អ្នក​ជំងឺ​ចោទ​ពេទ្យថា​លួច​យក​ក្រលៀន​ទាំង​២​របស់​ខ្លួន ពេល​​សន្លប់

  • 2022-11-23 02:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នារី​ម្នាក់​មក​ពី​ប្រទេស​ឥណ្ឌា បាន​ចោទ​វេជ្ជបណ្ឌិត​ថា​បាន​លួច​ក្រលៀន​របស់​នាង នៅ​ពេល​នាង​វះកាត់ស្បូន​របស់​ខ្លួន ធ្វើ​ឲ្យ​នាង​ត្រូវ​ឧស្សាហ៍​លាង​ឈាម។

កាល​ពី​ថ្ងៃ​ទី ២១ ខែ​វិច្ឆិកា បណ្ដាញ​ព័ត៌មាន Daily Mail បាន​រាយការណ៍​ថា អ្នក​ជំងឺ​ស្រី​ឈ្មោះ Sunita Devi អាយុ ៣៨​ឆ្នាំ មក​ពី​ខណ្ឌ Bihar ប្រទេស​ឥណ្ឌា បាន​ធ្លាក់​ខ្លួន​ឈឺ​កាន់​តែ​ធ្ងន់​ក្រោយ​ពេល​នាង​ធ្វើ​ការ​វះកាត់​ស្បូន​កាល​ពី​ខែ​កញ្ញា។

ក្រោយ​ពេល​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ Sri Krishna ពេទ្យ​បាន​ប្រាប់​ថា អ្នក​ជំងឺ​ខាង​លើ​បាន​បាត់​ក្រលៀន​ទាំង​ពីរ​បាត់​ទៅ​ហើយ។ នាយក​មន្ទីរពេទ្យ​ខាង​លើ​បាន​ប្រាប់​ថា ក្រោយ​ពេល​បាត់​ក្រលៀន​ទាំង​ពីរ​ អ្នក​ជំងឺ​រូប​នេះ ត្រូវ​តែ​លាង​ឈាម​ជា​ប្រចាំ បើ​មិន​មិន​លាងត្រឹម​មួយ​ថ្ងៃ​​ក៏​នាង​ពិបាក​នៅ​ដែរ។

ក្រោយ​ពេល​អ្នក​ជំងឺ​រូបនេះ​ប្ដឹង​គ្លីនិក Subhakant ដែលជា​កន្លែង​វះ​ស្បូន​របស់​នាង​នោះ ប៉ូលិស​បាន​ស៊ើប​ឃើញ​ថា គ្លីនិក​នេះ​មិន​បាន​ចុះ​បញ្ជី​ជាមួយ​ក្រសួង​នោះ​ឡើយ ហើយ​សញ្ញាប័ត្រ​របស់​ពេទ្យ​ទាំង​នេះ​គឺ​ក្លែងក្លាយ​ទៀត​ផង។ នាង​ជឿជាក់​ថា គឺ​ពេទ្យ​នៅ​ទី​នេះ​ហើយ​​បាន​ឆ្លៀត​ឱកាស​វះ​យក​ក្រលៀន​របស់​នាង​នៅ​ពេល​នាង​ត្រូវ​ថ្នាំ​សណ្ដំ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម