលពីថ្ងៃទី ២២ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Daily Star បានរាយការណ៍ថា កុមារា Ayra Permara អាយុ៩ឆ្នាំ កាលពីឆ្នាំ ២០១៦ មកពីប្រទេឥណ្ឌូណេស៊ី ធ្លាប់ល្បីឈ្មោះពេញពិភពលោក ព្រោះមានទម្ងន់ដល់ទៅ ១៩០គីឡូ។ ក្មេងប្រុសរូបនេះ ធ្លាប់បានបណ្ដាញព័ត៌មានដាក់រហស្សនាមឲ្យថា ជាកុមារាធាត់ជាងគេលើលោក។
យ៉ាងណាក្ដី ក្រោយពេលត្រូវបានវេជ្ជបណ្ឌិតវាយតម្លៃថា រូបគេនឹងអាចស្លាប់ដោយសាររឿងទម្ងន់នេះបាន គ្រួសារ និងសាមីខ្លួនផ្ទាល់បានព្យាយាមសម្រកគីឡូជាបណ្ដើរៗ។ នៅពេលនេះ នៅអាយុ ១៥ឆ្នាំ ក្មេងប្រុសខាងលើនៅសល់ទម្ងន់ត្រឹម ៨៧គីឡូតែប៉ុណ្ណោះ ដោយស្រកបានដល់ទៅ១០៣គីឡូ។
សមាជិកគ្រួសារ និងមនុស្សជាច្រើនបានត្រេកអរចំពោះជោគជ័យរបស់ក្មេងប្រុសរូបនេះ ព្រោះកាលពីមុន សូម្បីតែងូតទឹកក៏គេមិនអាចធ្វើខ្លួនឯងបានដែរ។ បណ្ដាញព័ត៌មានក្នុងស្រុកបានបន្ថែមថា គ្រូបង្វឹកហាត់ប្រាណ Ade Rai បានដើរតួនាទីសំខាន់មួយដែរ ដោយលោកច្នៃកាលវិភាគសម្រាប់ក្មេងប្រុសនេះ។ ទោះបីជាសម្រកគីឡូបានសម្រេចហើយក៏ដោយ តែសាច់របស់ Ayra នៅតែយារធ្លាក់ដោយសារសម្រកគីឡូច្រើនពេក៕