បុរសត្រូវប្រពន្ធវាយទ្រោមដោយសារប្រពន្ធសួររហូត តែមិនសរសើរថាស្អាត
- 2022-11-14 03:05:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បុរសត្រូវប្រពន្ធវាយទ្រោមដោយសារប្រពន្ធសួររហូត តែមិនសរសើរថាស្អាត
ក្រោយពេលសួរប្ដីច្រើនដងថាស្អាត ឬអត់ តែនៅតែមិនទទួលបានចម្លើយត្រូវចិត្តនោះ នារីម្នាក់បានប្រើអំពើហិង្សារលើស្វាមីខ្លួនឯង។
កាលពីថ្ងៃទី ១២ ខែវិច្ឆិកាកន្លងទៅនេះ បណ្ដាញព័ត៌មាន Daily Mail បានរាយការណ៍ថា ប៉ូលិសទីក្រុង Laredo រដ្ឋ Texas សហរដ្ឋអាមេរិកបានទទួលទូរសព្ទស្ដីពីអំពើហិង្សារក្នុងគ្រួសារមួយ។ នៅកន្លែងកើតហេតុ នារីជាប្រពន្ធអាយុ ២០ឆ្នាំ ឈ្មោះ Lizeth Guadalupe Ramirez និងប្ដីរបស់នាងកំពុងត្រូវបានសមាជិកគ្រួសារបំបែកចេញពីគ្នាក្រោយវាយតប់មិនប្រណី។
នៅពេលឃើញប៉ូលិស នារីជាប្រពន្ធបានប្រាប់ទៅកាន់សមត្ថកិច្ចថាខ្លួនត្រូវបានប្ដីច្របាច់ក ហើយនាងត្រូវការពារខ្លួនទើបវាយវិញ។ យ៉ាងណាក្ដី ស្វាមីរបស់នាងបានឆ្លើយខុសពីនាងទាំងស្រុង។ តាមនោះដែរ នៅពេលកំពុងមើលកុន ប្រពន្ធបានសួរលោកថា តើនាងស្អាត ឬទេ។ តែដោយសារមិនចាប់អារម្មណ៍ លោកក៏មិនបានឆ្លើយ ធ្វើឲ្យមួម៉ៅ អ្នកទាំងពីរក៏ចេញពីរោងកុន។
មកដល់ផ្ទះ នាងនៅតែក្ដៅក្រហាយក៏រកលេសវាយប្ដីយ៉ាងដំណំ។ ឃើញដូចនេះ អ្នកផ្ទះក៏បំបែកចេញ និងហៅប៉ូលិសមកជួយ។ ក្រោយមកនារីរូបនេះបានជាប់ទោសប្រើអំពើហិង្សារក្នុងគ្រួសារ និងត្រូវចាប់ខ្លួន ដោយត្រូវពិន័យ ១៦០០០ដុល្លារ៕