តារាសម្ដែងប្រុស TVB ត្រូវគេកាប់ ត្រូវដេរ១០០ថ្នេរ
- 2022-10-18 07:40:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាសម្ដែងប្រុស TVB ត្រូវគេកាប់ ត្រូវដេរ១០០ថ្នេរ
តារាសម្ដែងប្រុសជើងចាស់ហុងកុង Huang Jun Feng ត្រូវគេកាប់ នៅពេលនេះមិនទាន់បាត់ភ័យខ្លាចនៅឡើយ ដោយត្រូវផឹកថ្នាំងងុយគេងរាល់ថ្ងៃ។
កាលពីថ្ងៃទី ១៧ ខែតុលាកន្លងទៅនេះ បណ្ដាញព័ត៌មាន HK01 បានរាយការណ៍ថា សុខភាពរបស់តារាសម្ដែងប្រុសហុងកុង Huang Jun Feng មានអាការៈធូរស្រាលជាងមុន ក្រោយពេលត្រូវគេកាប់ចំមុខ ដៃ និងខ្លួនដោយកាំបិតកាលពីខែកញ្ញា។
យ៉ាងណាក្ដី ដោយសារតែដៃត្រូវធ្ងន់ខ្លាំងពេក ដៃរបស់លោកមិនអាចប្រែទៅជាសភាពដើមបានឡើយ និងមានស្នាមជារៀងរហូត។ យ៉ាងណាក្ដី អ្វីដែលធ្វើឲ្យលោកប៉ះពាល់ធ្ងន់ធ្ងរបំផុតសម្រាប់តារាកើតឆ្នាំ ១៩៧៨ជាងគេនោះគឺ ស្មារតីរបស់លោកត្រូវប៉ះពាល់ខ្លាំង ដោយលោកមិនអាចគេងដោយគ្មានថ្នាំងងុយគេងបានឡើយ គឺនៅភ័យខ្លាចនៅឡើយ។
យ៉ាងណាក្ដី តារាប្រុស TVB នៅតែមានអារម្មណ៍ថាសំណាងព្រោះលោកនៅមានជីវិតក្រោយពេលដេរជាង១០០ថ្នេរ។ លោកសង្ឃឹមថា ក្រោយពេលមុខជាសះស្បើយ លោកអាចត្រលប់មកសម្ដែងវិញបាន។ មុននោះដែរ លោកត្រូវជនមិនស្គាល់មុខយកកាំបិតកាប់ នៅពេលលោកកំពុងញ៉ាំអាហារនៅភោជនីយដ្ឋានមួយជាមួយមិត្តរួមការងារ។
ជនដៃដល់ត្រូវបានចាប់ខ្លួនភ្លាមៗក្រោយនោះ ដោយសិល្បករខាងលើត្រូវដេរ១០០ថ្នេរក្នុងរយៈពេល៦ម៉ោង៕