កុំមើលរំលង! រឿង៣យ៉ាងនេះ មិនគួរធ្វើដាច់ខាតមុនពេលលេងកីឡា
- 2022-11-16 05:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កុំមើលរំលង! រឿង៣យ៉ាងនេះ មិនគួរធ្វើដាច់ខាតមុនពេលលេងកីឡា
មុនពេលលេងកីឡា រឿង៣យ៉ាងនេះដាច់ខាតមិនត្រូវធ្វើនោះទេ ព្រោះនាំឲ្យប៉ះពាល់សុខភាពខ្លាំង។
១. កុំទទួលទានអាហាររហូតដល់ឆ្អែតពេក
មុនពេលលេងកីឡា បើអ្នកហូបឆ្អែតពេកនោះរាងកាយអ្នកនឹងធ្ងន់ ហើយប្រព័ន្ធរំលាយអាហារក៏ពិបាកធ្វើការ ដែលនាំឲ្យពិបាកពេលលេងកីឡា។
២. កុំផឹកស្រា
ផលអវិជ្ជមាន វានឹងប៉ះពាល់ដល់ការគ្រប់គ្រងរាងកាយ ការផ្ចង់ស្មារតី ដែលធ្វើឲ្យការលេងកីឡារបស់អ្នកមិនបានល្អឡើយ។ មិនតែប៉ុណ្ណោះ ថែមទាំងធ្វើឲ្យឈឺដល់សាច់ដុំ សរសៃពួរនៅពេលលេងកីឡាថែមទៀត។
៣. កុំផឹកទឹកច្រើនពេកមុនលេងកីឡា
ការផឹកទឹកជារឿងសំខាន់ព្រោះជួយឲ្យមានជាតិទឹកក្នុងខ្លួន តែកុំផឹករហូតច្រើនពេក។ ផឹកក្នុងបរិមាណសមរម្យ ព្រោះបើផឹកច្រើននាំឲ្យឆ្អល់ ក្អួត ទៅវិញ៕