Yang Mi ជាប់​ក្នុង​ចំណោម​តារា​សម្ដែង​អន់​បំផុត​ទាំង​១០​របស់​ចិន

  • 2022-10-21 03:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ទោះ​បី​ជា​មាន​ឈ្មោះ​ល្បី​បោះសំឡេង តែ​តារា​សម្ដែង​ស្រី​ជា​ច្រើន​របស់​ចិន​ត្រូវ​ជាប់​ឈ្មោះ​ថា​សមត្ថភាព​នៅ​មាន​កម្រិត។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន Sohu បាន​បញ្ចេញ​តារាង​តារា​សម្ដែង​ស្រី​ល្បី​ឈ្មោះ​តែ​មាន​សមត្ថភាព​អន់​ជាង​គេ​ទាំង​១០ ក្នុង​ឆ្នាំ​២០២២។ នៅ​ក្នុង​តារាង​ខាង​លើ គេ​សង្កេត​ឃើញ​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ជា​ច្រើន​រួម​មាន Yang Mi, Tang Yang និង Angelababy សុទ្ធ​តែ​មាន​ឈ្មោះ​ទាំង​អស់។

តាម​នោះ​ដែរ មតិ​ទស្សនិកជន​បាន​លើក​ឡើង​ថា ស្រី​ស្អាត​ទាំង​នេះ មាន​ឈ្មោះ​​ល្បី​មួយ​ផ្នែក​ដោយ​សារ​សម្រស់​ ហើយ​ក៏​ធ្លាប់​មាន​ស្នាដៃ​ល្បី​ឈ្មោះ​ដូច​គ្នា តែសមត្ថភាព​ជួន​ឡើង​ជួន​ចុះ ដោយ​មិន​អាច​រក្សា​ភាព​ឆ្នើម​បាន​រហូត។ ខាង​ក្រោម​នេះ​គឺ​ជា​តារាង​ឈ្មោះ​តារា​សម្ដែង​ស្រី​ខ្សោយ​បំផុត​ជ្រើស​រើស​ដោយ Sohu ឆ្នាំ​២០២២៕

១. Ou Yang Nana

២. Angelababy

៣. Gu Li Nazha

៤. Song Qian

៥. Rainie Yang

៦. Jing Tian

៧. Fan Bingbing

៨. Zheng Shuang

៩. Yang Mi

១០. Tang Yan

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម