ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាធុញថប់ក្នុងជីវិត?
- 2022-11-23 02:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុអ្វីបានជាអ្នកមានអារម្មណ៍ថាធុញថប់ក្នុងជីវិត?
ចង់ដឹងថា មូលហេតុអ្វីដែលធ្វើឲ្យអ្នកកំពុងធុញថប់នោះ សូមជ្រើសយកចម្លើយមួយខាងក្រោម។
A. មូលហេតុដែលធ្វើឲ្យអ្នក តប់ប្រមល់ នៅមិនសុខនៅក្នុងខ្លួនគឺមកពីអ្នកមានលុយមិនគ្រប់គ្រាន់ក្នុងកាយចាយវាយប្រចាំថ្ងៃ។ នេះមិនមែនក្រីក្រអ្វីនោះឡើយ គ្រាន់តែស្ថានភាពនៅពេលនេះរបស់អ្នកមិនដូចពេលមុន ហើយអ្នកមិនទាន់សម្របខ្លួនបាននៅឡើយ ដែលជាហេតុធ្វើឲ្យអ្នកខ្វះលុយក្នុងការចាយវាយនានា។
B. អ្នកគិតថាខ្លួនឯងគ្មានជំនាញអ្វីពិតប្រាកដទាល់តែសោះ ដែលធ្វើឲ្យអ្នកបាក់ទឹកចិត្តម្ដងម្កាល។ អ្នកគិតថាខ្លួនឯងបាត់បង់ឱកាសជាច្រើននៅក្នុងជីវិតដោយសារតែខ្លួនគ្មានជំនាញច្បាស់លាស់។ អ្នកស្ដាយក្រោយដែលខ្លួនឯងមិនបានខំប្រឹងកាលនៅរៀន ហើយពេលនេះ ធ្វើឲ្យខ្លួនអន់ថយជាងគេ។
C. អ្នកទើបតែបែកបាក់ពីចំណងមនោសញ្ចេតនាណាមួយដែលធ្វើឲ្យអ្នកគ្មានកម្លាំងចិត្តនៅក្នុងខ្លួនទាល់តែសោះ។ អ្នកធ្លាប់តែជាមនុស្សមានសុភមង្គល តែនៅពេលបាត់បង់រូបគេ ធ្វើឲ្យអ្នកហាក់បាត់បង់អ្វីម្យ៉ាងដែលមិនអាចយកបានមកវិញ ហើយគ្មានអ្វីជំនួសបានឡើយ។
D. គោលដៅធំៗមួយចំនួនដែលអ្នកបានគ្រោងទុកជាយូរមកហើយនោះមិនទាន់បានសម្រេចភាគច្រើន ដែលធ្វើឲ្យអ្នកមានអារម្មណ៍គិតថាខ្លួនអន់ខ្សោយណាស់។ សូមកុំដាក់សម្ពាធលើខ្លួនឯងខ្លាំងពេក ដោយអ្នកដទៃទៀតក៏មិនមែនសុទ្ធតែអាចសម្រេចបានគោលដៅរបស់ខ្លួនទាំងអស់ដែរ៕