តើអ្នកនឹងរកលុយបានច្រើនទេនៅក្នុងឆ្នាំ ២០២៣
- 2022-11-18 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើអ្នកនឹងរកលុយបានច្រើនទេនៅក្នុងឆ្នាំ ២០២៣
ចង់ដឹងថា ជើងលេខការងារ និងលុយកាក់របស់អ្នកនៅឆ្នាំបន្ទាប់នឹងមានសភាពបែបណាសូមជ្រើសយកចម្លើយមួយខាងក្រោម។
A. ឆ្នាំ ២០២៣ គឺជាឆ្នាំដែលអ្នកទទួលបានផ្លែផ្កាច្រើន។ មុនៗនោះ អ្នករកបានក៏មិនតិចដែរ គឺច្រើនបើធៀបនឹងអ្នកដទៃ យ៉ាងណាក្ដី រកបានប៉ុណ្ណាគឺចាយអស់ប៉ុណ្ណឹង ដោយមិនសល់អ្វីច្រើននោះឡើយ។ តែអ្នកមិនបាច់ព្រួយឡើយ ត្បិតនៅឆ្នាំបន្ទាប់ អ្នកនឹងសល់ទ្រព្យជាដុំកំភួនហើយ។
B. អ្នករកបានប្រាក់កាក់មិនច្រើនឡើយក្នុងឆ្នាំក្រោយ។ សម្រាប់មនុស្សភាគច្រើន អ្នកទើបតែចាប់ផ្ដើមការងារ ឬរបរថ្មីណាមួយ ដែលមិនទាន់មានប្រាក់ចំណេញច្រើននោះទេ។ ទោះបីជាគំនិតអ្នកល្អ និងប្លែកពីគេក៏ដោយ តែមិនទាន់ដល់ពេលដែលអ្នកប្រមូលផលបានច្រើនពីគំនិតនេះ តែអ្នកក៏មានថវិការគ្រប់គ្រាន់ដើម្បីចាយវាយ។
C. វិថីការងារ និងប្រាក់កាក់របស់អ្នកនៅឆ្នាំក្រោយគឺស្រដៀង ឬដូចគ្នានឹងឆ្នាំនេះដែរ។ ដោយសារតែអ្នកជាមនុស្សមិនចូលចិត្តអ្វីដែលថ្មី ហើយក៏គ្មានបំណងបង្កើតអ្វីដែលថ្មីដូចគ្នា ដែលជាហេតុធ្វើឲ្យចំណូលរបស់អ្នកនៅថេរដដែល គ្មានអ្វីផ្លាស់ប្ដូរច្រើន បើអ្នកនៅបន្តបែបនេះ អ្នកពិបាកនឹងសល់ទ្រព្យធំណាស់។
D. អ្នកនឹងមិនរកបានលុយច្រើនក្នុងឆ្នាំ ២០២៣នោះទេ ព្រោះអ្នកជាមនុស្សចាយធំ បើទោះបីជារកលុយមិនសូវជាបានច្រើនក៏ដោយ។ មានពេលខ្លះ អ្នកក៏ចង់ពុះពាររកលុយ និងសន្សំដូចគេ តែអ្នកធ្វើមិនបាន ដោយអ្នកនៅចង់សប្បាយច្រើនជាង៕