ជាប់គ្រាប់កាំភ្លើងក្នុងបំពង់ក ៧៧ឆ្នាំ តែមិនដឹងខ្លួន
- 2022-11-22 03:50:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជាប់គ្រាប់កាំភ្លើងក្នុងបំពង់ក ៧៧ឆ្នាំ តែមិនដឹងខ្លួន
លោកតាម្នាក់មកពីប្រទេសចិន បានភ្ញាក់ផ្អើលជាខ្លាំងក្រោយដឹងខ្លួនថា លោកបានរស់នៅជាមួយគ្រាប់កាំភ្លើងក្នុងបំពង់កជិត ៨០ឆ្នាំមកនេះ។
កាលពីថ្ងៃទី ២១ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Sohu បានរាយការណ៍ថា លោកតាម្នាក់ត្រកូល Zhao អាយុ ៩៥ឆ្នាំ មកពីខេត្ត Sandong បានធ្លាក់ពីសំយ៉ាបផ្ទះចុះមក ធ្វើឲ្យក្រុមគ្រួសាររបស់លោកព្រួយបារម្ភជាខ្លាំង។ ដំបូងឡើយ លោកតាមិនមានអារម្មណ៍អ្វីទាំងអស់ តែក្រោយមក លោកបានប្រាប់ទៅកូនៗរបស់ខ្លួនថា លោកមានអារម្មណ៍ថាឈឺក ទើបកូនៗយកលោកតាមកថតពិនិត្យនៅពេទ្យ។ តែអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលនោះគឺ កលោកគ្មានស្នាមរបួសអ្វីទាំងអស់ បែរជាថតឃើញគ្រាប់កាំភ្លើងមួយទៅវិញ។
នៅពេលនេះ លោកតាអាយុ ៩៥ឆ្នាំទើបប្រាប់ថា លោកតាធ្លាប់ធ្វើទាហានកំឡុងពេលសង្គ្រាមលោកលើកទី២ ហើយធ្លាប់ត្រូវរងគ្រាប់កាំភ្លើងច្រើនដង ទើបមិនដឹងថា គ្រាប់នេះបន្សល់តាំងពីពេលណា។ លោកគិតថា លោកត្រូវគ្រាប់នេះ នៅឆ្នាំ ១៩៤៤។
ក្រោយពេលពិនិត្យរួច វេជ្ជបណ្ឌិតបានរកឃើញថា គ្រាប់កាំភ្លើងស្ថិតក្នុងសរសៃឈាមធំ និងមិនប៉ះពាល់ឡើយ ដោយពេទ្យថាយល់ល្អមិនគួរវះកាត់ចេញឡើយ។ លោកតាក៏យល់ស្របនឹងមតិខាងលើ ព្រោះលោកបានរស់ជាមួយគ្រាប់កាំភ្លើងនេះ ៧៧ឆ្នាំមកហើយ៕