តើ​អ្នក​មាន​សមត្ថភាព​ក្លាយ​​ជា​អ្នក​មាន​ដោយ​ខ្លួន​ឯង​ដែរ ឬ​ទេ?

  • 2023-08-28 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចង់​ដឹង​ថា​អ្នក​មាន​សមត្ថភាព​​រក​លុយ​ដើម្បី​ក្លាយ​ជា​អ្នក​មាន​ដោយ​ខ្លួន​ឯង​បាន ឬអត់​សូម​ជ្រើស​យក​ចម្លើយ​មួយ​ខាង​ក្រោម។

១. ៧០%

អ្នក​ជា​មនុស្ស​មាន​ខួរ​ក្បាល​ឆ្លាត ដោយ​អ្នក​ចេះ​គិត​បាន​គ្រប់​ជ្រុង​ជ្រោយ និង​ចេះ​ប្រាស្រ័យទាក់ទង​នឹង​អ្នក​ដទៃ​នៅ​ជុំវិញ។ ភាព​ចេះ​បត់បែន​របស់​អ្នក ធ្វើ​ឲ្យ​អ្នក​ទទួលបាន​ឱកាស​ច្រើន​នៅ​ក្នុង​ជីវិត ដែល​ជា​មូលហេតុ​នាំ​ឲ្យ​អ្នក​អា​ចក្លាយ​ជា​អ្នក​មាន​បាន។ តែ​អត្តចរិត​ងាយ​បោះបង់​របស់​អ្នក​អាច​ធ្វើ​ឲ្យ​មិន​ដល់​ត្រើយ​ប្រសិន​បើ​អ្នក​ខ្ជិល។

២. ៥០%

អ្នក​ជា​មនុស្ស​ក្លាហាន និង​មាន​មហិច្ឆិតា អាច​គិត​ហ៊ាន​ធ្វើ​ដើម្បី​ផ្លាស់​ប្ដូរ​វាសនា​របស់​ខ្លួន។ អ្នក​មិន​ខ្លាច​ដួល​ឡើយ បើ​ដួល​ក៏​អ្នក​ក្រោក​ឈរ​ឡើង​វិញ។ យ៉ាងណាក្ដី ពេល​ខ្លះ​អ្នក​ហ៊ាន​ពេក​ទោះ​បី​ជា​មិន​ទាន់​ច្បាស់​ខ្លួន​ឯង​​ក៏​ដោយ ដូច​នេះ​មាន​រឿង​មួយ​ចំនួន​អ្នក​ធ្វើ​ទៅ​មិន​ជោគជ័យ តែ​ក៏​ជោគជ័យ​លើ​រឿង​ជា​ច្រើន​ទៀត​ដែរ។

៣. ៩០%

ទម្រាំ​មក​ដល់​សព្វ​ថ្ងៃ អ្នក​បាន​ឆ្លង​កាត់​ឧបសគ្គ​មិន​តិច​នោះ​ទេ ដូច​នេះ​ហើយ អ្នក​អាច​ប្រឈម​មុខ​នឹង​គ្រប់​បញ្ហា​ទាំង​អស់។ អ្នក​មាន​ទាំង​សមត្ថភាព និង​ចំណេះ​ដឹង។ រាល់​គម្រោង​ដែល​អ្នក​ដាក់ចេញ​មក​សុទ្ធ​តែ​ទទួល​បាន​ជោគជ័យ ព្រោះ​អ្នក​បាន​គិត​គ្រប់​ជ្រុងជ្រោយ​អស់​ហើយ។

៤. ២០%

អ្នក​ជា​មនុស្ស​ដែល​រស់​នៅ​គិត​លើ​អារម្មណ៍​ច្រើន​ជាង​ខួរ​ក្បាល។ អ្នក​មាន​ទំនោរ​ទៅ​កាន់​ភាព​ច្នៃប្រឌិត​ច្រើន​ជាង​​ភាព​ជាក់​ស្ដែង។ អ្នក​មិន​សូវ​ជា​ចូលចិត្ត​ការ​រកស៊ី​នោះ​ទេ ដោយ​ចូលចិត្ត​សិល្បៈ​ច្រើន​ជាង។ ទោះ​បី​ជា​អ្នក​ងាយ​ប្រតិកម្ម​នឹង​ជុំវិញ​ក៏​ដោយ តែ​អ្នក​មិន​យក​ទេពកោសល្យ​នេះ​មក​ធ្វើ​ជំនួញ​នោះ​ឡើយ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម