តើ​ទិស​ហុងស៊ុយ​ណា នឹង​ជួយ​ឲ្យ​អ្នក​បង្កើន​លាភ​សក្ការៈ​បាន​ច្រើន

  • 2022-11-21 07:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តើ​អ្នក​ស័ក្ដិសម​នឹង​ទិស​ហុងស៊ុយ​មួយ​ណា​ដើម្បី​បង្កើន​លាភ​សំណាង?

១. ខាងកើត

ទិស​នាំ​សំណាង​របស់​អ្នក​គឺ​ទិស​ខាង​កើត។ នេះ​គឺ​ជា​ទិស​ដែល​ជួយ​ឲ្យ​បង្កើន​សមត្ថភាព​បាន​ខ្ពស់​បំផុត។ សម្រាប់​អ្នក​រក​ទទួល​ទាន​ជំនួញ​ខ្លួន​ឯង ទិស​នេះ​គឺ​ជា​ទិស​ដែល​នាំ​ឲ្យ​មាន​អតិថិជន​ច្រើន។ តុ​ធ្វើ​ការ ឬ​គ្រែ​របស់​អ្នក​បើ​បែរ​ទៅ​ទិស​នេះ​គឺ​ល្អ​បំផុត។

២. ខាង​ជើង

ទិស​នាំ​លាភ​របស់​អ្នក​គឺ​ទិស​ខាង​ជើង។ បើ​អ្នក​មាន​គេហដ្ឋាន​បែរ​ទៅ​ទិស​នេះ កិច្ចការ​ជា​ច្រើន​របស់​អ្នក​នឹង​រលូន​ល្អ។ រាល់​ពេល​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា បើ​អ្នក​ផ្ដើម​ចេញ​ពី​ទិស​នេះ ក៏​នឹង​ជោគជ័យ​ការងារ​ច្រើន​ជា​ទី​គាប់​ចិត្ត។

៣. ខាង​ត្បូង

ទិស​ដែល​នាំ​ឲ្យ​អ្នក​ជឿជាក់​នោះ​គឺ​ខាង​ត្បូង។ អ្នក​ជា​មនុស្ស​ស្លូតបូត​ទៀង​ត្រង់ ដោយ​មិន​រអ៊ូរទាំ​ច្រើន។ ខួរ​ក្បាល​អ្នកឆាប់​រហ័ស ឆាប់​ចាប់​បាន​ជាង​អ្នកដ​ទៃ។ នៅ​ពេល​តម្រង់​ក្បាល​ដំណេក​មក​ទិស​នេះ ជួយ​ឲ្យ​អ្នក​ស្រស់ស្រាយ និង​ស្រស់បស់​ក្នុង​ខ្លួន។

៤. ខាង​លិច

ខាង​លិច​គឺ​ជា​ទិស​ហុងស៊ុយ​របស់​អ្នក។ នៅ​ពេល​អ្នក​បែរ​ទៅ​ទិស​នេះ ពេល​ព្រះអាទិ្យ​លិច ធ្វើ​ឲ្យ​អ្នក​មាន​ថាមពល​កាន់​តែ​ខ្ពស់ គិត​អ្វី​ក៏​បាន​គ្រប់​ជ្រុងជ្រោយ។ ជំនួញ អាជីវកម្ម ផ្លូវ​ជិត ផ្លូវ​ឆ្ងាយ គួរ​រើស​យក​ទិស​នេះ​ដើម្បី​ចាប់​ផ្ដើម បើ​ចង់​ទទួល​បាន​ផលជា​ទី​គាប់​ចិត្ត៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម