ឈិន ឡុង​រង​ការ​រិះគន់​ព្រោះ​ទុក​កូន​ឲ្យ​ទៅ​សុំ​របស់​ញ៉ាំ​លើ​ផ្លូវ

  • 2022-10-17 02:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

នៅ​លើ​បណ្ដាញ​សង្គម តារា​សម្ដែង​ប្រុស​ជើង​ចាស់​ចិន Jackie Chan ត្រូវ​គេ​រិះគន់​ជា​ខ្លាំង ក្រោយ​ពេល​រូបភាព​កូន​ស្រី​របស់​លោក​ឈរ​ចាំ​សុំ​របស់​ញាំ​អត់​គិត​ថ្លៃ។

កាល​ពី​ថ្ងៃ​ទី ១៦ ខែ​តុលា​កន្លង​ទៅ​នេះ បណ្ដាញ​ព័ត៌មាន Sina បាន​រាយការណ៍​ថា តារា​សម្ដែង​ប្រុស​ចាស់​វស្សា​ចិន Jackie Chan បាន​ចូលរួម​ក្នុង​កម្មវិធី​មួយ​សម្រាប់​យុវវ័យ​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ នៅ​ទី​នេះ លោក​​ក៏​បាន​សម្ដែង​ក្បាច់​គុន​កុងហ្វូ​ឲ្យ​ក្មេង​ៗ​មើល​ផង​ដែរ។

ខណៈ​អ្នក​មាន​វត្តមាន​នៅ​ក្នុង​កម្មវិធី​បង្ហាញ​ពី​ភាព​ពេញ​ចិត្ត​ចំពោះ​លោក​នេះ នៅ​លើ​បណ្ដាញ​សង្គម​វិញ លោក​រង​ការ​រិះគន់​ជា​ខ្លាំង ដ្បិត​គេ​ថា​លោក​ជា​មនុស្ស​មុខ​ពីរ។ ជាក់​ស្ដែង​ មុន​នោះ​ដែរ កូន​ស្រី​របស់​លោកឈ្មោះ Etta Ng ត្រូវ​បាន​ប្រទះ​ឃើញ​ឈរ​តម្រង់​ជួរ​ចាំ​គេ​ចែក​អាហារ​នៅ​ទីក្រុង Toronto ប្រទេស​កាណាដា​ព្រោះ​គ្មាន​លុយ​គ្រប់​គ្រាន់​ដើម្បី​ទិញ។

កូន​ស្រី​ឥត​ខាន់​ស្លា​របស់ តារា​ប្រុស​ខាង​លើ​ទៅ​ធ្វើ​ការ​ពលកម្ម​នៅ​តំបន់ Chinatown ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​ចិញ្ចឹម​ខ្លួន​ឯង ដ្បិត​​ឪពុក​មិន​ទំនុក​បម្រុង។ នៅ​លើ​បណ្ដាញ​សង្គម​ មនុស្ស​ជា​ច្រើន​បាន​បញ្ចេញ​មតិ​ថា លោក​រូប​ភាព​ដែល​លោក​ខំ​កសាង​មក​នេះ​គឺ​​ក្លែង​ក្លាយ ដោយ​លោក​មាន​ទ្រព្យ​ចាយ​មិន​អស់ តែ​ទុក​ឲ្យ​កូន​ឈរ​សុំ​អាហារ​គេ​ញ៉ាំ៕

ប្រភព៖ ngoisao ប្រែ​សម្រួល៖ Caramel

អត្ថបទពេញនិយម