Yang Yang ត្រូវ​គេ​សរសើរ​ថា​ក្មេង​ស្អាត​ដូច​និស្សិត ទោះ​ឈាន​ចូលវ័យ​៣១​ឆ្នាំ​ហើយ​ក៏​ដោយ

  • 2022-10-19 02:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ប្រុស​ជួរ​មុខ​ចិន Yang Yang ត្រូវ​បាន​គេ​សរសើរ​ថា​មិន​មាន​អ្វី​ប្លែក​ច្រើន​ចាប់​តាំង​ពី​ពេល​ទើប​ចូល​សិល្បៈ​កាល​ពី​ជាង​១០​ឆ្នាំ​មុន។

កាល​ពី​ថ្ងៃ​ទី ១៨ ខែ​តុលា​​កន្លង​ទៅ​នេះ​បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា​រូបភាព​ថ្មី​របស់​កំពូល​តារា​សម្ដែង​ប្រុស Yang Yang ត្រូវ​​បាន​អ្នក​គាំទ្រ​ម្នាក់​បង្ហោះ​លើ​បណ្ដាញ​សង្គម​ នៅ​ពេល​ពួក​គេ​ជួប​លោក​នៅ​ភោជនីយដ្ឋាន​មួយ។ នៅ​ក្នុង​រូបភាព​ ទោះ​បី​ជា​ តួ​រឿង Internal Love មិន​បាន​តែង​ខ្លួន ឬ​ផាត់​មុខ​ក៏​ដោយ តែ​គេ​សង្កេត​ឃើញ​ថា ប្រុស​ស្អាត​អាយុ​៣១​ឆ្នាំ​នៅ​តែ​ស្រស់បស់ និង​ក្មេង​ជាង​វ័យ។ ក្រោយ​ពេល​រូបលោក​ត្រូវ​បាន​បង្ហោះ Yang Yang បាន​ឈរ​លំដាប់​លេខ​១​លើ​បណ្ដាញ​សង្គម Weibo។

អ្នកគាំទ្រ និង​ទស្សនិកជន​ជា​ច្រើន​បាន​លាន់​មាត់​ថា ប្រៀបធៀប​នឹង​កាល​អាយុ​១៩​ឆ្នាំ ទោះ​នៅ​ពេល​នេះ​មាន​អាយុ​៣១​ឆ្នាំ​ហើយ​ក៏​ដោយ តែ​តារា​សម្ដែង​ប្រុស​កើត​ឆ្នាំ ១៩៩១ នៅ​តែ​ក្មេង​ជាង​វ័យ​ មិន​ដូច​អាយុ​៣១​ឆ្នាំ​ឡើយ៕

ប្រភព៖ saostar ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម