កូនស្រី Donald Trump ពាក់ចិញ្ចៀនពេជ្រ ១.៥លានដុល្លារថ្ងៃរៀបការ
- 2022-11-21 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូនស្រី Donald Trump ពាក់ចិញ្ចៀនពេជ្រ ១.៥លានដុល្លារថ្ងៃរៀបការ
អ្នកជំនួញស្រី Tiffany Trump បានបង្កើនទំហំពេជ្រនៃចិញ្ចៀនរៀបការរបស់នាង ក្រោយពេលពេញចិត្តគ្រាប់ពេជ្រថ្មីជាង។
កាលពីថ្ងៃទី ១៩ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Mirror បានរាយការណ៍ថា អ្នកជំនួញស្រី Tiffany Trump កូនស្រីរបស់អតីតប្រធានាធិបតីអាមេរិក Donald Trump ទើបតែធ្វើពិធីរៀបការហើយថ្មីៗនេះ ជាមួយកូនកំលោះឈ្មោះ Michael Boulos។
កូនក្រមុំអាយុ ២៩ឆ្នាំ និងកូនកំលោះអាយុ ២៥ឆ្នាំ ត្រូវបានគេប្រទះឃើញស្លៀកឈុតពីប្រេនលំដាប់ Elie Saab នៅភូមិគ្រឹះ Mar-a-Lago របស់ឪពុកខ្លួន។ កាលពីឆ្នាំមុន កូនកំលោះបានសុំកូនក្រមុំរៀបការនៅសេតវិមាន ជាមួយចិញ្ចៀនតម្លៃ១.២លានដុល្លារ ទំហំ១៣ការ៉ាត់។
យ៉ាងណាក្ដី បណ្ដាញព័ត៌មានបានឲ្យដឹងថា នៅថ្ងៃរៀបការរបស់ខ្លួន ពេជ្ររបស់ចិញ្ចៀននេះត្រូវបានប្ដូរមកទំហំធំជាង ជាមួយតម្លៃ១.៥លានដុល្លារ ដោយពេជ្រនេះមានកម្រិត VVS1៕