ដូចរក​អុស​ប្រទះ​ចង្ក្រាន​ហ្គាស ឆ្នាំ​ទាំង​៤​សំណាង​លើ​ស​គេ​ឆ្នាំ​ក្រោយ

  • 2022-11-16 03:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

សម្រាប់​អ្នក​កើត​ឆ្នាំ​ទាំង​បួន​ខាង​ក្រោម នឹង​ជោគជ័យ​ខ្លាំង​ក្នុង​ឆ្នាំ ២០២៣​ខាង​មុខ​នេះ។

១. ឆ្នាំ​កុរ

ឈរ​លំដាប់​លេខ​មួយ​ក្នុង​ចំណោម​ឆ្នាំ​សំណាង​ជាង​គេ​ក្នុង​ឆ្នាំ ២០២៣ គឺ​គ្មាន​អ្នក​ណា​ក្រៅ​ពី​ឆ្នាំ​កុរ​នោះ​ទេ។ គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី​ភ្លាម អ្នក​កើត​ឆ្នាំ​កុរ​នឹង​ដឹង​ភ្លាម​ថា ជីវិត​ខ្លួន​កំពុង​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស។ ទេវតាលាភនឹង​ជ្រោមជ្រែង​អ្នក​នៅ​ឆ្នាំ​បន្ទាប់។

២. ឆ្នាំ​ច

ឆ្នាំ​២០២៣ គឺ​ជា​ឆ្នាំ​សំណាង​សម្រាប់​អ្នក​កាន់​ឆ្នាំ​ច។ អ្នក​មិន​ចាំ​បាច់​ដាច់​ឆ្នាំ​នោះ​ទេ ទើប​ឃើញ​សំណាង​ ដោយ​ចាប់​ពី​ពេល​នេះ​តទៅ គឺអ្នក​ទទួល​បាន​លាភ​បណ្ដើរ​ៗ​ហើយ។ ដោយ​​សារ​បុណ្យ​អ្នក​សាង​ពី​មុន​ច្រើន ដូច​នេះ​ឆ្នាំ​ក្រោយ​គឺ​ជា​ពេល​ដែល​អ្នក​ទទួល​បាន​ផល​ហើយ។

៣. ឆ្នាំខាល

ឆ្នាំ​២០២៣ គឺ​ជា​ឆ្នាំ​ដែល​ឆ្នាំ​ខាល​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អ្នក​យក​អសារ​មក​ពី​គ្រប់ទិសទី។ មិន​ថា​ការងារ​អ្វី​ដែល​អ្នក​ធ្វើ​ក៏​ដំណើរ​ការ​ល្អ​លើស​ពី​ការ​រំពឹង​ទុក។ គួប​ផ្សំ​នឹង​ការ​ខំប្រឹងប្រែង​ធ្វើ​ការ​មិន​ខ្លាច​លំបាក​ទៀត​នោះ អ្នក​នឹង​សល់​ទ្រព្យ​ធំ​នៅ​ឆ្នាំ​ក្រោយ។

៤. ឆ្នាំ​រកា

មាន់មាស​ មាន់​ប្រាក់​ នឹង​ផុត​អស់​ទុក្ខ​ភ័យ ទុក្ខ​លំបាក​នៅ​ពេល​ឆាប់​ៗ​នេះ​ហើយ។ អ្វី​ដែល​ធ្លាប់​ធ្វើ​ឲ្យ​អ្នក​រាំង​ស្ទះ​ពី​មុន​មក​នោះ នឹង​ដោះស្រាយ​បាន​ដោយ​អ្នក​សឹង​តែ​នឹក​ស្មាន​មិន​ដល់។ សុខភាព​ឆ្នាំ​ក្រោយ​របស់​អ្នក​ក៏​ល្អ ធ្វើ​ឲ្យ​អ្នក​ងាយ​ប្រកប​បាន​ការងារ​ធំ​ៗ៕

ប្រភព៖ Phunutoday ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម