គន្លឺះងាយៗ នៃការព្យាបាលបញ្ហាកើតមុន ដែលអ្នកអាចធ្វើដោយខ្លួនឯងនៅផ្ទះ

  • 2022-11-18 05:02:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ស្បែកមុខ នរណាថាមិនសំខាន់ស្រីៗ ជាច្រើនចង់បានស្បែកស្អាត និងភ្លឺរលោង។ ប៉ុន្តែពេលខ្លះត្រូវប្រឈមមុខ នឹងបញ្ហាមុន។ ជាការពិតណាស់បញ្ហាមុនគឺរំខានខ្លាំង សម្រាប់សម្រស់ស្ត្រី។ មិនថាការបំពុលផ្សេងៗ ដោយមេរោគ ភាពកខ្វក់ គ្រឿងសំអាង សូម្បីតែការថែរក្សាស្បែក។ វាសុទ្ធតែ ធ្វើឱ្យមុខរបស់យើងអាឡែស៊ី។ ដូច្នេះ សូមថែរក្សាស្បែកដែលកើតមុន ជាមួយនឹងវិធីសាស្រ្តងាយៗ ដែលអាចធ្វើដោយខ្លួនឯងនៅផ្ទះបានកាន់តែប្រសើរ។

កញ្ញា ចែករំលែកគន្លឺះ នឹងវិធីងាយៗ ទាំង ៥ ក្នុងការព្យាបាលមុនដែលអ្នកអាចធ្វើបានដោយខ្លួនឯង ទុកជាគំនិតក្នុងការសាកល្បងខាងក្រោម៖

១. មិនប៉ះមុខញឹកញាប់ ដោយសារដៃយើងប៉ះមុខយើងញឹកញាប់ វានឹងធ្វើឱ្យកើតមុន និងមុនកាន់ដែលស្ទះច្រើនជាងមុន។ ព្រោះយើងមិនដឹងថាដៃយើងប៉ះអ្វីខ្លះនោះទេ។ ឬមានមេរោគ យកដៃទៅប្រឈមមុខ ជាញឹកញាប់នឹងមានឥទ្ធិពលអវិជ្ជមាន លើមុខរបស់យើង។ បណ្តាលឱ្យកើតមុននៅលើមុខមិនឈប់ឈរ។

២. លាងមុខឱ្យស្អាតរាល់ពេល ដំណើរការសំអាតមុខ នេះជាជំហានមួយដែលមនុស្សជាច្រើនមើលរំលង។ ប៉ុន្តែ វាជាជំហានសំខាន់បំផុត។ ព្រោះមុខរបស់យើងត្រូវប្រឈមមុខនឹងការបំពុលពីបរិយាកាសជុំវិញច្រើន ការប្រើគ្រឿងសម្អាង និងការលាងមុខនីមួយៗ គួរមានភាពល្អិតល្អន់ដែលមានភាពទន់ភ្លន់លើស្បែក។ ប៉ុន្តែអាចលាងជម្រះភាពកខ្វក់ យ៉ាងស្អាត វានឹងមានសុខភាពល្អបំផុតសម្រាប់ស្បែកមុខ។

៣. ប្រើជែលមុន ឬហ្វូមលាងមុខ ដែលត្រូវគ្នានឹងប្រភេទមុន & ស្បែកមុខ មនុស្សជាច្រើននៅតែមានការយល់ច្រឡំពីបញ្ហា នេះ។ ផលិតផលជួយកម្ចាត់មុន ដែលជ្រើសប្រើតរ្ូវនឹងស្បែកមុខទេ។ ជាដំបូងយើងត្រូវយល់ថានៅលើមុខរបស់យើងមានមុន ប្រភេទអី មិនថាជាមុន, មុនស្ទះ, មុនរលាក, និងមុនក្បាលក្បាលខ្មៅ។ ប្រភេទនៃព្យាបាលមុនខុសៗគ្នា គ្នាដែរបញ្ហាមុន។ ដូច្នេះ យើងគួរជ្រើសរើស ក្រែមបំបាត់មុនឱ្យបានត្រឹមត្រូវ ដើម្បីឱ្យមុនអាចកម្ចាត់បានយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព។

៤. កែតម្រូវ ការថែរក្សាស្បែកដែលបានប្រើ ពេលមានបញ្ហាអាចផ្អាកសិន ជួនកាលប្រភពនៃការកើតមុន វាអាចមកពីផលិតផលថែរក្សាស្បែក ដែលអាចប្រើបានផងដែរ។ ប្រសិនបើអ្នកប្រើផលិតផល ថែរក្សាស្បែកណាមួយ។ អាច ចាប់ផ្តើម ឈប់ប្រើសិន ដើម្បីព្យាបាល ដោយប្រុងប្រយ័ត្នគឺ ការថែរក្សាស្បែកព្យាបាលមុន ឬការប្រើថ្នាំមុនផ្សេងៗ អាចបណ្តាលឱ្យស្បែកស្ងួត អីចឹងហើយទើបបានងាយកើតមុន ទើបទាមទារផលិតផកដែលមានជាតិទឹក នឹងផ្តល់សំណើមច្រើនចំពោហស្បែកមុខ។

៥. រក្សាអនាម័យជានិច្ច ទោះបីជាវាមិនមែនជាការព្យាបាលដោយផ្ទាល់សម្រាប់មុនក៏ដោយ ប៉ុន្តែ យើងត្រូវថែមុខ ដែលមានបញ្ហា ឱ្យស្អាតជានិច្ច។ ទាក់ទងនឹងមុខ មិនថាជាដៃ ជក់ផាត់មុខ ស្រោមខ្នើយ ភួយ កម្រាលពូក កន្សែងជាដើម វានឹងជួយកាត់បន្ថយហានិភ័យ។ ស្បែកមិនប៉ះពាល់ នឹងឆ្លងមេរោគ និងការប្រើប្រាស់ផលិតផលខុសផ្សេងៗ តែត្រូវមានសុវត្ថិភាពសម្រាប់សុខភាពស្បែក។

កុំភ្លេចសាកល្បង តែបើមានផលប៉ះពាល់ត្រូវផ្អាក ប្រើប្រាស់បណ្តោះអាសន្នសិន ចាំពេលព្យបាលរួចរាល់ចាំបកមកប្រើសារជាថ្មីវិញក៏មិនអីដែរ។ រួមជាមួយ នឹងការថែរក្សាស្បែក ឱ្យមានសុខភាពល្អ ពីខាងក្នុង បរិភោគអាហារ ដែលមានជីវជាតិ ផឹកទឹកឱ្យបានគ្រប់គ្រាន់ ហើយសម្រាកឱ្យបានច្រើន ក៏ធ្វើឲ្យស្បែកមុខមានសុខភាពល្អ នឹងមានសំណើមបាន។

ប្រភព៖ Kapook ប្រែ​សម្រួល៖ សិរីរត្នន៍

អត្ថបទពេញនិយម