បើ​ពឹង​លើ​តែ​សមត្ថភាព​ អ្នក​ទទួល​បាន​សមិទ្ធិផល​អ្វី​ក្នុង​ជាតិ​នេះ?

  • 2022-11-01 07:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​ពឹង​លើ​សមត្ថភាព​របស់​អ្នក អ្នក​នឹង​ទទួល​បាន​អ្វី​នោះ សូម​ជ្រើស​យក​ចម្លើយ​​មួយ​ខាង​ក្រោម។

A. រំពឹង​តាម​សមត្ថភាព​របស់​អ្នក​នៅ​ក្នុង​ជាតិ​នេះ គឺ​អ្នក​មិន​ធ្លាក់​ចូល​កាលៈទេសៈ​ពិបាក​ឡើយ ដោយ​អ្នក​ពូកែ​អាច​បត់បែន​បានគ្រប់​ស្ថានភាព​ទាំង​អស់។ អ្នក​តែងតែ​ក្លាហាន​ហ៊ាន​ប្រឈម​ជាមួយ​នឹង​គ្រប់​បញ្ហា​ទាំង​អស់ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច។

B. សមិទ្ធិផល​ធំ​បំផុត​របស់​អ្នក​នោះ​គឺ ភាព​អត់ធ្មត់។ នៅ​ពេល​ជួប​រឿង​ពិបាក​ការងារ ឬ​នៅ​ក្នុង​ជីវិត​ទូទៅ គឺ​អ្នក​អាច​ដោះ​ស្រាយ​បាន ដោយ​មិន​បោះបង់​ជា​ដាច់​ខាត។ អ្នក​អាច​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ ហើយ​ដោះស្រាយ​មួយ​ដំណាក់ៗ មិន​ងាយ​ធ្វើ​ឲ្យ​ខូច​ការ​ឡើយ។

C. ជោគជ័យ​ធំបំផុត​របស់​អ្នក​នោះ​គឺ ចាប់​ផ្ដើម​ពី​ដៃ​ទទេ តែ​អាច​​បង្កើត​បាន​ជំនួញ​ជោគជ័យ​ដោយ​ខ្លួន​ឯង។ អ្នក​ចាប់​ផ្ដើម​តាំង​ពី​មិន​ទាន់​មាន​អ្វី​ទាំង​អស់ ហើយ​ក្លាយ​ទៅ​ជា​ជំនួញ​មួយ​ដែល​អ្នក​ក្រៅ​មើលមក​នរណា​ក៏​ស្ញប់ស្ញែង។

D. សមត្ថភាព​មួយ​ដែល​អ្នក​មាន ហើយមិន​មែន​អ្នក​ណា​ក៏​មាន​នោះ​គឺ អាច​បញ្ចុះបញ្ចូល​អ្នកដទៃ ឲ្យ​ស្ដាប់​តាម​អ្នក។ សមត្ថភាព​មួយ​នេះ ជួយ​ឲ្យ​អ្នក​ប្រកបការងារ​អ្វី​ក៏​ងាយ​ស្រួល។ ការងារ​ដែល​អ្នក​ដទៃ​ធ្វើ​មិន​បាន​នោះ គឺ​អ្នក​អាច​ធ្វើ​បាន​ដោយ​ងាយ​ស្រួល៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម