Tang Yan ឆ្លើយ​តប​រឿង​ត្រូវ​គេ​រិះគន់​ថា​ខ្ជិល​ធ្វើ​ការ ទោះ​តម្លៃ​ខ្លួន​ជាង​១០​លាន​ដុល្លារ​មួយ​រឿង

  • 2022-10-17 09:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan ឆ្លើយ​បក​ទៅ​អ្នក​គាំទ្រ​វិញ នៅ​ពេល​នាង​ត្រូវ​គេ​ថា​ខ្ជិល មួយ​ខែ​ធ្វើ​ការ​តែ​ពីរ​ថ្ងៃ។

កាល​ពី​ថ្ងៃ​ទី ១០ ខែ​តុលា​មុន​នេះ បណ្ដាញ​ព័ត៌មាន 163 បាន​រាយការណ៍​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Tang Yan គឺ​ជា​តារា​គ្រប​មុខ​សម្រាប់​ទស្សនាវដ្ដី Modern Weekly សម្រាប់​ខែ​តុលា។ នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​ទស្សនាវដ្ដី ស្រី​ស្អាត​អាយុ ៣៨​ឆ្នាំ បាន​ឆ្លើយ​តប​នឹង​មតិ​អ្នក​រិះគន់​នាង​ថា​ខ្ជិល​ ដោយ​មួយ​ថ្ងៃ​ធ្វើ​ការ​តែ​ពីរ ទៅ​បី​ថ្ងៃ​មិន​ព្រម​ទទួល​ថត​រឿង​ថ្មី។

“ឆ្លង​កាត់​រយៈ​ពេល​បី​ឆ្នាំ​នៃ​ជំងឺ​ឆ្លង ធ្វើ​ឲ្យ​ខ្ញុំ​ស្រលាញ់​ការ​រស់​នៅ​ច្រើន​ជាង​មុន។ ទោះ​បី​ជា​ការងារ​សំខាន់​ក៏​ពិត​មែន តែ​ខ្ញុំ​ចង់​នៅ​ក្បែរ​គ្រួសារ​ឲ្យ​បាន​ច្រើន​ជាង។ ខ្ញុំ​ដឹង​ថា​ថ្ងៃ​ណា​មួយ​ខ្ញុំ​​នឹង​រវល់​គ្មាន​ពេល​សម្រាក​ដូច​មុន តែ​មិន​មែន​ជា​ពេល​នេះ​ឡើយ។ នេះ​គឺ​ជា​ពេល​ដែល​​សំខាន់​បំផុត​សម្រាប់​ការ​លូតលាស់​របស់​កូន ខ្ញុំ​មិន​ចង់​បាត់​បង់​ឱកាស​នេះ​ឡើយ” អ្នក​ម្ដាយ​កូន​មួយ​រៀបរាប់។

មុន​នោះ​ដែរ ក្រុម​អ្នក​គាំទ្រ​របស់​ Tang Yan បាន​វាយ​តម្លៃ​នាង​ថា អន់​ថយ​ជាង​តារា​រួម​ជំនាន់​ដូច​ជា Yang Mi និង Angelababy ដោយ​នាង​មិន​ព្រម​ទទួល​រឿង​ថ្មី​ទាល់​តែ​សោះ ទោះ​តម្លៃ​ខ្លួន​របស់​នាង​ពេល​សម្ដែង​រឿង​ The Legend of Xiao Chua ឡើង​ដល់​ជាង​១១​លាន​ដុល្លារ៕

ប្រភព៖ news.zing.vn ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម